ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ បរិហារ​ពី​ការ​រុក​គួ​ន​លោក

6 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​១៨ ឧសភា នៅ​មុខ​ក្រុម​អ្នកកាសែត​ជាមួយ​សម​ភាគី​កូ​ឡុំ​ប៊ី លោក​ហ្ស​ង់​ម៉ា​នុយ​អែ​ល សាន់​តូ​ស ដែល​មក​ជួប​លោក​នៅ​សេត​វិមាន​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយ​តប​នឹង

កាលពី​ថ្ងៃ​ទី​១៨ ឧសភា នៅ​មុខ​ក្រុម​អ្នកកាសែត​ជាមួយ​សម​ភាគី​កូ​ឡុំ​ប៊ី លោក​ហ្ស​ង់​ម៉ា​នុយ​អែ​ល សាន់​តូ​ស ដែល​មក​ជួប​លោក​នៅ​សេត​វិមាន​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយ​តប​នឹង​សំណួរ​ទាក់ទិន​នឹង​ការ​ដកហូត​តំណែង​នាយក FBI គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​នាំ​ឱ្យ​មាន​សង្គ្រាមប៉ាកា ព្រមទាំង​ពី​បញ្ហា​ទាំងឡាយ​ស្តី​ពី​សំណុំរឿង​រុ​ស្ស៊ី​ផង​ដែរ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ដំបូង​នេះ ក្រោយ​ការ​ដក​តំណែង​ប្រមុខ FBI ចំពោះ​សំណួរ​លើ​ការ​តែងតាំង​រដ្ឋ​អាជ្ញា ពិសេស​មួយ​រូប ដើម្បី​ស៊ើបអង្កេត​លើ​ការ​សង្ស័យ​ពី​ការ​ឃុបឃិត​រវាង​ក្រុម​ឃោសនា​បោះឆ្នោត​របស់​លោក និង​ក្រុង​មូ​ស្គូ​អំឡុង​ពេល​ឃោសនាបោះឆ្នោត​ប្រធានាធិបតី លោក​ត្រាំ អះអាង​ថា «​ខ្ញុំ​គោរព​ការ​ផ្តួចផ្តើម​គំនិត​នេះ​» ។ លោក​បន្ត​ថា ទោះបី​យ៉ាងណា រឿង​នេះ​ជា​ការ​បុករុក​មួយ​ចំពោះ​រូប​លោក ។

ដាច់ខាត​ពុំ​មានការ​ឃុបឃិត​ណាមួយ​រវាង​រុ​ស្ស៊ី និង​ក្រុម​ឃោសនាបោះឆ្នោត​របស់ខ្ញុំ​ឡើយ ។ រវាង​រុ​ស្ស៊ី និង​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​អាច​និយាយ​តែ​ក្នុង​នាម​ខ្ញុំ​ផ្ទាល់​ប៉ុណ្ណោះ ។ ខ្ញុំ​គិត​ថា រឿង​នេះ​ជា​ការ​ធ្វើ​ឱ្យ​ប្រទេស​បែកបាក់​គ្នា ។

អំពី​អត្ថបទ​របស់​កាសែត​ញូ​វ​យ៉​ក​ថែម​ដែល​អះអាង​ថា លោក​ទាមទារ​ឱ្យ​នាយក FBI លោក JAMES COMEY កាលពី​ពាក់កណ្តាល​ខែកុម្ភៈ ឱ្យ​បញ្ឈប់​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​សហព័ន្ធ​លើ​ទីប្រឹក្សា​របស់​លោក​គឺ​លោក MICHAEL FLYNN សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​រុ​ស្ស៊ី លោក​ឆ្លើយ​ថា អត់​មាន​ទេ ។

ពេល​សួរ​ទាក់ទិន​ថា លោក​អាច​ជាប់​ការ​ស៊ើបអង្កេត​ខាង​តុលាការ ឬ​អាច​ត្រូវ​គេ​ដកហូត​តំណែង លោក​ត្រាំ ឆ្លើយ​ថា ខ្ញុំ​យល់​ថា នេះ​ជា​រឿង​គួរ​ឱ្យ​អស់សំណើច​ទាំងស្រុង ។ លោក​បន្ត​ថា អ្វី​ដែល​គួរ​ធ្វើការ​វិនិច្ឆ័យ គឺ​លើ​ជោគជ័យ​របស់​រដ្ឋាភិបាល​លោក​លើ​ការងារ លើ​សន្តិសុខ ឬ​លើ​កិច្ច​ការពារ ។

លោក​ឡាវ​រ៉ូ​វ ថា លោក​ត្រាំ ពុំ​បាន​ផ្តល់​ឱ្យ​ខ្ញុំ​ព័ត៌មាន​សម្ងាត់​ណាមួយ​ទេ
រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ កាលពី​ថ្ងៃ​ទី​១៨ ឧសភា បាន​បដិសេធ​ការ​អះអាង​ទាំងឡាយ​របស់​បណ្តាសារ​ព័ត៌មាន​អា​មេ​រិ​ក ដែល​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ផ្តល់​ឱ្យ​លោក​បណ្តា​ព័ត៌មាន​សម្ងាត់​ពេល​ជួប​ពិភាក្សា​នា​ពេល​ថ្មី​ៗ​នេះ​នៅ​សេត​វិមាន ។

ពេល​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ស៊ី​ប លោក​ឡាវ​រ៉ូ​វ អះអាង​ថា លោក​ត្រាំ គ្រាន់តែ​និយាយ​ប្រាប់​លោក​ថា ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​អាច​លាក់​គ្រឿងផ្ទុះ​ចាប់​រក​មិនដឹង​ក្នុង​កុំព្យូទ័រ​យួរដៃ ។ លោក​បន្ត​ថា ខ្ញុំ​ចាំ​ច្បាស់​កាលពី​មួយ​ខែ ឬ​២​ខែ​មុន​នេះ រដ្ឋាភិបាល​លោក​ត្រាំ ប្រកាស​ជា​ផ្លូវការ​ហាមឃាត់​មិន​ឱ្យ​យក​កុំព្យូទ័រ​យួរដៃ​ចូល​យន្តហោះ​ជើងហោះហើរ​មក​ពី​ប្រទេស​៧​នៃ​មជ្ឈិមបូព៌ា ។ បើ​បែប​នេះ ដូចដែល​អ្នក​និយាយ​វា​ពុំ​អាច​ចាត់​ទុក​ថា​ជា​រឿង​សម្ងាត់​មួយ​ឡើយ ។

នេះ​ជា​លើក​ដំបូង ដែល​លោក​ឡាវ​រ៉ូ​វ បញ្ជាក់​ពី​បញ្ហា​នេះ​ក្រោយ​លោក​ជួប​ជាមួយ​លោក​ត្រាំ ដែល​ក្រោយ​ការ​ជួប​គ្នា​នេះ​អ្នក​ទទួលខុសត្រូវ​អា​េ​ម​រិ​ក​២​រូប​អះអាង​នា​ថ្ងៃ​ទី​១៥ ឧសភា ថា ប្រធានា​ធិបតី​​លាតត្រដាង​ឱ្យ​អ្នកការទូត​រុ​ស្ស៊ី ពី​បណ្តា​ព័ត៌មាន​សម្ងាត់​ពី គម្រោង​ប្រតិបត្តិការ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

