ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​ភាពយន្ត​លេ​ជេន ធ្វើ​កម្មវិធី​សប្បុរសធម៌

6 ឆ្នាំ មុន

រោង​ភាពយន្ត​លេ​ជេន នឹង​ប្រារព្ធ​ធ្វើ​កម្មវិធី​សប្បុរសធម៌​ដ៏​ធំ​មួយ ដើម្បី​ជួយ​ទៅ​ដល់​កុមារ​៧២០​នាក់​នៅ​ក្នុង​អង្គការ​មូល​និ​ធី​កុមារ​កម្ពុជា ដែល​ជា​អង្គការ​សប្បុរសធម៌​មួយ​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ​។

កម្មវិធី​សប្បុរសធម៌​នេះ

រោង​ភាពយន្ត​លេ​ជេន នឹង​ប្រារព្ធ​ធ្វើ​កម្មវិធី​សប្បុរសធម៌​ដ៏​ធំ​មួយ ដើម្បី​ជួយ​ទៅ​ដល់​កុមារ​៧២០​នាក់​នៅ​ក្នុង​អង្គការ​មូល​និ​ធី​កុមារ​កម្ពុជា ដែល​ជា​អង្គការ​សប្បុរសធម៌​មួយ​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ​។

កម្មវិធី​សប្បុរសធម៌​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ ១ មិថុនា ២០១៧​។ សម្រាប់​សកម្មភាព​នៅ​ក្នុង​កម្មវិធី​នេះ នៅ​ពេល​ព្រឹក​យើង​នឹង​ធ្វើការ​ចែក​អំណោយ​ជូន​ទៅ​ដល់​កុមារ​ទាំង​៧២០​នាក់ ហើយ​នៅ​ពេល​ល្ងាច​យើង​នឹង​ធ្វើការ​ចាក់​បញ្ចាំង​រឿង​តុក្កតា Sing ជា​ភាសា​ខ្មែរ​ជា​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ឲ្យ​កុមារ​ទាំងអស់​ទស្សនា​ដោយ​សេរី​។ ប្រសិនបើ​លោក​អ្នក​ចង់​ចូលរួម​ចំណែក​បរិច្ចាគ​ជា​ថវិកា ឬ​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​ក្នុង​កម្មវិធី​សប្បុរសធម៌​នេះ លោក​អ្នក​អាច​អញ្ជើញ​មក​រោង​ភាពយន្ត​លេ​ជេន​ទាំង​៣​សាខា​ដោយ​ផ្ទាល់​ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៧​។