ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​ប្រមូល​ផល​ត្រី​នៅ​ខេត្ត​ស្វាយ​រៀង​​​រៀបចំ​ឡើង​ដោយ​កម្ម​វិធី​FAO

13 ឆ្នាំ មុន

ខេត្ត​​ស្វាយ​រៀង​​ ៖ ខណ្ឌ​រដ្ឋ​​បាល​​ជល​ផល​​​ស្វាយ​រៀង ក្រោម​កិច្ច​គាំទ្រ​​របស់​កម្មវិធី​​ស្បៀង​អាហារ​​សហភាព​អឺរ៉ុប​​ អង្គការ​ស្បៀង​ ​និង​​កសិកម្ម​​​នៃសហប្រជាជាតិ​(FAO) បាន​រៀប​ចំ​ទិវា​​ប្រមូល​​​ផល​ត្រី​នៅឃុំ​ឈើទាល​​ស្រុក​ស្វាយ​ជ្រំ ថ្ងៃទី​៣០ មីនា ឆ្នាំ​២០១១ ។ លោក​ពេជ្រ រម្យនា តំណាង​អង្គការ​​ស្បៀង​​ និង​កសិកម្ម​នៃសហ​ប្រជាជាតិ​ ​និង​លោក​​​ពង្ស ពុធសីហា នាយរង​ខណ្ឌ​​រដ្ឋ​បាល​ជលផល​​ខេត្ត​ស្វាយ​រៀង​ឱ្យ​ដឹងថា

ខេត្ត​​ស្វាយ​រៀង​​ ៖ ខណ្ឌ​រដ្ឋ​​បាល​​ជល​ផល​​​ស្វាយ​រៀង ក្រោម​កិច្ច​គាំទ្រ​​របស់​កម្មវិធី​​ស្បៀង​អាហារ​​សហភាព​អឺរ៉ុប​​ អង្គការ​ស្បៀង​ ​និង​​កសិកម្ម​​​នៃសហប្រជាជាតិ​(FAO) បាន​រៀប​ចំ​ទិវា​​ប្រមូល​​​ផល​ត្រី​នៅឃុំ​ឈើទាល​​ស្រុក​ស្វាយ​ជ្រំ ថ្ងៃទី​៣០ មីនា ឆ្នាំ​២០១១ ។ លោក​ពេជ្រ រម្យនា តំណាង​អង្គការ​​ស្បៀង​​ និង​កសិកម្ម​នៃសហ​ប្រជាជាតិ​ ​និង​លោក​​​ពង្ស ពុធសីហា នាយរង​ខណ្ឌ​​រដ្ឋ​បាល​ជលផល​​ខេត្ត​ស្វាយ​រៀង​ឱ្យ​ដឹងថា គម្រោង​​បង្កើន​​សន្តិសុខ​​​ស្បៀង​សម្រាប់​គ្រួសារ​​កសិករ ដែល​រង​ឥទ្ធិពល​​​ដោយសារ​ការ​ឡើង​ថ្លៃអាហារ​របស់​កម្ម​វិធី​​ស្បៀង​​សហភាពអឺរ៉ុប​ ដែល​ប្រតិបត្តិ​​ដោយ​​អង្គការ​ស្បៀង​ និង​កសិកម្ម​​នៃ​សហប្រជាជាតិ បាន​ជួយ​ដល់​​ប្រជាពលរដ្ឋ​ខេត្ត​ស្វាយ​រៀង​​ចំនួន​​​២៦០​គ្រួសារ​ នៅ​ក្នុង​ស្រុក​ស្វាយ​ជ្រំ​ ស្រុក​ស្វាយ​ទាប និង​ស្រុក​រមាស​ហែក​ ទទួល​បាន​កូនត្រី​​ និង​កូន​បង្កង​សម្រាប់​​ចិញ្ចឹម​​ត្រី​ក្នុង​ស្រះ​ និង​ក្នុង​​ស្រែ​ជា​លក្ខណៈ​គ្រួសារ ។ បង្កើត​លក្ខន្តិកៈ​ និង​​​ដាក់​ឱ្យ​ដំណើរ​ការ​ស្រះជម្រក​ត្រី​សហហគមន៍​​ចំនួន​​៨​កន្លែង ។ គាំទ្រ​ក្នុង​ការ​បង្កើត​និង​បណ្តុះ​បណ្តាល​​កសិករ​ផលិត​កូន​ត្រី​ពូជ​បាន​​ចំនួន​៤​កន្លែង ។

