ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បិទ​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ លោក ស៊ុំ សុ​ជាតិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បិទ និង​ប្រគល់​ជ​យ័​លា​ភី​ដល់​កីឡាករ កីឡា​ការី

ខេត្តស្វាយរៀង ៖ លោក ស៊ុំ សុ​ជាតិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​បិទ និង​ប្រគល់​ជ​យ័​លា​ភី​ដល់​កីឡាករ កីឡា​ការី សិស្ស​មធ្យម​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​សិក្សា​២០១៦-២០១៧ នា​រសៀល​ថ្ងៃ​ទី​១៨ ឧសភា ២០១៧ នៅ​កីឡាដ្ឋាន​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ដែល​មាន​កីឡាករ កីឡា​ការ​នី មក​ពី​ស្រុក​ក្រុង​ទាំង​៨​សរុប​ជាង​៤០០​នាក់​។ លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​បាន​អាន​របាយការណ៍​ថា ការ​ប្រកួត​កីឡា​សិស្ស​មធ្យម ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​នេះ​មាន​ប្រភេទ​កីឡា បាល់ទាត់ បាល់ទះ បាល់បោះ  ប៊ូល និង​ប្រភេទ​កីឡា អត្តពលកម្ម​(​យុវជន​នារី​) ដែល​បាន​ចាប់ផ្តើម​កា​ប្រកួត​ពី​ថ្ងៃ​ទី​១២ ឧសភា ដល់​ថ្ងៃ​ទី​១៨ ឧសភា ២០១៧ នៅ​ទីលាន​កីឡាដ្ឋាន​ក្រុង​ស្វាយ​រៀង​។

លោក​ប្រធាន​មន្ទីរ​បន្ត​ទៀត​ថា ឆ្លង​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​៥​ថ្ងៃ លទ្ធផល​ប្រភេទ​បាល់ទាត់​នារី ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​ស្រុក​រមាស​ហែក ,​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​លើ​ក្រុង​ស្វាយ​រៀង​,​ចំណាត់ថ្នាក់​លេខ​៣ ក្រុង​បា​វិត​។ បាល់ទាត់​ផ្នែក​យុវជន ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​សិស្ស​ក្រុង​បា​វិត ,​ចំណាត់ថ្នាក់​លេខ​២ ក្រុង​ស្វាយ​រៀង ចំណាត់​លេខ​៣ ស្រុក​កំពង់​រោទ៍​។ ប្រភេទ​បាល់ទះ ផ្នែក​នារី ចំណាត់​លេខ​១ ស្រុក​ស្វាយ​ទាប លេខ​២​ស្រុក​ស្វាយ​ជ្រំ លេខ​៣​ស្រុក​រមាស​ហែក ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ​១ ក្រុង​ស្វាយ​រៀង លេខ​២ ស្រុក​រមាស​ហែក លេខ​៣​ស្រុក​រំដួល​។ ប្រភេទ​បាល់បោះ ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ​ស្វាយ​រៀង លេខ​២​វិទ្យាល័យ​ហ៊ុន​សែន​ប្រសូតិ លេខ​៣ វិទ្យាល័យ ព្រះ​ពន្លា ។

ផ្នែក​បុរស ចំណាត់ថ្នាក់​លេខ​១ វិទ្យាល័យ​ស្វាយ​រៀង លេខ​២ វិទ្យាល័យ​ហ៊ុន​សែន​ប្រសូតិ លេខ​៣ វិទ្យាល័យ​ហ៊ុន​សែន​ជ្រៃ​ធំ​។ លោក ស៊ុំ សុ​ជាតិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត បាន​មាន​មតិ​សំណេះសំណាល​ថា កីឡា​គឺ​នាំ​មក​នូវ​សុខភាព មិត្តភាព សាមគ្គីភាព ប្រាជ្ញា​ឈ្លៀសវៃ យើង​លេង​កីឡា​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន បើ​យើង​សេព​គ្រឿងញៀន​ហើយ​យើង​បាត់បង់​ឱកាស​សិក្សា  មនុស្ស​ក្នុង​សង្គម គេ​ស្អប់ខ្ពើម បាត់បង់​កិត្តិយស​គ្រួសារ​ឪពុក​ម្តាយ វិនាស​ទាំង​ខ្លួន​ឈាន​ទៅ​មានទោស​ជាប់​ពន្ធនាគារ​។ លោក​ស៊ុម​សុ​ជាតិ​ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​ប្រកួត​កីឡា គឺ​តែងតែមាន​អ្នក​ឈ្នះ និង​មាន​អ្នក​ចាញ់​ជា​ធម្មតា អ្នក​ហ្វឹកហាត់​បាន​ល្អ និង​វៃឆ្លាត អ្នក​នោះ​គឺជា​អ្នក​ឈ្នះ ដូច​ពាក្យស្លោក​មួយ​ឃ្លា ពោល​ថា ស៊ូ​បង្ហូរញើស លើ​ទីលាន​ហ្វឹកហាត់ ជា​ជាង​បង្ហូរទឹកភ្នែក នៅ​លើ​ទីលាន​ប្រកួត​។

បើ​ពេល​នេះ​យើង​ចាញ់ ត្រូវ​តែ​យក​បទ​ពិសោធន៍​នេះ ទៅ​ហ្វឹកហាត់​ដកស្រង់​បច្ចេកទេស សម្រាប់​ប្រកួត​លើក​ក្រោយ​ៗ​ទៀត​។​បន្ទាប់​មក​ពិធី​ប្រគល់​រង្វាន់​ជ័យ​លា​ភី ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​ពានរង្វាន់​មួយ ទង់ជ័យ​លា​ភី​មួយ និង​ថវិកា​៤​លាន​រៀល ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​ទង់ជ័យ​លា​ភី​មួយ ថវិកា​២​លាន​រៀល ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​ទង់ជ័យ​លា​ភី​មួយ ថវិកា​១​លាន​រៀល​។ ចំពោះ​កីឡាករ​ផ្នែក​អត្តពលកម្ម រត់​ល្បឿន លោត​កម្ពស់ លោត​ចម្ងាយ ចោលដុំដែក ចោល​ថាស ចោល​ស្ន ដើរ​ចម្ងាយ បុរស នារី ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​ទង់​ជ​យ័​លា​ភី​មួយ ថវិកា​៤០​ម៉ឺន​រៀល ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​ទង់ជ័យ​លា​ភី​មួយ ថវិកា​២០​ម៉ឺន​រៀល ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​ទង់ជ័យ​លា​ភី​មួយ ថវិកា​១០​ម៉ឺន​រៀល​៕