ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​អាយុ​14​ឆ្នាំ​សោះ​ហ៊ាន​ប៉ុនប៉ង​រំលោ.ភ​សេពសន្ថវៈ​កុមារី​អាយុ​6​ឆ្នាំ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ម៉ុង មុន្នី​សោភា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ម្នាក់

រាជធានី​ភ្នំពេញ ៖ លោក ម៉ុង មុន្នី​សោភា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ម្នាក់​ឈ្មោះ ណុ​ប បញ្ញា ហៅ ធី អាយុ​១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៦ ដាក់​ពន្ធនាគារ​កំណត់​៣​ឆ្នាំ ៦​ខែ ពី​បទ​«​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​» អ​និ​តិ​ជន ។ សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ដើមបណ្តឹង និង​ចុងចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។ 

សូម​បញ្ជាក់​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ជនជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​កុមារី​អាយុ​៦​ឆ្នាំ ដែល​ជា​ជន​រង​គ្រោះ​ពាក់​ព័ន្ធ​ថា បាន​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​គាត់ ។ អង្គហេតុ​បាន​បញ្ជាក់​ទៀត​ថា កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ផ្សារ​តាំងក្រសាំង ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្មេង​ប្រុស​ឈ្មោះ ណុ​ប បញ្ញា ហៅ​ធី ដែល​ឪពុក​ឈ្មោះ ណុ​ប សា​រិ​ទ្ធ អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​ស្បែកជើង នៅ​ផ្សារ​តាំងក្រសាំង និង​ម្តាយ​ឈ្មោះ សៅ ចិន្តា អាយុ​៣៥​ឆ្នាំ មុខរបរ​អ៊ុតសក់ ស្នាក់​ផ្ទះ​ជួល ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តាម​ពាក្យបណ្តឹង​ខាង​ម្តាយ​កុមារី​បន្ត​ថា រាល់ថ្ងៃ​កូនស្រី​គាត់​តែងតែ​ចូល​លេង​ក្នុង​ផ្សារ​តាំងក្រសាំង​ជាមួយ​ក្មេង​ប្រុស​ដោយសារ​ចាស់​ៗ​សុទ្ធតែ​ជា​អ្នក​ស្គាល់គ្នា ។ លុះ​វេលា​ម៉ោង​ខាងលើ​ម្តាយ​កំពុង​រៀបចំ​អីវ៉ាន់​ស្រាប់តែ​កូនស្រី​រត់​ចេញពី​ផ្សារ​ទាំង​យំ​សស្រាក់ និង​មាន​ឈាម​ប្រឡាក់​អាវ​ជោក ពេល​ឃើញ​ដូច្នោះ​ម្តាយ​បាន​សួរ​កូន​ថា «​ហេតុ​អី​បានជា​កូន​យំ​» នាង​ឆ្លើយ​ប្រាប់​ម្តាយ​ភ្លាម​ថា «​ឈ្មោះ ធី ចាប់​ឱប​កូន​ហើយ​រំលោភ​រហូត​មាន​ឈាម​តាម​ទ្វា​មាស​» ។ 

ការ​ចោទប្រកាន់​ពី​សំណាក់​អាណាព្យាបាល​ជន​រង​គ្រោះ​នោះ​ត្រូវ​បាន​ក្មេង​ប្រុស​ដែល​ជា​ជនជាប់ចោទ​សារភាព​ថា ខ្លួន​ពិតជា​បាន​ឱប​ប្រលែង​លេង​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​នោះ​មែន និង​គ្រាន់​តែ​​បាន​យក​ប្រដាប់​ភេទ​របស់​ខ្លួន​ទៅ​ញល់​ប្រដាប់​ភេទ​កុមារី​តិច​ៗ​ទេ​មិន​ដល់​ថ្នាក់​ស៊ីជំរៅ​នោះ​ឡើយ ។ ទោះជា​យ៉ាងណា​ចម្លើយ​នេះ​ហើយ​ដែល​ពាក់​ពន្ធ​ទៅ​នឹង​បទល្មើស​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​​នោះ ដូច្នេះ​ជនជាប់ចោទ​តម្រូវ​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