វិធីធ្វើឱ្យខួរក្បាលមានសុខភាពល្អ
ខួរក្បាលស្រពេចស្រពិល បាត់បង់ការចងចាំ និងអារម្មណ៍មិននឹងន គឺជាបញ្ហារួមមួយនៃការធ្លាក់ចុះមុខងារកោសិកាណឺរ៉ូន ។ បញ្ហានេះកើតមានឡើងនៅពេលណឺរ៉ូន ដែលជាកោសិកាខួរក្បាលមានមុខងារ
ខួរក្បាលស្រពេចស្រពិល បាត់បង់ការចងចាំ និងអារម្មណ៍មិននឹងន គឺជាបញ្ហារួមមួយនៃការធ្លាក់ចុះមុខងារកោសិកាណឺរ៉ូន ។ បញ្ហានេះកើតមានឡើងនៅពេលណឺរ៉ូន ដែលជាកោសិកាខួរក្បាលមានមុខងារ
ខួរក្បាលស្រពេចស្រពិល បាត់បង់ការចងចាំ និងអារម្មណ៍មិននឹងន គឺជាបញ្ហារួមមួយនៃការធ្លាក់ចុះមុខងារកោសិកាណឺរ៉ូន ។ បញ្ហានេះកើតមានឡើងនៅពេលណឺរ៉ូន ដែលជាកោសិកាខួរក្បាលមានមុខងារបញ្ជូនព័ត៌មាន បានខូចដោយសារតែកង្វះសកម្មភាព រំញោច ឬសារធាតុចិញ្ចឹមគ្រប់គ្រាន់ ។
ខាងក្រោមនេះជាជំហានសាមញ្ញមួយចំនួនដែលអ្នកអាចអនុវត្តដើម្បីផ្តល់នូវសារធាតុចិញ្ចឹមចាំបាច់សម្រាប់ខួរក្បាលរបស់អ្នក ខណៈពេលដែលធ្វើឲ្យវាមានសកម្មភាព និងទទួលរំញោចកាន់តែខ្លាំង ។
១-រក្សាតុល្យភាពជាតិស្ករក្នុងឈាម៖
អ្នកគួរតែបរិភោគជារៀងរាល់ ២ទៅ៣ ម៉ោងម្តង និងត្រូវប្រាកដថាអាហាររបស់អ្នកសម្បូរទៅដោយប្រូតេអីុន និងបន្លែ ។ ចូរគ្រប់គ្រងអាហារដែលមានជាតិផ្អែមជាមួយនឹងប្រូតេអីុន ជាតិកាកសរសៃ ឬជាតិខ្លាញ់ ។ វានឹងកាត់បន្ថយល្បឿនដែលជាតិស្ករចូលទៅក្នុងប្រព័ន្ធរំលាយអាហារ ហើយចូលទៅក្នុងឈាមរបស់អ្នក ។ ស្របគ្នានេះដែរ ចូរអ្នករក្សាជាតិស្ករក្នុងឈាមរបស់អ្នកឲ្យមានតុល្យភាព ដោយមិនធ្វើឱ្យវាកើនឡើងខ្លាំងពេក ដោយការបរិភោគអាហារមានជាតិផ្អែម និងមិនឱ្យវាធ្លាក់ចុះខ្លាំងពេកដោយការមិនញ៉ាំអាហារសោះ ។ គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិគឺជាអាហារដ៏ល្អចំពោះខួរក្បាល ដោយសារពួកវាមានជាតិប្រូតេអីុនខ្ពស់ ព្រមទាំងអាស៊ីតខ្លាញ់ដែលចាំបាច់ដើម្បីបន្ថយការរលាកនៅក្នុងខួរក្បាល ។
២-ផ្តល់អុកស៊ីសែនទៅឲ្យខួរក្បាលរបស់អ្នក៖
ការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃសម្រាប់រយៈពេល ៣០ទៅ៤៥ នាទី នឹងបង្កើនលំហូរនៃអុកស៊ីសែនដែលជាសារធាតុចិញ្ចឹមដ៏សំខាន់មួយទៀតទៅឲ្យកោសិកាខួរក្បាល ។
៣-បង្កើនតម្រូវការប្រើប្រាស់អាស៊ីតខ្លាញ់សំខាន់ (EFA)៖
ភ្នាសកោសិការបស់យើងត្រូវបានសំយោគចេញមកពី EFA ព្រមទាំង ៦0 % នៃម៉ាស់ខួរក្បាលរបស់យើងផងដែរ ។ ជំងឺទាក់ទងនឹងសរសៃប្រសាទជាច្រើនមានការទាក់ទងជាមួយនឹងការប្រែប្រួលស្ថានភាពរបស់ EFA រួមមានជំងឺឱនភាពនៃការផ្តោតអារម្មណ៍ ជំងឺក្រិនច្រើនកន្លែង ជំងឺធ្លាក់ទឹកចិត្ត ជំងឺវង្វេង ជំងឺប្រកាច់ ជំងឺភ្លេចភ្លាំង និងជំងឺទឹកនោមផ្អែមទាក់ទងនឹងសរសៃប្រសាទ។
ដើម្បីរក្សាមុខងាររបស់ខួរក្បាលឲ្យមានសុខភាពល្អ អ្នកគួរទទួលទានត្រីទឹកត្រជាក់ ដូចជាត្រីធូណា ត្រី mackerel ត្រីសាម៉ុង ឲ្យបាន ២ទៅ៣ ដងក្នុងមួយសប្តាហ៍ ។ ខ្លាញ់ល្អផ្សេងទៀតមាននៅក្នុងផ្លែប៊័រ ប្រេងដូង ប្រេងអូលីវ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ ។
៤-បន្ថយការរលាក
៦0 % នៃប្រព័ន្ធភាពស៊ាំរបស់យើងស្ថិតនៅក្នុងពោះវៀនរបស់យើងដែលមានឈ្មោះថា Gut Associated Lymphoid Tissues (GALT) ។ ពេលអង់ទីសែន ដូចជាបាក់តេរី ផ្សិត មេរោគ ឬប្រតិកម្មអាលែកហ្សុីនឹងអាហារ ប្រព័ន្ធភាពស៊ាំរបស់យើងមានប្រតិកម្មដោយបង្កើតភ្នាក់ងាររលាកធ្វើដំណើរនៅក្នុងរាងកាយរបស់យើង ។ ពួកវាអាចបង្កើតការរលាកជាប្រព័ន្ធ ។ ការរលាកនេះអាចប៉ះពាល់ដល់កោសិកា glial នៅក្នុងខួរក្បាលរបស់យើងដែលវាផ្តល់នូវការការពារដល់កោសិកាប្រសាទ ៕
ចែករំលែកព័តមាននេះ