ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​កម្ពុជា​គួរ​ផ្លាស់​ប្តូរ​ទម្លាប់​រកស៊ី​តាម​គ្នា

6 ឆ្នាំ មុន

នៅ​ប្រទេស​កម្ពុជា​យើង គេ​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​មាន​ជំនួញ​មួយ​អាច​រក​ចំណេញ​បាន មនុស្ស​ផ្សេង​ទៀត​ក៏​ចាប់ផ្តើម​ធ្វើ​តាម​។ តើ​ការ​រកស៊ី​តាម​គ្នា​ជា​រឿង​ល្អ​ឬ​យ៉ាងណា?

វា​ជា​ការ​ពិត​ណាស់ មនុស្ស​យើង​ត្រូវការ​មាន

នៅ​ប្រទេស​កម្ពុជា​យើង គេ​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​មាន​ជំនួញ​មួយ​អាច​រក​ចំណេញ​បាន មនុស្ស​ផ្សេង​ទៀត​ក៏​ចាប់ផ្តើម​ធ្វើ​តាម​។ តើ​ការ​រកស៊ី​តាម​គ្នា​ជា​រឿង​ល្អ​ឬ​យ៉ាងណា?

វា​ជា​ការ​ពិត​ណាស់ មនុស្ស​យើង​ត្រូវការ​មានមុខ​របរ​ពិតប្រាកដ​ដើម្បី​ចិញ្ចឹមជីវិត ហើយ​យើង​តែងតែមាន​និន្នាការ​មួយ​ចង់​ប្រកប​របរ​ណា​ដែល​គេ​បាន​កំពុង​តែ​រកបាន​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ គេ​ត្រូវ​មានការ​ប្រយ័ត្នប្រយែង និង​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់​ជាង​នេះ មុន​នឹង​ចាប់ផ្តើម​រកស៊ី​មុខរបរ​ណាមួយ​តាម​គេ​។ ការ​ចាប់ផ្តើម​មុខរបរ​មួយ​ក្រោយ​គេ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ដូច​ជា​ការ​ប្រកួតប្រជែង ការ​ផ្តល់​សេវា និង​ផលិតផល​ដែល​មានគុណ​ភាព​ជាងគេ​ជាដើម​។

បញ្ហា​ធ្ងន់ធ្ងរ​មួយទៀត​នោះ គឺ​ការ​បង្កើត​មុខរបរ​តាម​គេ​ច្រើន​ពេក​នោះ​នឹង​ធ្វើ​ឱ្យ​មុខរបរ​នោះ​ដួល​រលំ​ទៅ​វិញ ដោយសារ​ហួស​ពី​តម្រូវការ​ទីផ្សារ​។ ឧបមា​ថា មនុស្ស​កំពុង​តែ​នាំ​គ្នា​ចាប់ផ្តើម​បើកហាង​កាហ្វេ​ជាដើម​។ ប៉ុន្តែ​គេ​ត្រូវ​ពិចារណា​ថា តើ​តំបន់​ដែល​គេ​នឹង​បើកហាង​កាហ្វេ​នោះ​មាន​ហាង​កាហ្វេ​ប៉ុន្មាន​ទៅ​ហើយ​។ តើ​តំបន់​នោះ​មាន​មនុស្ស​ច្រើន និង​មាន​តម្រូវការ​ហាង​កាហ្វេ​ផ្សេង​ទៀត​ឬ​យ៉ាងណា? ការ​បើកហាង​កាហ្វេ​ច្រើន​ពេក​អាច​នឹង​ធ្វើ​ឱ្យ​ហួស​តម្រូវការ​ទីផ្សារ ហើយ​នាំ​ដល់​ការ​ខាតបង់​ទាំងអស់​គ្នា​។

ដូច្នេះ​វា​ចាំបាច់​ណាស់​ដែល​ប្រជាជន​កម្ពុជា​ត្រូវ​មាន​របៀប​គិត​ប្រក​ដោយ​ការ​ច្នៃប្រឌិត​ជាង​នេះ​ដោយ​ព្យាយាម​ស្វែង​រការ​បង្កើត​មុខរបរ​ណាមួយ​ដែល​ប្លែក និង​មាន​តម្រូវការ​ទីផ្សារ​ច្រើន​។ ការ​បង្កើត​មុខរបរ សេវាកម្ម ឬ​ផលិតផល​ថ្មី ដែល​មិន​ធ្លាប់​មាន​នឹង​កាត់​បន្ថយ​ការ​ប្រកួតប្រជែង ហើយ​ក៏​អាច​បំពេញ​សេចក្តី​ត្រូវការ​មនុស្ស​ជា​ច្រើន​ផង​ដែរ​។ ឧបមា​ថា យើង​មិន​ទាន់​ឃើញ​មាន​សាលាបង្រៀន​ជួល​ជុល​ទូរស័ព្ទ និង​កុំព្យូទ័រ​ដ៏​ធំ និង​ប្រកបដោយ​គុណភាព​នៅឡើយ​ជាដើម​។ ដូច្នេះ​ការ​វិនិយោគ​ទៅ​លើ​សាលារៀន​បែប​នេះ​នឹង​ទាក់ទាញ​មនុស្ស​ជា​ច្រើន​ហើយ​ងាយ​នឹង​រក​ប្រាក់​ចំណេញ​ត្រឡប់​មក​វិញ​។

ដូច្នេះ​វា​ចាំបាច់​ណាស់​ដែល​ប្រជាជន​កម្ពុជា​កាន់តែ​មានគំនិត​ច្នៃប្រឌិត​និង​ធ្វើ​អ្វី​ដែល​ថ្មី ប្លែក និង មាន​ប្រយោជន៍​ដល់​មនុស្ស​ភាគច្រើន​បំផុត​៕