ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រីករាយ​ជាមួយ​កម្មវិធី​ពិសេស​…

6 ឆ្នាំ មុន

នៅ​ពេល​រំ​ឮ​ក​ពី​ឈ្មោះ​ម៉ាក​ល្បី​ទាំង​បី​នេះ​ធ្វើ​ឱ្យ​យើង​ស្ងប់​ស្ងែ​ង​ដល់​លក្ខណៈ​ពិសេស​នៃ​ម៉ាក​នីមួយ​ៗ​ដូចដែល​លោក​បានដឹង​ហើយ​អំពី​ម៉ាក TATICAL 5.11 ជា​ម៉ាក​មួយ​ដែល​ផលិត​នូវ​ផលិតផល​គាំទ្រ​វិស័យ​យោធា និង​

នៅ​ពេល​រំ​ឮ​ក​ពី​ឈ្មោះ​ម៉ាក​ល្បី​ទាំង​បី​នេះ​ធ្វើ​ឱ្យ​យើង​ស្ងប់​ស្ងែ​ង​ដល់​លក្ខណៈ​ពិសេស​នៃ​ម៉ាក​នីមួយ​ៗ​ដូចដែល​លោក​បានដឹង​ហើយ​អំពី​ម៉ាក TATICAL 5.11 ជា​ម៉ាក​មួយ​ដែល​ផលិត​នូវ​ផលិតផល​គាំទ្រ​វិស័យ​យោធា និង​កងកម្លាំង​សមត្ថកិច្ច រដ្ឋាភិបាល ហើយ​ក៏​ត្រូវ​បាន​ទទួលស្គាល់​និង​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ក្រុម​កម្លាំង​សមត្ថកិច្ច និង​ប៉ូលិស FBI ។​ជា​ការ​ពិត​ណាស់​គោលបំណង របស់​អ្នក​បង្កើត​ម៉ាក​នេះ គឺ​ចង់​ផ្តល់​នូវ​ផា​សុខភាព និង​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់ ហើយ​ពាក្យស្លោក​របស់ ម៉ាក​នេះ​គី «Always Be Ready» ដែល​ចង់​បញ្ជាក់​ថា ទោះជា​អ្នក​ប្រើប្រាស់​ផលិតផល​ម៉ាក​នេះ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ TATICAL 5.11 តែងតែ​មានការ​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​រ​បំពេញ​នូវ​តម្រូវការ​។ ផលិតផល​របស់​ម៉ាក TATICAL 5.11 មាន​ដូច​ជា សម្លៀក​បំពាក់ កាបូប ស្បែកជើង ស្រោមដៃ កាំបិត នាឡិកាដៃ និង​សម្ភារ​មួយ​ចំនួន សម្រាប់​បម្រើ​ការ​ដល់​ការងារ​សមត្ថកិច្ច​។

សម្រាប់​ម៉ាក Victorinox វិញ​មាន​ដូច​ជា​សម្លៀក​បំពាក់​បុរស ទាំង​ឈុត​អាវធំ អាវ​ដើរ​កម្សាន្ត អាវ​រងា ខោ វ៉ា​លី​ស នាឡិកា កាំបិត​ជាដើម ដែល​សុទ្ធ​សឹង​ជា​របស់​ល្អ​។ ចំពោះ​ម៉ាក Victorinox ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ម៉ាក​មួយ​ដែល​អាច​ធានា​បាន​ពី​គុណភាព​ល្អ ប្រើ​បាន​យូរ និង​មិន​មាន​បញ្ហា​ពេល​កំពុង​ប្រើ​នោះ​ទេ​។ រីឯ​តម្លៃ ក៏​អាច​និយាយ​បាន​ថា សមរម្យ​អាច​ទទួលយក​បាន ដែល​មិន​ថ្លៃ​ហួសហេតុ​។ មិនតែប៉ុណ្ណោះ សម្រាប់​បុរស​សម័យ​ថ្មី​នៅ​តាម​បណ្តា​ប្រទេស​នានា ពួក​គេ​តែង និយម​ប្រើប្រាស់​របស់ និង​សម្ភារ​ប្រើប្រាស់​របស់ Victorinox ព្រោះថា វា​ជា​ម៉ាក​មួយ ដែល​ផ្តល់​នូវ​ភាព​ថ្លៃថ្នូរ និង​អាច​ប្រើ​បាន​រាប់​ឆ្នាំ ដែល​សាក​សម​នឹង​តម្លៃ​យ៉ាង ពិតប្រាកដ​។