ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា​ម្ចាស់​សណ្ឋាគារ​រតនសម្បត្តិ ត្រូវ​បាន​ចាប់ខ្លួន​ហើយ

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ឧកញ៉ា ស៊ី​ឡា ឡ​យ ដែល​គេ​ល្បីឈ្មោះ​យូរ​មក​ហើយ​ដែល​ទាក់ទិន​នឹង​គ្រឿងញៀ.ន ប៉ុន្តែ​គេ​មិន​ហា៑ន​និយាយ​ទើបតែ​ពេល​នេះ​ស្រាប់តែ​គេ​ហា៑ន​

ខេត្តរតនគិរី ៖ ឧកញ៉ា ស៊ី​ឡា ឡ​យ ដែល​គេ​ល្បីឈ្មោះ​យូរ​មក​ហើយ​ដែល​ទាក់ទិន​នឹង​គ្រឿងញៀន ប៉ុន្តែ​គេ​មិន​ហា៑ន​និយាយ​ទើបតែ​ពេល​នេះ​ស្រាប់តែ​គេ​ហា៑ន​និយាយ​តែ​ម្តង​ព្រោះ​ត្រូវ​គេ​ចាប់ខ្លួន​ទៅ​ហើយ ទោះជា​និយាយ​ក៏​មិនសូវ​ខុស​ដែរ​ព្រោះ​វា ជា​រឿង​ជាក់ស្តែង​។ សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក​ឧកញ៉ា ស៊ី​ឡា ឡ​យ នេះ​នៅ​វេលា​ម៉ោង​៧​និង​៥៩​នាទី​យប់ ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ រតនសម្បត្តិ ទាក់ទិន​នឹង​ករណី​គ្រឿងញៀន​។ ជនសង្ស័យ​ដែល​ត្រូវ​គេ​ចាប់ខ្លួន​បាន​នោះ​គឺ​ឧកញ៉ា ស៊ី​ឡា ឡ​យ ជា​ម្ចាស់​សណ្ឋាគារ​រតនសម្បត្តិ ជា​ជនជាតិ​ខ្មែរ អាយុ​៤៣​ឆ្នាំ ស្ថិត​ក្នុងភូមិ​អូរ​កន្តិល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ក្រោយ​រក​ឃើញ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​។

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី ផែន ឌី​ណា​ស្នងការ​រង​ទទួល​កណ្តាល​ព្រហ្មទណ្ឌ និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​។ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​រួច បាន​នាំ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី លុះ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​នេះ បាន​បញ្ជូន​ជនសង្ស័យ​ឲ្យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ យ៉ាងណា​ក៏​ដោយ​ចំនួន​តួលេខ​នៃ​គ្រឿងញៀន នូវ​មិន​ទាន់​ដឹង​ពិតប្រាកដ​នៅឡើយ​ទេ​។ មនុស្ស​ម្នា​ទូ​ទាំង​ក្រុង​បាន​លុង ក៏​ដូច​ជា​ខេត្តរតនគិរី​នេះ បាន​លើក​ឡើង​ថា បើ​បង្ក្រាប​បាន​មេខ្លោង​ទៅ​ហើយ​នោះ​ថ្ងៃក្រោយ​ប្រាកដជា​ខេត្តរតនគិរី ឈប់​មានការ​ប្រើប្រាស់​គ្រឿងញៀន​ទៀត​ហើយ​៕