ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ខុស​គ្នា​រវាង​លំនៅ​ឋាន​រស់នៅ និង​វិនិយោគ

6 ឆ្នាំ មុន

បើសិនជា​និយាយ​ដល់​ការ​ទិញ​លំនៅ​ឋាន ឬ​ខុន​ដូ ត្រូវ​ចែក​ចេញ​ជា​២​ប្រភេទ​គឺ ទិញ​សម្រាប់​រស់នៅ​ផ្ទាល់ខ្លួន និង​វិនិយោគ​/​កេង​ប្រាក់​ចំណេញ ។ ទោះបីជា​ទិញ​បែប​ណា ក៏​ត្រូវ​ជ្រើសរើស «លំនៅ​ឋាន​/​ខុន​ដូ​ល្អ​បំផុត​» ប៉ុន្តែ​ពាក្យ​ថា

បើសិនជា​និយាយ​ដល់​ការ​ទិញ​លំនៅ​ឋាន ឬ​ខុន​ដូ ត្រូវ​ចែក​ចេញ​ជា​២​ប្រភេទ​គឺ ទិញ​សម្រាប់​រស់នៅ​ផ្ទាល់ខ្លួន និង​វិនិយោគ​/​កេង​ប្រាក់​ចំណេញ ។ ទោះបីជា​ទិញ​បែប​ណា ក៏​ត្រូវ​ជ្រើសរើស «លំនៅ​ឋាន​/​ខុន​ដូ​ល្អ​បំផុត​» ប៉ុន្តែ​ពាក្យ​ថា «​ល្អ​បំផុត​» របស់​ចំណុច​ទាំង​២​នេះ​មិន​ដូច​គ្នា​ទេ មិន​ថា​នឹង​ទិញ​រស់នៅ​ខ្លួនឯង និង​សម្រាប់​វិនិយោគ គឺ​ជ្រើសរើស​អចលនទ្រព្យ​ខុស​ៗ​គ្នា ។ ការ​ទិញ​លំនៅ​ឋាន​រស់នៅ និង​វិនិយោគ មាន​ភាព​ខុស​គ្នា​ដូច​ខាងក្រោម ៖

១-«​ទីតាំង​» ខុស​គ្នា​នូវ​សភាព​ព័ទ្ធ​ជុំវិញ​ដែល​ផ្លាស់​ប្តូរ ៖
ទោះបីជា​ប្រាប់​ថា ការ​ទិញ​អចលនទ្រព្យ «​ទីតាំង​» គឺជា​កត្តា​សំខាន់​បំផុត ប៉ុន្តែ​សម្រាប់​ការ​ទិញ​រស់នៅ និង​វិនិយោគ មាន​គោលការណ៍​ក្នុង​ការ​ជ្រើសរើស​ទីតាំង​ខុស​ៗ​គ្នា​ដូច​ជា ៖

-​ទិញ​រស់នៅ ៖ ត្រូវ​ពិចារណា​ដល់​តម្រូវការ​របស់​ខ្លួន​ជា​ចម្បង​ថា ត្រូវការ​កន្លែង​រស់នៅ​ជិត​ការិយាល័យ សាលារៀន​កូន ឬ​ទីកន្លែង​ផ្សេង​ៗ​តាម​តម្រូវការ មិន​ថា​ជា​ហាង​ទំនិញ​សព្វ​មុខ​ដែល​យើង​ចូល​ចិត្ត ឬ​ក៏​ហាង​កាហ្វេ ។ ក្រៅពី​នេះ កុំ​ភ្លេច​សង្កេត​មើល​បរិវេណ​ព័ទ្ធ​ជុំវិញ​ក្បែរ​ៗ​ផង​ដែរ​។ មនុស្ស​ខ្លះ​អាច​ចូល​ចិត្ត​ភាព​ស្ងប់ស្ងាត់ ខណៈ​ខ្លះ​ទៀត​ចូល​ចិត្ត​ពពាក់ពពូន ត្រង់នេះ​គឺ​អាស្រ័យ​លើ​តម្រូវការ​ផ្ទាល់ខ្លួន ។

-​ទិញ​វិនិយោគ ៖ ត្រូវ​ពិចារណា​ពី​តម្រូវការ​របស់​ទីផ្សារ​ជា​ចំណែក​សំខាន់ ។ ទីតាំង​ដែល​ជ្រើសរើស​ត្រូវ​តែ​ជា​តំបន់​ប្រជុំជន មាន​ប្រភព​ការងារ និង​មិន​ស្ងាត់​ខ្លាំង​ពេក ។ ទីតាំង​ត្រូវ​ជ្រើស​យក​មិន​ចាំបាច់​នៅ​ជិត​ខ្លួន​យើង​រហូត​ទេ ប៉ុន្តែ​គួរ​ជ្រើសរើស​ទីតាំង​ដែល​សម​ដល់​ការ​ជួល​ច្រើន​បំផុត ដូច​ជា ទីតាំង​ដែល​ទទួល​បាន​ផល​តបស្នង​ពី​ការ​ជួល​កម្រិត​ខ្ពស់ ។

