ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បឿន Viva ប្រហារ Today ! ដួល​សន្លប់​នារី​ម្នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​កៀរ​គ្នា​ដួល​បោក​ក្បាល​សន្លប់​បន្តិច ដឹងខ្លួន​វិញ​ក​ន្ទ្រា​ក់ដៃ​ក​ន្ទ្រា​ក់ជើង​ដោយសារ​តែ​មាន​ជម្ងឺ​ប្រចាំ​កាយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រលប់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ទុល​មុខ​វត្ត​តិ​ក្ខ​ប្ប​ញ្ញោ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​រង​គ្រោះ​ខាងលើ​មិន​បាន​ស្គាល់ឈ្មោះ ដែល​រស់នៅ​ភូមិ​ត្រពាំង​អញ្ចាញ​១ សង្កាត់ ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក Today ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ  ភ្នំពេញ ១DO-៥០៧៤ ជិះ​គ្នា​២​នាក់ បើក​ដោយ​នារី​រង​គ្រោះ​ឌុ​ប​ក្មេង​ប្រុស​ជំទង់​ម្នាក់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​នារី​រង​គ្រោះ ជិះ​គ្នា​២​នាក់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ជិះ​តិច​ៗ​អែប​កៀន ដែល​ស្រប​ជាមួយ​ម៉ូតូ​បង្ក ម៉ាក Viva ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ចាំ​ស្លាក​លេខ ហើយ​បាន​បត់​ស្តាំ​ចូល​តាម​ក្លោ​ង​ទ្វារ​វត្ត​តិ​ក្ខ​ប្ប​ញ្ញោ  បាន​កៀរ​ម៉ូតូ​រង​គ្រោះ បណ្តាល​ឲ្យ​ដួល​បោក​នឹង​ថ្នល់​ដួល​សន្លប់​នារី​រង​គ្រោះ​ម្នាក់ និង​ស្រាល​ម្នាក់ ចំណែក​ម៉ូតូ​បង្ក​មិន​ដួល បាន​បើក​រត់​យ៉ាង​លឿន​បាត់​ស្រមោល ។ ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ជន​រង​គ្រោះ​ដួល គឺ​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ គឺ​ដោយ​នារី​រង​គ្រោះ មិន​បាន​ពាក់មួក​សុវត្ថិភាព​បណ្តាល​ឲ្យ​បោក​ក្បាល​បណ្តាល​ឲ្យ​នារី​រង​គ្រោះ មាន​អាការ​ក​ន្ទ្រា​ក់ដៃ​ក​ន្ទ្រា​ក់ជើង និង​ប្រកាច់ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួ​សារបាន​និយាយ​ថា នារី​រង​គ្រោះ​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ ដែល​តែងតែ​ប្រកាច់​ជា​ញឹកញយ​ដូច​មនុស្ស ស្គន់​ជាន់ ។

ក្រោយ​ពេល​កើតហេតុ​សាច់ញាតិ​ឃើញ​មាន​អាការ​ប្រកាច់​ដូច​សព្វដង ក្រុម​គ្រួសារ​របស់​នារី​រង​គ្រោះ​បាន​លើកដាក់​លើ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​យក​ទៅ​ផ្ទះ ដើម្បី​ធ្វើ​ចលនា​ឲ្យ​បាន​ធូរស្រាល​ឡើង​វិញ ដោយ​មិន​បាន​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ទេ ចំណែក​ម៉ូតូ​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ភ្លាម​ៗ​ផង​ដែរ ៕