ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្ទុះ​ខ្លាំង​មួយ​ពេល​ប្រគំ​តន្ត្រី​ស្លា.ប់​ដល់​22​នាក់ របួស​59​នាក់

6 ឆ្នាំ មុន

ជន​រង​គ្រោះ​ច្រើន​នាក់​ត្រូវ​បាន​រាយការណ៍​ក្រោយ​ការ​ផ្ទុះ​យ៉ាង​ខ្លាំង​កាលពី​យប់​ថ្ងៃ​ទី​២២ ឧសភា នៅ MANCHESTER ARENA ជា​កន្លែង​ដែល​តារាចម្រៀង​អា​មេ​រិ​ក នាង ARIANA GRANDE ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី​ធំ​មួយ​នៅ

ជន​រង​គ្រោះ​ច្រើន​នាក់​ត្រូវ​បាន​រាយការណ៍​ក្រោយ​ការ​ផ្ទុះ​យ៉ាង​ខ្លាំង​កាលពី​យប់​ថ្ងៃ​ទី​២២ ឧសភា នៅ MANCHESTER ARENA ជា​កន្លែង​ដែល​តារាចម្រៀង​អា​មេ​រិ​ក នាង ARIANA GRANDE ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី​ធំ​មួយ​នៅ​ទីនោះ ។ ប៉ូលិស​គិត​ថា ការ​ផ្ទុះ​នេះ​ជា​ឧប្បត្តិហេតុ​ភេរវកម្ម​មួយ ។

យោង​តាម​ប៉ូលិស​ថា ការ​ផ្ទុះ​កើត​មាន​នា​យប់​ថ្ងៃ​ទី​២២ ឧសភា ក្នុង​សាល​ប្រគំ​តន្ត្រី​នៅ MANCHESTER ជា​កន្លែង​ដែល​តារាចម្រៀង​អា​​មេ​រិ​ក នាង ARIANA GRANDE ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី​នេះ ។

ប៉ូលិស​និយាយ​ថា វា​ជា​អំពើ​ភេរវកម្ម​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២២​នាក់ ហើយ​ប្រមាណ​ជា​៥៩​នាក់​ទៀត​រង​របួស ។

មុន​នេះ​ក្នុង​សេចក្តី​ប្រកាស​មួយ ប៉ូលិស​គូសបញ្ជាក់​ថា បណ្តា​ភ្នាក់ងារ​ជួយ​សង្គ្រោះ​បាន​ឆ្លើយ​តប​ចំពោះ​ព័ត៌មាន​នានា​ដែល​ថា​មានការ​ផ្ទុះ​មួយ ហើយ​លើកគ្នា​ទៅ ។ ប៉ូលិស​តាម TWITTER អំពាវនាវ​ដល់​ប្រជាជន​ឱ្យ​ចៀសវាង​កុំទៅ​កាន់​តំបន់​នេះ ។

ប៉ូលិស​ក្រុង MANCHESTER បន្ទាប់​មក​ប្រកាស​ថា ខ្លួន​បាន​បំផ្ទុះ​ចោល​គ្រាប់បែក​មួយ​គ្រាប់​នៅ​កន្លែង​មួយ​ស្ថិត​នៅ​ចម្ងាយ​ប៉ុន្មាន​សិប​ម៉ែត្រ​ពី​សាល​ប្រគំ​តន្ត្រី ។ តាម TWITTER ប៉ូលិស​និយាយ​ថា មានការ​បំផ្ទុះ​ចោល​ដោយ​មានការ​ត្រួតពិនិត្យ​គ្រឿងផ្ទុះ​មួយ​នៅ​ឯ​សួនច្បារ​នៃ​កា​តេ​ដ្រា​ល ។ បើ​ឮ​សំឡេង​ផ្ទុះ​ចូរ​លោក​អ្នក​កុំ​ភ័យ​ខ្លាច​អី ។

យុវជន​ម្នាក់​ឈ្មោះ MAJA KHAN អាយុ​២២​ឆ្នាំ​រៀបរាប់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AP ថា ពួក​យើង​កំពុង​ចាក​ចេញពី​សាល​ប្រគំ​តន្ត្រី​របស់​តារាចម្រៀង​នាង ARIANA GRANDE នា​វេលា​ម៉ោង​២២​និង​៣០​នាទី ម៉ោង​ក្នុងស្រុក ក៏​ស្រាប់តែ​ឮ​ស្នូរ​ផ្ទុះ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ភ័យ​ជ្រួលច្របល់​រត់​ចេញពី​សាលតន្ត្រី ។ ចំណែក​ពួក​អ្នក​ពុំ​ទាន់​ចេញពី​សាល​នាំ​គ្នា​រត់​ចេញ​ប្រសាច ។

បណ្តា​រូបភាព​ផ្សាយ​តាម​បណ្តាញ​សង្គម​បង្ហាញ​ពី​ឆាក​ជ្រួលច្របល់​នៅ​ខាងក្នុង​សាល​ប្រគំ​តន្ត្រី ។ ក្រុម​របស់​តារាចម្រៀង​អា​មេ​រិ​ក​អះអាង​ថា ពុំ​មាន​នរណា​ម្នាក់​រង​គ្រោះ​ទេ ។

សង្កាត់​នា​ភាគ​កណ្តាល​ក្រុង MANCHESTER ត្រូវ​ឡោម​ព័ទ្ធ​ទាំងស្រុង ។ ប៉ូលិស​ប្រដាប់​អាវុធ​ដាក់​ពង្រាយ​នៅ​ជុំវិញ​សាល​ប្រគំ​តន្ត្រី ។ សាល​ប្រគំ​តន្ត្រី MANCHESTER ARENA  ស្ថិត​នៅ​លើ​ស្ថានីយ​រថភ្លើង MANCHESTER VICTORIA ។ ការ​ធ្វើ​ចរាចរណ៍​របស់​រថភ្លើង​ទាំងអស់​ត្រូវ​ផ្អាក ។ រថយន្ត​សង្គ្រោះ​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ផ្ទុះ ។

សាល​ប្រគំ​តន្ត្រី MANCHESTER ARENA ជា​សាល​ប្រគំ​តន្ត្រី​បិទ​ជិត​ធំ​ជាងគេ​បំផុត​នៅ​អឺរ៉ុប​មាន​កៅអីអង្គុយ​ដល់​ទៅ​២១០០០​។ ក្មេង​ជំទង់​ជា​ច្រើន​នាក់​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​នេះ ហើយ​ពួក​គេ​ប្រមាណ​ជា​៥០​នាក់​រត់​ចូល​ក្នុង​សណ្ឋាគារ HOLIDAY INN មួយ​ដែល​នៅ​ក្បែរ ៕