២-​ប្រាក់​កម្ចី និង​ប្រាក់សុទ្ធ​សំខាន់​បែប​ណា ៖
ប្រាក់​ដែល​យក​ទៅ​ទិញ ក៏​ជា​រឿង​សំខាន់​ផង​ដែរ ។ យើង​បែងចែក​ជា​២​ចំណុច​នៃ​ការ​ទិញ​សម្រាប់​រស់នៅ និង​វិនិយោគ ៖

-​ទិញ​រស់នៅ ៖ សម្រាប់​ការ​ទិញ​រស់នៅ ត្រូវ​ប្រើ​ប្រាក់សុទ្ធ​ឲ្យ​បាន​ច្រើន​បំផុត ព្រោះ​ការ​ទិញ​រស់នៅ គឺ​យើង​មិន​ទទួល​បាន​ចំណូល​ពី​ការ​ទិញ​លើក​នេះ​ទេ ស្មើនឹង​ត្រូវ​ចំណាយ​ការ​ប្រាក់​ទៅ​ធនាគារ​ទាំងស្រុង ។ ដូច្នេះ កាន់តែ​ប្រើប្រាស់​ប្រាក់សុទ្ធ​ច្រើន​ប៉ុនណា ក៏​កាន់តែ​បន្ថែម​អត្រា​ការ​ប្រាក់​ច្រើន​កម្រិត​នោះ​ដែរ ។

-​ទិញ​វិនិយោគ ៖ បើជា​ការ​ទិញ​សម្រាប់​វិនិយោគ មិន​ចាំបាច់​ត្រូវ​វិនិយោគ​ប្រាក់សុទ្ធ​ក្នុង​ចំនួន​ច្រើន ដោយ​ការ​ខ្ចីប្រាក់​ពី​ធនាគារ​ទេ ព្រោះ​យើង​អាច​ទទួល​ចំណូល​នៃ​ការ​ទិញ​នេះ​ពី​ថ្លៃ​ឈ្នួល​ក៏​បាន គឺ​ហាក់ដូចជា​យើង​មាន​អ្នក​មក​ជួយ​បង់ការ​ប្រាក់​ទៅ​ឲ្យ​ធនាគារ​ដែរ ។ បើ​អ្នកមាន​ប្រាក់សុទ្ធ​នៅ​សល់ គឺ​អាច​យក​ប្រាក់​នោះ​ទៅ​វិនិយោគ​ផ្សេង​ទៀត​បាន ដែល​ចាត់​ទុក​ថា ជា​ការ​កាត់​បន្ថយ​ហានិភ័យ និង​បំពេញ​លើ​ការ​វិនិយោគ ។

៣-​សក្តានុពល​ថ្ងៃ​អនាគត ៖
មិន​ថា​ជា​ការ​ទិញ​លំនៅ​ឋាន​ដើម្បី​រស់នៅ ឬ​វិនិយោគ យើង​រមែង​ត្រូវការ​ទីតាំង​ល្អ មាន​សក្តានុពល​នា​ពេល​អនាគត ដែល​ចាំបាច់​ត្រូវ​សង្កេត​លើ​ចំណុច​ទាំងនេះ ។

-​ទិញ​រស់នៅ ៖ សក្តានុពល​ទីតាំង​ជា​បណ្តាញ​គមនាគមន៍ ដូច​ជា ជា​ផ្លូវ​ត​ភ្ជាប់​ចូល​ទៅ​ក្នុង​ទីក្រុង ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ។ ការ​ទិញ​រស់នៅ​ខ្លួនឯង អ្វី​ដែល​គួរ​ប្រុង​ប្រយ័ត្ន​ខ្លាំង​បំផុត គឺ​ទីកន្លែង​នោះ​ទំនងជា​ត្រូវ​ដកហូត​ឬទេ ដែល​វា​នឹង​កើត​បញ្ហា​ស្មុគស្មាញ​ហើយ​ផ្លាស់​ប្តូរ​កន្លែង​រស់នៅ​ពេល​ក្រោយ ។

-​ទិញ​វិនិយោគ ៖ សក្តានុពល​ទីតាំង​ក្នុង​ភាព​រួម​ពោល​គឺ មាន​គម្រោង​ធំ​ៗ​ដែល​រំពឹង​ថា នឹង​បើក​ដំណើរការ​ក្នុង​ទីតាំង​ឆាប់​ៗ​នេះ ។ ទាំង​អស់នេះ នឹង​មាន​ផល​ដល់​តម្លៃ​អចលនទ្រព្យ នៅ​ពេល​យើង​លក់​ដើម្បី​យកចំណេញ ។ ការ​បូក​ប្រាក់​ចំណេញ​ច្រើន​ឬ​តិច គឺ​អាស្រ័យ​លើ​ទីតាំង​ដែល​មាន​សក្តានុពល​ជា​សំខាន់ ៕