ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ម្ល៉េះ​! ទឹកដោះ​ម្តាយ​អាច​ព្យាបាល​ជំងឺ​បាន

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា របកគំហើញ​ដោយ​ចៃដន្យ​មួយ​រក​ឃើញ​ថា ទឹកដោះមនុស្ស​មាន​ផ្ទុក​នូវ​សារធាតុ​ម្យ៉ាង​ហៅ​ថា Hamlet ដែល​វា​អាច​សម្លា.ប់​កោសិកា​មហារីក​បាន​។

ស៊ុ​យ​អែ​ត ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា របកគំហើញ​ដោយ​ចៃដន្យ​មួយ​រក​ឃើញ​ថា ទឹកដោះមនុស្ស​មាន​ផ្ទុក​នូវ​សារធាតុ​ម្យ៉ាង​ហៅ​ថា Hamlet ដែល​វា​អាច​សម្លាប់​កោសិកា​មហារីក​បាន​។

អ្នក​ស្រាវជ្រាវ​និយាយ​ថា វា​មិន​មាន​ផល​ប៉ះពាល់​ដូច​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​មហារីក​នោះ​ទេ ព្រោះ​វា​មិន​ទៅ​បំផ្លាញ​កោសិកា​ល្អ​នៅ​ក្នុង​រាង​កាយ​ឡើយ​។

លោកស្រី​សាស្ត្រាចារ្យ Catharina Svanborg មក​ពី​សាកលវិទ្យាល័យ Lund ប្រទេស​ស៊ុ​យ​អែ​ត មាន​ប្រសាសន៍​កាលពី​ថ្ងៃអាទិត្យ​ថា​៖ «​វា​មាន​អ្វីមួយ​ពិសេស​ដូច​វេទមន្ត​ពាក់ព័ន្ធ​នឹង​សមត្ថភាព​របស់​សារធាតុ Hamlet ដែល​អាច​កំណត់សម្គាល់​កោសិកា​មហារីក ហើយ​សម្លាប់​ពួក​វា​»​។

អ្នកជំងឺ​មហារីក​ប្លោក​នោម​បាន​ធ្វើតេស្ត​រួច​ហើយ ដោយ​ទទួលលទ្ធផល​គួរ​ជាទី​គាប់ចិត្ត​។ នៅ​ពេល​នេះ​អ្នក​ស្រាវជ្រាវ​កំពុង​តែ​រក​មើល​ថា តើ​វា​អាច​មាន​ប្រសិទ្ធ​ភាពល្អ​អ​ញ្ចឹ​ង​ចំពោះ​អ្នកជំងឺ​មហារីក​ពោះវៀន និង​មហារីក​មាត់ស្បូន​ឬ​អត់​។

លោកស្រី​សាស្ត្រាចារ្យ Catherina បាន​បន្ថែម​ថា​៖ «​កាលពីមុន ពួក​យើង​បាន​រក​ភ្នាក់ងារសម្លាប់មីក្រុប ហើយ​ទឹកដោះមនុស្ស​នេះ​ហើយ គឺជា​ប្រភព​ដ៏​សែន​ល្អ​។ នៅ​អំឡុង​ពេលធ្វើការ​សាកល្បង ពួក​យើង​ត្រូវការ​កោសិកា​មនុស្ស និង​កោសិកា​បាក់តេរី ហើយ​យើង​រើស​យក​កោសិកា​មហារីក​មក​ដាក់​ជាមួយនឹង​ទឹកដោះមនុស្ស​។ ពិតជា​គួរ​ឲ្យ​ភ្ញាក់​ផ្អា​ល​ណាស់ ដែល​កោសិកា​មហារីក​នោះ​ងាប់​ពេល​ប៉ះ​ជាមួយនឹង​ទឹកដោះមនុស្ស​»​។

អ្នក​ស្រាវជ្រាវ​ជឿ​ថា ប្រតិកម្ម​ប្រឆាំង​គ្នា​រវាង​ទឹកដោះមនុស្ស​និង​កោសិកា​មហារីក​កើតឡើង​នៅ​ពេល​ទឹកដោះ​ទៅ​ដល់​ក្នុង​ពោះវៀន​។ វា​នឹង​បង្កើត​ជា​ប្រូតេអ៊ីន​មួយ​មានឈ្មោះ​ថា «​អាល់​ហ្វា​ឡាក់​តា​ល់​ប៊ុ​យ​មីន​» ឬ «Alpha-lactalbumin» ដែល​វា​ទៅ​កំណត់សម្គាល់​កោសិកា​មហារីក​។

សារធាតុ Hamlet ជួយ​ក្នុង​ការ​កំចាត់​កោសិកា​មហារីក​ចោល​ចេញ​តាម​ទឹកនោម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​។ គេ​សង្ឃឹមថា ការ​ធ្វើតេស្ត​សាកល្បង​នឹង​ចាប់ផ្តើម​នា​ពេល​ឆាប់​ៗ៕