ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ អា​វី​ហ្សា ជឿ​និង​ធ្វើ​តាម​សំដី​គ្រូ​ចិន​សែ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​ពេជ្រ អា​វី​ហ្សា​រំពឹង​ថា នាង​នឹង​ទទួល​បាន​លាភ​សំណាង​វិញ​ក្រោយ​ពេល​មួយ​រយៈ​ចុង​ក្រោយ​នេះ​ជួប​តែ​រឿង​មិនល្អ​ដូច​ជា​រង​អំពើ​ហិ.ង្សា និង​គ្រោះថ្នាក់ ចរាចរណ៍​ជាដើម ។ ការ​រំពឹង​នេះ​ព្រោះ​

រាជធានី​ភ្នំពេញ ៖ កញ្ញា​ពេជ្រ អា​វី​ហ្សា​រំពឹង​ថា នាង​នឹង​ទទួល​បាន​លាភ​សំណាង​វិញ​ក្រោយ​ពេល​មួយ​រយៈ​ចុង​ក្រោយ​នេះ​ជួប​តែ​រឿង​មិនល្អ​ដូច​ជា​រង​អំពើ​ហិង្សា និង​គ្រោះថ្នាក់ ចរាចរណ៍​ជាដើម ។ ការ​រំពឹង​នេះ​ព្រោះ​នាង​បាន​ធ្វើ​ខួបកំណើត​តាម​សំដី​គ្រូ​ចិន​សែ ព្រមទាំង​បាន​ធ្វើ​ចង្ហាន់​ប្រគេន​ដល់​ព្រះសង្ឃ​នៅ​វត្ត​ទៀត​ផង ។

កញ្ញា​ពេជ្រ អា​វី​ហ្សា បាន​ធ្វើ​ពិធី​ខួបកំណើត​មានការ​ចូលរួម​ពី​តារា ល្បី​ៗ កាលពី​រាត្រី​ថ្ងៃ​ទី​១៨ ខែឧសភា ២០១៧ នៅ​ភោជនីយដ្ឋាន​មួយ​ខាងក្រោយ​ផ្សារ​សុ​វ​ណ្ណា ។ ភ្ញៀវ​ដែល​ចូលរួម​មាន​ចំនួន​ច្រើន​លើស​ការ​រំពឹង​ទុក ។

កញ្ញា​ពេជ្រ អា​វី​ហ្សា គ្មាន​គម្រោង​រៀបចំ​ពិធី​ខួបកំណើត​ទេ ព្រោះ​មិន​ចង់​រំខាន​អ្នកសិល្បៈ ប៉ុន្តែ​ដោយសារ​យោបល់​ម្តាយធម៌​ជា​គ្រូ​ចិន​សែ​របស់​នាង​ឲ្យ​រៀបចំ ទើប​នាង​សម្រេច​ធ្វើ​មុន​ថ្ងៃ​ខួប​៣​ទៅ​៤​ថ្ងៃ ។ ពិសេស​នាង​ខ្ញុំ​រៀបចំ​ធ្វើ​តាម​សំដី​គ្រូ​ចិន​សែ ។

ពិធី​ខួបកំណើត​គម្រប់​វ័យ​២៧​ឆ្នាំ​នេះ​អ​ញ្ជើ​តែ​អ្នក​ជិតដិត​ប្រមាណ​៥០​នាក់​ប៉ុណ្ណោះ ដោយ​ភាគច្រើន​ជា​អ្នកសិល្បៈ ហើយ​ស្ទើរតែ​ទាំងអស់​គឺ​អញ្ជើញ​តាម​ទូរស័ព្ទ និង​ហ្វេ​ស​ប៊ុ​ក ។ ភ្ញៀវ​ចូលរួម​លើស​ចំនួន​កំណត់ ព្រោះតែ​ភាគច្រើន​ភ្ញៀវ​មក​ជា​ក្រុម និង​ជា​គូ ។

គម្រោង​សម្រាប់​ការ​ចំណាយ​ប្រមាណ​២​ពាន់​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​អាច​នឹង​លើស​នេះ​បន្តិច​ព្រោះតែ​ភ្ញៀវ​ច្រើន​កុះករ​ធ្វើ​ឲ្យ​អា​វី​ហ្សា​រំភើបចិត្ត​ចំពោះ​ការ​ស្រលាញ់​រាប់អាន​ពី​ភ្ញៀវ​កិ​ក្តិ​យស ។

កញ្ញា​ពេជ្រ អា​វី​ហ្សា និយាយ​ថា «​មុន​ថ្ងៃ​ខួបកំណើត​ពីរ​ថ្ងៃមុន​នេះ នាង​ខ្ញុំ​បាន​រៀបចំ​ឲ្យ​មានកម្ម​វិធី​មនុស្សធម៌ គឺ​ការ​ចុះ​ទៅ​ចែក​អំណោយ​ដល់​កុមារ​កំព្រា​នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ភ្នំពេញ​ថ្មី ។ សម្រាប់​ការងារ​សិល្បៈ​មួយ​រយៈពេល​នេះ នាង​ខ្ញុំ​មិនជា​មមាញឹក​ច្រើន​ទេ ព្រោះតែ​ផលិតករ​យល់​ថា នាង​ខ្ញុំ​ទើបនឹង​ជួប​រឿង​ចម្រូងចម្រាស​ជាមួយ​អតីត​សង្សារ ។

អ្វី​ដែល​នាង​ខ្ញុំ​បួងសួង​សុំ​សម្រាប់​ពិធី​ខួបកំណើត​នេះ គឺ​នាង​ខ្ញុំ​ចង់បាន​សេចក្តីសុខ សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ មិន​ប្រាថ្នា​រឿងរ៉ាវ​ស្នេហា​នោះ​ទេ ។ នាង​ខ្ញុំ​រំពឹង​ដែរ​ថា​ចូល​វ័យ​២៥​ឆ្នាំ​នេះ​នឹង​ជួប​តែ​រឿងរ៉ាវ​ដែល ល្អ​ៗ​ក្នុង​ជីវិត​» ៕