ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​នាំ​គ្នា​ទៅ​ផ្ទះសំណាក់​ធ្វើ​រឿង​បែប​ណឹ​ង​កើត​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ចំនួន​៥​នាក់ និង​ស្ត្រី​ម្នាក់​បាន​ទៅ​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​ហើយ​

រាជធានី​ភ្នំពេញ ៖ យុវជន​ចំនួន​៥​នាក់ និង​ស្ត្រី​ម្នាក់​បាន​ទៅ​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​ក្នុង​ពេល​ដែល​កម្លាំង​នគរបាល​ខាងលើ​ទទួល​បាន​ដំណឹង​ថា នៅ​ក្នុងផ្ទះ​សំណាក់​មួយ​នោះ​ជា​កន្លែង​លាក់ខ្លួន​របស់​ក្រុម​សេព​គ្រឿងញៀន ។ បន្ទាប់​មក​នគរបាល​បាន​នាំ​អ្នក​ទាំង​៦​នាក់​នោះ​រួម​ជាមួយ​វត្ថុ​តាង​គឺ​ឧបករណ៍​សេព​គ្រឿងញៀន​ដែល​ដកហូត​បាន​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ដើម្បី​ធ្វើការ​សាកសួរ និង​ពិនិត្យ​ទឹកនោម​រក​សារធាតុ​ញៀន ។ 

ប្រតិបត្តិ​ការណ៍​ចុះ​ឆែកឆេរ​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៧ នៅផ្ទះ​សំណាក់​យីហោ «​ផ្កាថ្កុល​មាស​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង​៦​នាក់​នោះ​ទី​១-​ឈ្មោះ ភាព ទុំ​កាន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ​, ទី​២-​ឈ្មោះ ច្រឹ​ក ពិសិដ្ឋ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​, ទី​៣-​ឈ្មោះ សុខ សំ​អាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ និង​មានស្រុក​កំណើត នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​, ទី​៤-​ឈ្មោះ យន់ សុខ​ចាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​និង​មានស្រុក​កំណើត​នៅ​ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​, ទី​៥-​ឈ្មោះ ប៉ុក ចាន់​ថន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ និង​ទី​៦-​ឈ្មោះ ម៉ក់ គេ​ម​ហ្វុ​ង ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា ក្រុម​វង្វេង​ផ្ទះ​ខាងលើ​នេះ​អត់​គិត​ពី​ការងារ​ធ្វើការ​រកស៊ី​នោះ​ទេ​ពួក​គេ​បាន​នាំ​គ្នា​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​នោះ​ទាំង​ព្រឹក​តែ​ម្ដង​មិនដឹង​ថា ក្រុម​គ្រួសារ​បានដឹង​ឬ​អត់ ប៉ុន្តែ​បើ​តាម​ការ​សន្និដ្ឋាន​អ្នក​ទាំងនោះ​ជា​មនុស្ស​ដែល​ក្រុម​គ្រួសារ​និយាយ​លែង​ស្ដាប់​ទៅ​ហើយ ដែល​ពួក​គេ​ជា​មនុស្ស​រឹងរូស និង​តែងតែ​ដើរ​លេង​មិនសូវ​ចូល​ផ្ទះ​ថែម​ទៀត​ផង​ហើយ​សង្ស័យ​ថា នាំ​គ្នា​សេព​គ្រឿងញៀន​នៅ​ទីនោះ​ទៀត​ទោះជា​យ៉ាងណា​ពួក​គេ​មិនមែន​ស្នាក់​នៅ​ក្នុង​បន្ទប់​តែ​មួយ​ជាមួយ​គ្នា​នោះ​ទេ ពួក​គេ​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ចំនួន​៣​ផ្សេង​ពី​គ្នា​ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ដកហូត​បាន​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន​ផង​ដែរ ៕