ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បក្ស​ប្រឆាំង​ចាប់ផ្ដើម​លាត់ជើង​ខោ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ ដែល​ចាប់​ចុះបញ្ជី​បេក្ខជន​ឈរ​នៅ គ​.​ជ​.​ប ចាប់ផ្តើម​យុទ្ធនាការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២០ ខែឧសភា នោះ​មេ​បក្ស​ប្រឆាំង​បាន​ប្រកាស​ថា នឹង​ចួ​ល​រួម​ធ្វើ​យុទ្ធនា​ឃោសនាការ​បោះ​ឆ្នោត​នៅ​ទូ​ទាំង​ប្រទេស ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០១៧ ចាប់ពី​ថ្ងៃ​ទី​២០ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែមិថុនា នៅ​តាម​បណ្តា​រាជធានី​ខេត្ត ទាំង ២៥ ទូ​ទាំង​ប្រទេស ។

ការ​ប្រកាស​ចុះ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​ការ​ជួបជុំ​សមាជិក​សមាជិក  សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីតាំង​ផ្លូវ ៦០​ម៉ែត្រ  ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម  ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​ដង្ហែរ​ក្បូន​ឃោសនាបោះឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម ប្រឹក្សា​ឃុំ សង្កាត់  អាណត្តិ​ទី​៤  ឆ្នាំ​២០១៧ ។