ដោយមាន​ការ​​សម្រប​សម្រួល​​ដោយ​ខណ្ឌ​រដ្ឋ​បាល​​ជល​ផល​និង​អង្គការ​ FAO កម្ម​វិធី​បាន​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​​ដែល​​​មក​ចូលរួម​ធ្វើ​ការ​​ចែក​រំលែក​​បទពិសោធន៍​​​ចិញ្ចឹម​ត្រី​និង​បង្កង​ពី​កសិករ​​​ទទួល​​បាន​ការ​បណ្តុះ​បណ្តាល​​ពីគម្រោង​​គួប​ផ្សំ​​​ជាមួយ​បទពិសោធន៍​​​ជាក់​ស្តែង​​ដែល​ពួក​គាត់​​​ធ្លាប់​​បាន​​អនុវត្ត​កន្លង​មក​ដល់​គ្រួសារ​​​​កសិករ​​ក្នុង​ភូមិ​​ប្រមាណ​៧០គ្រួសារ​ ។ កម្ម​វិធី​​នេះ​ក៏​បាន​ផ្សារ​ភ្ជាប់​នឹង​​កម្ម​វិធី​​អាហា​រូបត្ថម្ភ​ ដោយ​ផ្តោត​សំខាន់​លើ​តួនាទី​ត្រី ដែល​រួួម​ចំណែក​លើក​​កម្ពស់​ស្ថានភាព​​អាហារូបត្ថម្ភ​ដល់​ក្រុម​គោល​ដៅ​​​ ពិសេស​ស្ត្រី​និង​កុមារ​​អាយុ​ក្រោម​​២៤​ខែ ។ ជាការពិត​៧៥%​នៃប្រូតេអ៊ីន​បាន​មក​ពី​ត្រី ។

កម្ម​វិធី​ស្បៀង​អាហារ​សហភាពអឺរ៉ុប​ ដែល​កំពុង​អនុ​វត្ត​​ដោយ​អង្គការ​ FAO ដោយ​ធ្វើការ​សហការ​ជាមួយ​រាជរដ្ឋា​ភិបាល ​តាម​រយៈ​​ក្រសួង​កសិកម្ម​​ រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​​ធនធាន​​​ទឹក​ និងឧតុ​និយម ក្រសួង​​កិច្ច​ការនារី បាន​ផ្តល់​ពូជ​​ស្រូវ និងពូជបន្លែ​មាន​គុណ​ភាព​ល្អ ជីគីមី​ កូន​ត្រី កូន​បង្កង ចង្ក្រាន​​​ឡូវ ការ​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​​ធារាសាស្ត្រ​​ខ្នាត​​តូច ស្រះ​សហគមន៍​ ស្រះជម្រក​ត្រី​សហគមន៍​ អណ្តូង​ទឹក ការ​បណ្តុះ​បណ្តាល​ និងសំភារ​កសិកម្ម​មួយ​ចំនួន​​ផ្សេងទៀត​ដូចជា​ តង់​ហាល​ស្រូវ ធុងទុកដាក់​គ្រាប់ពូជ​ស្រូវ ផ្លែចបកាប់ ធុង​ស្រោច​ទឹក​ជា​ដើម ​ដល់​កសិករ​ក្នុង​ខេត្ត​គោល​ដៅ​​ចំនួន​​​​១០​ ដូចជា​ខេត្ត​​​បាត់​ដំបង បន្ទាយ​មាន​ជ័យ កំពង់​ស្ពឺ​ កំពង់ធំ ឧត្តរ​មាន​ជ័យ ព្រះ​វិហារ ព្រៃវែង សៀមរាប ស្វាយ​រៀង និង​ខេត្ត​តាកែវ ៕​