ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ថ្នាក់​ក្រោម​ថា ចាំ​ថ្នាក់លើ​បញ្ជា​ឲ្យ​ធ្វើ​បាន​ធ្វើ​កើត !

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ដងស្ទឹង​សៀមរាប​ដែល​ម​ជ្ឍ​ដ្ឋា​ន​នានា​បាន​ស្គាល់​ថា ជា​ទឹកស្ទឹង​ប្រ​វត្ថិ​សាស្ត្រ កាលពីមុន អាច​មើលឃើញ​ទឹកថ្លា​ឆ្វង់ ដ៏​ស្រស់បំព្រង គួរ​ឱ្យ​ចាប់អារម្មណ៍ ដល់​បច្ចុប្បន្ន នៅ​តាម​ដងស្ទឹង​សៀមរាប នៃត្រង់​ចំណុច មួយ​ចំនួន មិន​ត្រូវ​បាន​មើល ឃើញ​ទឹកស្ទឹង​ថ្លា ដូច​ពី​មុន​នោះ​ទេ ដោយ​ឃើញ​សុទ្ធតែ ស្លែ កំប្លោក និង​សំរាម មើលទៅ​គួរ​ឱ្យ​ខ្លាច ធ្វើ​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ រិះគន់​យ៉ាង​ខ្លាំង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ ស្លែ កំប្លោក និង​សំរាម ដែល​អណ្ដែត​នៅ​លើ​ទឹក ស្ទឹង​សៀមរាប នោះ​មិន​ត្រូវ​បាន អាជ្ញាធរ និង​មន្ទីរ​ជំនាញ បរិស្ថាន ធ្វើការ​សម្អាត​ម្ដងណា​ឡើយ ។ ប៉ុន្តែ​ចំណុច​ខ្លះ ក៍​មានការ​សម្អាត ពី​អាជ្ញាធរ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ម្តងម្កាល​ផង​ដែរ ។ តាម​ប្រភព​ពី​មន្ត្រី​បរិស្ថាន​មួយ​រូប សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ខ្សឹប​ប្រាប់​ថា ការ​សម្អាត​នៅ​តាម​ដងស្ទឹង​សៀមរាប​នោះ គឺ​ពួក​គេ​មិនមែន​មិន​ចង់​សម្អាត​នោះ​ទេ គ្រាន់តែ​ចាំ​ថ្នាក់លើ បញ្ជា​មក​តែ​ប៉ុណ្ណោះ ។ ប្រភព​បាន​បន្ត​ថា នេះ​មិនមែន​តែ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មុន​ទេ ទោះបីជា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឡើង​ក្រោយ ក៏​មិន​ទាន់​មាន​ផែនការ​ឱ្យ​មន្ត្រី​មក​សហ​ការណ៍​ជាមួយ​អាជ្ញារ​ធរ​ក្រុង​ផង ។

ជុំវិញ​ករណី​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ ពី​លោក​អភិបាលខេត្ត​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២១០៧ នេះ ដោយសារ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា ៕