​អន្តរជាតិ » ព្រឹត្តិការណ៍អន្តរជាតិ

អាក្រក់​មែន...ជននេះ...!

ដោយ ៖ គង់ រិទ្ឋរីណា   

ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ១៤:១៤   (19-05-2017 14:14)

អា​មេ​រិ​ក​ ៖ តាម​ប្រភព​​​​ Metro​ ឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​​​ប៉ូ​លិស​ចាប់ខ្លួន ក្រោយ​ធ្វើសកម្មភាព​​ចាប់រំលោភ​កូនស្រី​អាយុ​១០​ឆ្នាំ​​របស់​មិត្ត​ស្រី រហូតធ្វើ​ឱ្យនាង​​មាន​ផ្ទៃពោះ​ ។ ជនសង្ស័យឈ្មោះ​ Nicholas Deon Thrash អាយុ​៣៤​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​១៧ ​ឧសភា ​បន្ទាប់​ពី​ប៉ូ​លិ​សបាន​ប្រកាស​តាម​ចាប់ខ្លួន ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្នងការ ​។

​ដំបូង​ឡើយ ប៉ូ​លិសស្មាន​តែ​ជនសង្ស័យ​​ម្នាក់​នេះ រត់​គេច​​បាត់​ហើយ​ ។ ពួក​គេ​ក៏​បាន​ប្រាប់​ឱ្យ​​គ្រប់​គ្នា​ទូរស័ព្ទ​មក​៩១១​​ជា​បន្ទាន់ ប្រសិន​ បើ​​ឃើញ​បុរស​ម្នាក់​​នេះ ​។ ​​តាម​ពិត​ទៅ ជន​ដៃដល់​កំពុង​តែ​ស្នាក់​នៅ​ក្នុងផ្ទះ​មួយ ​លើ​​ផ្លូវ South Selby​ ។ ម្ចាស់ផ្ទះបាន​​ប្រាប់​​ថា នាង​មិនដឹង​សោះ​ថា ​បុរស​ម្នាក់​នេះ​ ត្រូវ​ប៉ូ​លិស​​តាម​ចាប់ខ្លួន​ ។

ដោយឡែក​ ខាង​ម្តាយ​របស់​​ក្មេង​ស្រី​អាយុ​១០​​ឆ្នាំ​វិញ ត្រូវ​បាន​ប៉ូ​លិស​ចាប់ខ្លួន​ដែរ ជាប់​ពី​បទ​មិន​អើពើ​នឹង​កូន ​។ នាង​ត្រូវ​បាន​ពិន័យ​ជា​សាច់ប្រាក់១០,០០០៥​ដុល្លារ និង​ជាប់​ពន្ធនាគារ​នៅ Grant County​ ។ ចំពោះ​ជនសង្ស័​យ​ Thrash វិញ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​ផ្លូវភេទ​លើ​កុមារ ហើយនឹង​ត្រូវ​ពន្ធនាគារ​នៅ Grant County ដូច​គ្នា​ ។