ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហីខ្លាំង​​ម្ល៉េះ! «លើក​កូនឱ្យ​ខ្លួន​ទៅ ព្រោះ​ខ្ទេចខ្ទី​អស់​ហើយ»

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​​ធ្វើការ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១៩ ឧសភា ក្រោយ​​ពី​ជន​នេះ​បាន​ទៅ​និយាយ​ប្រាប់​​ចំ​​ក្រុម​គ្រួសារ​សាច់ញាតិ​​របស់​ខាង​នារី​រង​គ្រោះ​ថា «​បាន​ដេក​ជាមួយ​នាងនោះ​​» ។

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយ​ការណ៍​ឱ្យ​​ដឹង​​ថា បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ថា​​ឡា​បរិ​វ៉ា​ត់​​​ធ្វើការ​ឃាត់​ខ្លួន កាលពី​ថ្ងៃ​ទី​១៩ ឧសភា ក្រោយ​​ពី​ជន​នេះ​បាន​ទៅ​និយាយ​ប្រាប់​​ចំ​​ក្រុម​គ្រួសារ​សាច់ញាតិ​​របស់​ខាង​នារី​រង​គ្រោះ​​ថា «​បាន​ដេក​ជាមួយ​នាងនោះ​​» ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ ឈ្មោះ​ផិត ម៉ៅ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កោះ​ហិប ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹង​ត្រែង (​ត្រូវ​ចាប់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ​) រីឯ​ខាង​នារី​រង​គ្រោះ ​មាន​អាយុ​១៤​ឆ្នាំ ។

ប្រភព​បន្ត​ថា រឿងរ៉ាវ​អស់ទាំង​​នេះ ត្រូវ​បាន​លេចឮ​ដល់​អាណាព្យាបាល​​ខាង​ស្រី និង​ឮ​ទៀត​ថា «​លើក​កូន​ឱ្យ​ខ្លួន​ទៅ ព្រោះ​ខ្ទេចខ្ទី​អស់​ហើយ​» ក៏​​បានទៅ​ប្តឹង​នគរបាល​​ឱ្យ​ចាប់ខ្លួន​ជន​នេះ​តែ​ម្តង ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ។