ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បវរកញ្ញាBridgestone​ ធ្លាក់ពី​​​​ជាន់​​ទី​​១២ ថ្ងៃនេះ​សភាព​​នាង…

6 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា គិតមកដល់​រសៀលថ្ងៃទី​១៩ ឧសភា​ ​​នេះ​ នារី​​រងគ្រោះ​ដែល​ជា​​បវរកញ្ញា​ឯក​ប្រ៊ីដស្តុន ដែល​​បាន​ធ្លាក់​ពី​សណ្ឋាគារ​​កម្ពស់​១២​ជាន់​នោះ​ គឺ​​មិន​បានប៉ះ​ពាល់​ដល់ជីវិតនាងនោះទេ ​។ នេះ​បើ​​តាម​ការ​ឱ្យ​ដឹង​​ពី​ក្រុមវេជ្ជ​បណ្ឌិត​​

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា គិតមកដល់​រសៀលថ្ងៃទី​១៩ ឧសភា​ ​​នេះ​ នារី​​រងគ្រោះ​ដែល​ជា​​បវរកញ្ញា​ឯក​ប្រ៊ីដស្តុន ដែល​​បាន​ធ្លាក់​ពី​សណ្ឋាគារ​​កម្ពស់​១២​ជាន់​នោះ​ គឺ​​មិន​បានប៉ះ​ពាល់​ដល់ជីវិតនាងនោះទេ ​។ នេះ​បើ​​តាម​ការ​ឱ្យ​ដឹង​​ពី​ក្រុមវេជ្ជ​បណ្ឌិត​​ប្រចាំ​​មន្ទី​រ​ពេទ្យ​កាល់​ម៉ែត ដោយពេលនេះ នាង​កំពុង​​ស្ថិត​ក្នុង​ការ​តាមដាន​របស់​​ក្រុម​គ្រូពេទ្យ​ផង​ដែរ ។  ស្រីស្អាត​ទី២និង​ជា​បវរ​កញ្ញា​ទៀត លោតសម្លាប់ខ្លួន​នៅសណ្ឋាគារ CA​&​SA​

ប្រភពឱ្យដឹងថា នារីរងគ្រោះខាងលើ​ ​​ឈ្មោះហាស់ ឌី​ជូ​លី​ន អាយុ​១៧​ឆ្នាំ ជា​កញ្ញាឯក​សំបក​កង់​រថយន្តប្រ៊ីដស្តុន។ បើ​តាម​​លោក​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​​​ថា នារី​រង​គ្រោះ​​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​សភាព​ជំងឺ​​ពី​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ​ក្រោយ​ពី​ធ្វើការ​វះ​កាត់​​ (បាក់ដៃ) ហើយ​មាន​ឈាម​ហូរ​ខាងក្រោម​​ស្រោមខួរ​ក្បាល ​ដែល​បញ្ហា​នេះ​ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត​ត្រូវ​យកចិត្តទុកដាក់ខ្ពស់​​បំផុត ​។ ហើយ​ពេល​នេះ ​នារី​រង​គ្រោះ​កំពុង​សម្រាក​​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។

គួរបញ្ជាក់ថា នារី​​រងគ្រោះស្រស់​ស្អាត​ខាងលើ បាន​ធ្លាក់​ពី​ជាន់​ទី​១២ នៃ​សណ្ឋាគារ CA&SA ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ តែ​ពេល​ធ្លាក់​ចុះ​មក​ចំ​អាង​​ទឹក បណ្តាល​ឱ្យរង​របួសធ្ងន់ ហើយ​ត្រូវ​បាន​គេ​ប​ញ្ជួ​ន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់ ។

ករណី​ដែល​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ​ឧសភា ​មិន​ទាន់​មានការ​បញ្ជាក់​ពី​​សមត្ថកិច្ច​នៅឡើយ​​ថា ជា​រឿង​ឃាតកម្ម ឬ​អត្តឃាត ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ ។ ​ជាមួយ​គ្នា​នេះ កាលពី​ពេល​ថ្មី​ៗនេះ​ ក៏​មាន​នារី​ម្នាក់​​បាន​ធ្លាក់​ពី​​សណ្ឋាគារដដែលនេះ បណ្តាលឱ្យ​​ស្លាប់ផងដែរ ​។​​