ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃបញ្ជូនអ្នកកា.ប់ឈើគ្រញូងមកវិញ

6 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ​យ័ ៖ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​១០​នាក់ ក្នុង​ចំណោម​១៩​នាក់​ដែល​ចូល​ទៅ​កា.ប់​ឈើ​គ្រញូង មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​មាន​ជ​យ័ កាលពី​ម៉ោង​០៩​យប់មិញ ពលរដ្ឋ​ខ្មែរ ១០​នាក់ ក្នុង​ចំណោម ១៩​នាក់ ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពេល​ចូល​ទៅ កា.ប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ នោះ​ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ ក្រោយ​មានការ​អន្តរាគមន៍ ពី​មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ខេត្ត​សា​កែវ ។

ខេត្ត​បន្ទាយ​មាន​ជ​យ័ ៖ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​១០​នាក់ ក្នុង​ចំណោម​១៩​នាក់​ដែល​ចូល​ទៅ​កាប់​ឈើ​គ្រញូង មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​មាន​ជ​យ័ កាលពី​ម៉ោង​០៩​យប់មិញ ពលរដ្ឋ​ខ្មែរ ១០​នាក់ ក្នុង​ចំណោម ១៩​នាក់ ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពេល​ចូល​ទៅ កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ នោះ​ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ ក្រោយ​មានការ​អន្តរាគមន៍ ពី​មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ខេត្ត​សា​កែវ ។

សូម​ជំរាប​ថា ពលរដ្ឋ​ខ្មែរ​ទាំង ១០​នាក់ ត្រូវ​បាន​ដោះ​លែង​នៅ​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ នេះ ជាមួយនឹង​ការ​បង់​ផាកពិន័យ​ក្នុង​ម្នាក់​ៗ ២៥០០​បាត ពី​បទ​ឆ្លង​ដែន​ខុសច្បាប់ ។ ពលរដ្ឋ​ខ្មែរ​ទាំង ១០​នាក់​នេះ ដែល​សុទ្ធតែ​ជា​អ្នក​ខេត្តបន្ទាយមានជ័យ ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​០៩​យប់មិញ​នេះ ។

សូម​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ទាំង ១០​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ពេល​ពួក​គេ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង នៅ​ក្នុងស្រុក​មឿង​សា​កែវ ខេត្ត​សា​កែវ ។ មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ខេត្ត​សា​កែវ ក៏​កំពុង​ជួយ​អន្តរាគមន៍​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ ៩​នាក់​ផ្សេង​ទៀត​ផង​ដែរ ៕