ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន ពន្យល់​ហេតុ​អី​រុ​ស្ស៊ី​បំពាក់អាវុធ​ថ្មី​ដល់​កងទ័ព

6 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​១៦ ឧសភា កន្លង​មកនេះ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ចាប់ផ្តើម​កិច្ចប្រជុំ​ជា​ប្រពៃណី​មួយ​ចំនួន​ជាមួយ​បណ្តា​ប្រមុខ​កងទ័ព និង​បណ្តា​មេដឹកនាំ​ឧស្សាហកម្ម​យោធា ។ ទិស​ដៅ​គឺ​រៀបចំ​កម្មវិធី​

កាលពី​ថ្ងៃ​ទី​១៦ ឧសភា កន្លង​មកនេះ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ចាប់ផ្តើម​កិច្ចប្រជុំ​ជា​ប្រពៃណី​មួយ​ចំនួន​ជាមួយ​បណ្តា​ប្រមុខ​កងទ័ព និង​បណ្តា​មេដឹកនាំ​ឧស្សាហកម្ម​យោធា ។ ទិស​ដៅ​គឺ​រៀបចំ​កម្មវិធី​សហព័ន្ធ​ថ្មី​នៃ​គ្រឿង​សព្វាវុធ​ចាប់ពី​ឆ្នាំ​២០២០​ទៅ ហើយ​ដែល​ការ​បង្កើត​កម្មវិធី​នេះ​ចាប់ផ្តើម​រួច​ហើយ ។

លោកពូ​ទី​ន ឱ្យ​ដឹង​ថា រុ​ស្ស៊ី​ចាប់ផ្តើម​បំពាក់​គ្រឿង​សព្វាវុធ​ថ្មី​ដល់​កងទ័ព ព្រោះតែ​ភាព​ចាំបាច់​ពង្រឹង​ដែនដី​តំបន់​អាក់​ទិ​ក និង​នៅ​ព្រំដែន​ខាងលិច​ក្រោយ​ប្រតិបត្តិការ​របស់​កងទ័ព​ជើង​អាកាស​រុ​ស្ស៊ី​នៅ​ស៊ី​រី ។

ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១៦ ឧសភា ផ្តោត​លើ​សេចក្តី​ត្រូវការ​របស់​រដ្ឋ​សម្រាប់​កងទ័ព លោកពូ​ទី​ន គូសបញ្ជាក់​ថា បទ​ពិសោធន៍​នៃ​ការ​ប្រយុទ្ធ​ដែល​យើង​ទទួល​បាន​ពេល​ធ្វើ​ប្រតិបត្តិការ​នានា​នៅ​ស៊ី​រី និង​ភាព​ចាំបាច់​នៃ​ការ​ពង្រឹង​ដែនដី​នៅ​តំបន់​អាក់​ទិ​ក​នៅ​ព្រំដែន​ខាងលិច និង​ភាគ​និរតី​ទាមទារ​ឱ្យ​មានការ​បំពាក់អាវុធ​ថ្មី​ៗ​ដល់​កងទ័ព ។ លោក​បន្ត​ថា ក្នុង​ឆ្នាំ​២០១៦ សេចក្តី​ត្រូវការ​គ្រឿង​សព្វាវុធ​របស់​រដ្ឋ​ត្រូវ​បំពេញ​បាន​៩៧% ។ កងទ័ព​ទទួល​បាន​អាវុធ​ថ្មី​ជំនាន់​ចុង​ក្រោយ​ជាង​៥.៦០០ ព្រមទាំង​សម្ភារ​សង្គ្រាម​ថ្មី និង​ធ្វើ​ឱ្យ​ទំនើប​ប្រមាណ​៣.០០០ ។ បែប​នេះ​ជា​ការ​បំពេញ​បាន​៥៨% នៃ​អត្រា​សម្ភារ​ទំនើប​ក្នុង​កងទ័ព ។ លោក​កំណត់​ទិស​ដៅ​ឱ្យ​អត្រា​នេះ​ឡើង​ដល់​៦២% ក្នុង​ឆ្នាំ​២០១៧ ៕