ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​គេច​ពី​សមត្ថកិច្ច​ដេញ​តាម​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​គេច​ពី​សមត្ថកិច្ច​ដេញ​តាម​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ដឹក​ទំនិញ​ចត​ស្ងៀម​ពីក្រោយ​ពេញទំហឹង

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​គេច​ពី​សមត្ថកិច្ច​ដេញ​តាម​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ដឹក​ទំនិញ​ចត​ស្ងៀម​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​ទាំង​២​ដួលរ​ណូ​ក​រណែល​រង​បួស​បែកក្បាល​សន្លប់​ស្ដូកស្ដឹង ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ទុល​មុខ​វត្ត​ច្បារ​អំពៅ ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស​រ៉េ​វូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ស្ទឹង​ត្រែង 1A-2018 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ចេញពី​ភ្នំពេញ​ទៅ​ខេត្តខណៈនោះ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​របស់​សមត្ថកិច្ច​មួយ​គ្រឿង​បាន​បើក​ស៊ី​រ៉ែ​ន​ដេញ​តាម​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពីក្រោយ​ដោយ​មិនដឹង​ថា​មានរឿង​អ្វី​នោះ​ទេ​ស្រាប់តែ​នាក់​ទាំង​២​នោះ​បាន​បន្ថែម​ល្បឿន​ម៉ូតូ​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ប្រភេទ​ដឹក​ទំនិញ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស  ពាក់​ស្លាក​លេខ ស្វាយ​រៀង 3A-1281 ដែល​ចត​ស្ងៀម​ពីក្រោយ​ចំហៀង​ខាងឆ្វេង​ពេញទំហឹងបណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់ រង​របួស​បែកក្បាល​ហូរ​ឈាម​ពេញ​ផ្លូវ សន្លប់​ស្ដូកស្ដឹង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ទាំង​២​នាក់ ។ 

ដោយឡែក​រថយន្ត​វិញ​រង​ការ​ខូចខាត​កំ​ពិត​ចំហៀង​ខាងឆ្វេង​ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​ឃើញ​ហេតុការណ៍​ដូច្នេះ​បាន​រត់គេច​ខ្លួន​បាត់ ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថ​កិច្ច​ជំនាញ​ទៅ​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ ៕