ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​អត់​ផង ឆេះ​អស់​ទៀត !

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​មួយ​ខ្នង​ទំហំ ៦​គុណ​៧​ម៉ែត្រ សាងសង់​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី ក្រាល​ក្តា ជញ្ជាំង​ក្តា ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ហ្មត់ ដែល​បង្ក​រការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៧ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ពាម​ក្នុង ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

ស្ត្រី​មេ​មា​យ​កូន​៤​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​ឆាបឆេះ​លំនៅ​ឋាន​ឈ្មោះ សៀង គ​ន្ធា អាយុ​៣៧​ឆ្នាំ មានកូន​៤​នាក់ ស្រី​២​នាក់ មុខរបរ​ជា​កសិករ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ខ្លួន និង​កូន​ៗ​បាន​នាំ​កូន​តូច​ធំ​ទៅ​ស៊ីឈ្នួល​ធ្វើការ​ឱ្យ​គេ ដោយ​ពុំ​មាន​មនុស្ស​នៅ​នឹង​ផ្ទះ​នោះ​ទេ ហើយ​ចំណែក​ភ្លើង​ធូ​ក​ទាន នឹង​ភ្លើងចង្ក្រាន​ក៏​ពុំ​មាន​ដែរ ។ ស្ត្រី​មេ​មា​យ​កូន​៤​ដដែល​បាន​អះអាង​បញ្ចា​ក់ថា ការ​ឆេះ​នេះ​ដំបូង​អ្នក​ភូមិ​ជិតខាង​បានឃើញ​ឆេះ​ចេញពី​ចំណុច​ដែល​ដាក់​សូ​ឡា​ឆ្លង​ចរន្ត​ភ្លើង​សូ​ឡា​បណ្តាល​ឱ្យ​ឆេះ រួម​ទាំង​ទ្រព្យសម្បត្តិ​ដូច​ជា​ស្រូវ​ចំនួន​៦​បេ អង្ករ​ចំនួន​១​បេ ទូរទស្សន៍​ចំនួន​១​គ្រឿង បាស់​ចំនួន​១​គូ សូ​ឡា និង​អា​គុយ​១ លុយ​ចំនួន​៣០​ម៉ឺន​រៀល ព្រមទាំង​សំភារៈ​ដែល​ប្រើប្រាស​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​ឆេះ​ហ្មត់ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ស្វាយ​បានឱ្យ​ដឹង​ថា នៅ​ពេល​កើត​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​លើ​លំនៅ​ឋាន​ស្ត្រី​មេ​មា​យ​រូប​នេះ អ្នក​ភូមិ​ជិតខាង រួម​ទាំង​កម្លាំង​នគរបាល​បាន​នាំ​គ្នា​ជួយ​ពន្លត់​ដែរ តែ​មិន​រលត់​ដោយសារ​តែ​ភ្លើង​ឆាបឆេះ​លឿន​ពេក ទើប​មិន​អាច​ជួយ​ពន្លត់​បាន ៕