យុវសិស្ស ឡិច មុយភេង ទទួលបានម៉ូតូមួយគ្រឿង និងថវិកា៥០០ដុល្លារ ពីលោកឯ.ឧ ស៊ុយ សែម
ខេត្តពោធិ៍សាត់ ៖ លោករដ្ឋមន្ត្រី ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តពោធិ៍សាត់ មានប្រសាសន៍ថា សិស្សដែលរៀនពូកែដោយសារ
ខេត្តពោធិ៍សាត់ ៖ លោករដ្ឋមន្ត្រី ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តពោធិ៍សាត់ មានប្រសាសន៍ថា សិស្សដែលរៀនពូកែដោយសារ
ខេត្តពោធិ៍សាត់ ៖ លោករដ្ឋមន្ត្រី ស៊ុយ សែម ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តពោធិ៍សាត់ មានប្រសាសន៍ថា សិស្សដែលរៀនពូកែដោយសារ ទី១-សាម៉ីខ្លួនតាំងចិត្តជាអ្នករៀន ទី២-ឪពុកម្ដាយបង្កលក្ខណះឲ្យកូនបានរៀនពេញលេញ និងទី៣-លោកគ្រូអ្នកគ្រូមានបទពិសោធន៍ក្នុងការបង្រៀនធ្វើឲ្យសិស្សងាយយល់ និងងាយចងចាំ។ លោកមានប្រសាសន៍បែបនេះកាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ខណៈជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សក្នុងពិធីផ្ដល់រង្វាន់ម៉ូតូមួយគ្រឿងជូនសិស្សឈ្មោះ ឡិច មុយភេង ភេទស្រី ដែលបានប្រលងបាក់ឌុបជាប់និន្ទេសA កាលពីឆ្នាំ២០១៦កន្លងមកនេះ។លោកបានកត់សម្គាល់ឃើញថា អ្នកដែលប្រឹងប្រែងរៀនសូត្រទោះបីមិនបានជាប់លេខ១ លេខ២ ឬលេខ៣ ក៏ដោយឲ្យតែមានចំណេះដឹង និងចេះគោរពចាស់ទុំសុទ្ធតែមានអនាគតល្អដូចគ្នា។
លោករដ្ឋមន្ត្រី ស៊ុយ សែមមានប្រសាសន៍ថា ប្រទេសណាដែលគ្មានធនធានមនុស្សគឺគ្មានការអភិវឌ្ឍន៍ទេ ជាក់ស្ដែងដូចកាលរបបប៉ុលពតអ្នកចេះដឹងទាំងឡាយត្រូវពួកវាសម្លាប់ចោលទាំងអស់ យកសាលារៀនធ្វើជាក្រោលគោ ទ្រុងជ្រូក កន្លែងធ្វើជី និងជាកន្លែងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃបំផុត។ មិនតែប៉ុណ្ណោះអ្វីៗគ្រប់ហេដ្ឋារចនាសម្ព័ន្ធត្រូវពួកវាបំផ្លាញចោលគ្មានសល់រាប់ទាំងវិស័យសាសនាផងដែរ។ លោកបានកោតសរសើរដល់យុវសិស្សឡិច មុយភេង ដែលខិតខំរៀនសូត្របានពូកែរហូតប្រលងបាក់ឌុបជាប់និន្ទេសA ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេសនាំកិត្តិយសមកជូនសាលា ឪពុកម្ដាយ និងជាមោទនភាពសម្រាប់ខេត្តពោធិ៍សាត់ទៀតផង។
លោករដ្ឋមន្ត្រីឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនលោកក៏បានជូនរង្វាន់ដល់សិស្ស០៣នាក់ ដែលប្រលងសិស្សពូកែជាប់មេដាយមាសទូទាំងប្រទេសផ្នែកអក្សរលិស្ប៍ខ្មែរ និងរូបវិទ្យា ក្នុងនោះលេខ១ ទទួលបានម៉ូតូមួយគ្រឿង កុំព្យូទ័រមួយគ្រឿង និងថវិកា៦០ម៉ឺនរៀល ឯអ្នកលេខ៦ និងលេខ៧ ទទួលបានកុំព្យូទ័រមួយគ្រឿង និងថវិកា៥០ម៉ឺនរៀល។ ការជូនរង្វាន់នេះគឺជាទឹកចិត្តរបស់លោកផ្ទាល់ ដែលស្រលាញ់ពេញចិត្តចំពោះអ្នករៀនពូកែតាំងពីដើមមក។
លោកសូមឲ្យក្មួយៗសិស្សានុសិស្សផ្សេងទៀតត្រូវខិតខំរៀនសូត្រឲ្យបានពូកែដូចគ្នាដើម្បីអនាគតខ្លួនឯងក៏ដូចជួយទ្រទ្រង់ដល់ក្រុមគ្រួសារ និងជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្រៀនសិស្សប្រកបដោយគុណភាពទោះបីកន្លងមកជីវភាពជួបការខ្វះខាតខ្លះៗក៏ដោយ ធ្វើយ៉ាងណាឲ្យសិស្សដែលជាអ្នកបន្តវេនមានចំណេះដឹង។ ក្នុងឳកាសនោះលោករដ្ឋមន្ត្រី ស៊ុយ សែម បានជូនលោកគ្រូអ្នកគ្រូ៤០នាក់ ម្នាក់សៀវភៅសរសេរ០៥ក្បាល ថវិការ៤ម៉ឺនរៀល និងសិស្សានុសិស្ស១៥០នាក់ ម្នាក់សៀវភៅ០៣ក្បាលថវិកាមួយម៉ឺនរៀល។ ចំណែកយុវសិស្សឈ្មោះឡិច មុយភេង ដែលប្រលងបាក់ឌុបជាប់និន្ទេសA ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេសកាលពីឆ្នាំ២០១៦នោះលោករដ្ឋមន្ត្រីជូនម៉ូតូមួយគ្រឿង និងថវិកា៥០០ដុល្លារសហរដ្ឋអាមេរិក៕
ចែករំលែកព័តមាននេះ