លោក​ត្រាំ ការពារ​សិទ្ធិ​ចែករំលែក​ព័ត៌មាន​ជាមួយ​រុ​ស្ស៊ី
កាលពី​ថ្ងៃ​ទី​១៦ ឧសភា កន្លង​មកនេះ លោក​ដូ​ណា​ល់ ត្រាំ តាម TWITTER អះអាង​ពី​សិទ្ធិ​ដាច់​មុខរប​ស់លោក​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​មួយ​ចំនួន​ជាមួយ​រុ​ស្ស៊ី ។ ការ​អះអាង​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​សហការី​សំខាន់​ៗ​របស់​លោក​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់ បណ្តា​ព័ត៌មាន​ក្នុង​សារព័ត៌មាន​អា​​មេ​រិ​ក ចោទប្រកាន់​លោក​ថា ចែករំលែក​បណ្តា​ព័ត៌មាន​សម្ងាត់​បំផុត​ជាមួយ​បណ្តា​អ្នក​ទទួល​ខុសត្រូវ​រុ​ស្ស៊ី កាលពី​ស​ប្តា​ហ៍​មុន​នៅ​សេត​វិមាន ។

ក្នុង TWITTER លោក​ត្រាំ សរសេរ​ថា ក្នុង​ឋានៈ​ជា​ប្រធានាធិបតី ខ្ញុំ​ចង់​ចែករំលែក​ជាមួយ​រុ​ស្ស៊ី​អំពើ​អ្វី ដែល​ខ្ញុំ​គិត​ថា វា​ជា​សិទ្ធិ​ដាច់​មុខ​របស់ខ្ញុំ ដែល​អាច​ធ្វើ​ទាក់ទិន​នឹង​ភេរវកម្ម ព្រមទាំង​សន្តិសុខ​នៃ​ការ​ហោះហើរ​របស់​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍ ។ ម្យ៉ាងទៀត ជា​ហេតុផល​មនុស្សធម៌ ខ្ញុំ​ចង់ឱ្យ​រុ​ស្ស៊ី​បង្កើន​យ៉ាង​ខ្លាំង​ការ​តស៊ូ​របស់​ខ្លួន​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ភេរវកម្ម ។

លាតត្រដាង​បេក្ខជន​សម្រាប់​ជំនួស​លោក​ត្រាំ
ពួក​អ្នក​អភិរក្សនិយម​អា​មេ​រិ​កបាន​ចោទសួរ​ខ្លួនឯង​ពី​បេក្ខជន​ជាយថាហេតុ​ណា​ម្នាក់ ដែល​អាច​ជំនួស​លោក​ដូ​ណា​ល់ ត្រាំ ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ក្នុង​ករណី​លោក​ត្រូវ​គេ​ដកហូត​តំណែង ។

យោង​តាម​បណ្តាសារ​ព័ត៌មាន​អា​មេ​រិ​កថា អនុ​ប្រធានាធិបតី លោក MIKE PENCE អាច​ជា​អ្នក​សមរម្យ​សម្រាប់​ក្លាយជា​ប្រមុខ​សេត​វិមាន ។

កាសែត POLITICO អា​មេ​រិ​ក​សរសេរ​ថា ការ​ដក​តំណែង​លោក​ត្រាំ ជាយថាហេតុ​ត្រូវ​បាន​គិត​ក្នុង​ចំណោម​ពួក​អ្នក​សាធារណរដ្ឋ​ក្រោយ​រលក​នៃ​ការ​បញ្ចេញ​រឿងអាស្រូវ​បំផ្លាញ​លោក​ត្រាំ ។

កាសែត​នេះ​សរសេរ​ទៀត​ថា គេ​ជឿ​ថា ពួក​អ្នក​សាធារណរដ្ឋ​មានការ​ហត់នឿយ​ក្នុង​ការ​ការពារ​លោក​ត្រាំ ហើយ​មានការ​បារម្ភ​នានា​លើ​ឥរិយាបថ​របស់​លោក​ក្នុង​តំណែង​ប្រមុខរដ្ឋ ។ អាស្រ័យ​ហេតុនេះ​ហើយ បើ​តាម POLITICO វា​ពុំ​មែន​ជា​រឿង​សម្ងាត់​ឡើយ​នៅ​សេត​វិមាន​ដែល​អ្នក​សាធារណរដ្ឋ​ជា​ច្រើន​ចង់ឱ្យ​សេត​វិមាន​កាន់កាប់​ដោយ​លោក PENCE ជំនួស​លោក​ត្រាំ ៕