ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ខាង​ថា​លុយ​ពិត ម្ខាង​ទៀត​ថា​លុយ​សែន !

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ស្រវឹង​ចូល​ម៉ាស្សា​កោស​ជប់ រួច​ឲ្យ​លុយ​ដុល្លារ​ក្រដាស​៥០​ដុល្លារ​យក​ទៅ​ដូរ​ទើប​ដឹង​ថា​ជា​លុយ​ដុល្លារ​សែន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៧ នៅ​ហាង​ម៉ាស្សា​កោស​ជប់​យីហោ រិ​ទ្ធី​សែន​ហេង ស្ថិត​នៅ​ជាប់​ផ្លូវ​បេតុង​កា​រ៉ា​ស់​សាំង សម ប្រាថ្នា ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ដែល​ចូល​ទៅ​កោស​ជប់​មិន​បាន​ប្រាប់​ឈ្មោះ​ទេ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២Z-៨៦៧២ ចូល​ទៅ​ម៉ាស្សា​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ទើប​មក​ពី​ផឹកស៊ី​ស្រវឹងស្រា បាន​ចូល​ម៉ាស្សា​នៅ​ហាង​ខាងលើ បន្ទាប់​មក​រូប​គាត់​បាន​យក​លុយ​ឲ្យ​ស្ត្រី​ជា​អ្នក​ម៉ាស្សា​ចំនួន​៥០​ដុល្លារ លុះ​មួយសន្ទុះ​មក​ទើប​ស្ត្រី​ខាងលើ​ប្រាប់​ថា​លុយ​របស់​គាត់​ជា​លុយ​ក្លែងក្លាយ ។ ចំណែក​ស្ត្រី​ម៉ាស្សា​ខាងលើ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​នៅ​ក្នុង​ហាង​ម៉ាស្សា​មាន​ស្រី​ៗ​ចំនួន​៣​នាក់​ជា​នាក់​ម៉ាស្សា ហើយ​គាត់​មិន​បាន​ចាប់អារម្មណ៍​ថា​ជា​លុយ​ក្លែងក្លាយ​ទេ ពេល​បាន​យក​លុយ​ក្រដាស​៥០​ដុល្លារ អត់​មាន​លុយ​អាប់​ក៏​ដើរទៅ​ដូរ​នៅ​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ជិត​កើតហេតុ ស្រាប់តែ​គេ​ប្រាប់​ថា​ជា​លុយ​ក្លែងក្លាយ រូប​គាត់​ក៏​យក​លុយ​មកឲ្យ​បុរស​ខាងលើ​វិញ បន្ទាប់​មក​បុរស​រូប​នោះ​បាន​និយាយ​ថា លុយ​របស់​គាត់​ជា​លុយ​ពិត ម្ដេច​បាន​យក​លុយ​សែន​ឲ្យ​គាត់​វិញ ហើយ​នាង​បាន​និយាយ​ថា ទេ​លុយ នឹង​ជា​លុយ​គាត់​ទេ ។ ភ្លាម​ៗ​នោះ​បុរស​ជា​ម្ចាស់​លុយ​បាន​រករឿង​ស្រី​ៗ​ខាងលើ​ហើយ​បាន​ទូរស័ព្ទ​ហៅ​មិត្តភក្តិ​២​នាក់​មក​ទៀត ទើប​ស្រី​ម៉ាស្សា​បាន​ទាក់ទង​ហៅ​បងប្អូន​មក​ដែរ តែ​ការ​ជជែក​វែកញែក​មិន​ត្រូវ​គ្នា បាន​នាំ​គ្នា​ទៅ​ប៉ុ​សិ៍​ឲ្យ​សមត្ថកិច្ច​ជួយ​ដោះស្រាយ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​សួរនាំ​ទៅ​ភាគី​ទាំង​២​ម្នាក់​ម្តង​ៗ​ហើយ ខាង​បុរស​ខាងលើ​សុំ​តែ​លុយ​អាប់​អោយ​គាត់​មក ចំណែក​ស្ត្រី​ម៉ាស្សា​វិញ​បាន​និយាយ​ថា​បាន​លុយ​ពី​ណា​អាប់​ឲ្យ​គាត់ បើ​លុយ​គាត់​ជា​លុយ​សែន ។ ទោះបីជា​យ៉ាងណា​ភាគី​ទាំង​ពីរ​បាន​សុំ​សម្រួល​បញ្ចប់រឿង​ដោយ​មិន​ទាមទារ​អ្វី​ទាំងអស់ តែ​បុរស​ដែល​ចូល​ទៅ​ម៉ាស្សា​បាន​អះអាង​ថា​លុយ​របស់​គាត់​គឺជា​លុយ​ពិតប្រាកដ​មិនមែន​លុយ​សែន​ទេ ៕