ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម៉្លេះ! បើក​រថយន្ត​បំបុក​មនុស្ស​​ស្លា.ប់ និង​របួស​ជា​ច្រើន

6 ឆ្នាំ មុន

ប៉ូលិស និង​អភិបាលក្រុង​ញូ​វ​យ៉​ក លោក BILL DE BLASIO និយាយ​ថា រថយន្ត​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​១៨ ឧសភា បាន​បុក​រះ​មនុស្ស​ម្នា​នៅ​ចិញ្ចើមថ្នល់​មួយ​នៃ​ទីលាន TIMES SQUARE ក្រុង​ញូ​វ​យ៉​ក ដោយ​

ប៉ូលិស និង​អភិបាលក្រុង​ញូ​វ​យ៉​ក លោក BILL DE BLASIO និយាយ​ថា រថយន្ត​មួយ​គ្រឿង​កាលពី​ថ្ងៃ​ទី​១៨ ឧសភា បាន​បុក​រះ​មនុស្ស​ម្នា​នៅ​ចិញ្ចើមថ្នល់​មួយ​នៃ​ទីលាន TIMES SQUARE ក្រុង​ញូ​វ​យ៉​ក ដោយ​សម្លាប់​យុវនារី​ម្នាក់​អាយុ​១៨​ឆ្នាំ ហើយ​ធ្វើ​ឱ្យ​មនុស្ស​២២​នាក់​ទៀត​រង​របួស ។ អាជ្ញាធរ​គិត​ថា នេះ​ពុំ​មែន​ជា​អំពើ​ភេរវកម្ម​មួយ​ឡើយ ។

ប៉ូលិស​បញ្ជាក់​ថា អ្នក​បើករថយន្ត​នេះ​កាលពីមុន​ត្រូវ​ចាប់ខ្លួន​២​លើក រួច​មក​ហើយ ដោយសារ​គេ​បើកបរ​ក្នុង​សភាព​ស្រវឹងស្រា ។ រូបគេ​ជា​បុរស​អ្នកក្រុង​ញូ​វ​យ៉​ក អាយុ​២៦​ឆ្នាំ មានឈ្មោះ​ថា RICHARD ROJAS ។

ការ​បើករថយន្ត​បំ​បុក​មនុស្ស​នេះ​កើត​មាន​នា​វេលា​ម៉ោង​១៦​ម៉ោង​សាកល​នៅ​កន្លែង​សម្បូរ​អ្នកទេសចរ​នោះ​នៃ​ក្រុង​ញូ​វ​យ៉​ក ។ ទី​នេះ​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​មនុស្ស​ទៅ​ជា​ច្រើន​រយ​ពាន់​នាក់ ។
រថយន្ត​បង្កហេតុ​ពណ៌​ក្រហម​ក្រោយ​បុក​រះ​មនុស្ស​ម្នា​បាន​ទៅ​បុក​ជណ្តើរ​មួយ​ទើប​ឈប់ ហើយ​ប៉ូលិស​អាច​ចាប់ខ្លួន​អ្នកបើកបរ ។

ការ​ប្រកាស​ពី​ឧប្បត្តិ​ហេតុនេះ​នាំ​ឱ្យ​គេ​នឹកឃើញ​ដល់​ការ​វាយប្រហារ​ដោយ​រថយន្ត​កាំ​មី​ញ៉ុ​ង​លើ​មនុស្ស​ម្នា​នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង ជា​ស្នាដៃ​នៃ​មនុស្ស​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​សម្លាប់​មនុស្ស​ដល់​៨៤​នាក់ ហើយ​មនុស្ស​ប្រមាណ​ជា​២០០​នាក់​រង​របួស​កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ។ រួច​កាលពី​ថ្ងៃ​ទី​២២ មីនា មនុស្ស​៥​នាក់​ស្លាប់​នៅ​ក្រុង​ឡុ​ង​ដ៍ ហើយ​៤៩​នាក់​ទៀត​រង​របួស​ដោយ​រថយន្ត​មួយ​គ្រឿង​បុក​រះ បណ្តា​អ្នកដំណើរ​លើ​ស្ពាន WESTMINSTER ៕