ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡេះ តើក និង​មឿ​ន សុខ​ហ៊ុ​ច ឡើង​បង្ហាញមុខ​សា​ជា​ថ្មី​នៅ​​ថ្ងៃអាទិត្យ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឡេះ តើក និង​មឿ​ន សុខ​ហ៊ុ​ច ដែល​ជា​សិស្ស​រួម​គ្រូ​ក្នុង​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ផ្គូផ្គង​ឱ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​សា​ជា​ថ្មី​ម្ដង​ទៀត​​នៅ​លើ​

រាជធានី​ភ្នំពេញ ៖ ឡេះ តើក និង​មឿ​ន សុខ​ហ៊ុ​ច ដែល​ជា​សិស្ស​រួម​គ្រូ​ក្នុង​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ផ្គូផ្គង​ឱ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​សា​ជា​ថ្មី​ម្ដង​ទៀត​​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន​ថ្ងៃអាទិត្យ​ទី​២១ ឧសភា ស​ប្តា​ហ៍​នេះ បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​មកនេះ ។

ឡេះ តើក ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ស៊ី​ភ​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។  ឡេះ តើក បាន​បាត់​មុខ​ពីលើ​សង្វៀន ជិត​១​ឆ្នាំ​មក​ហើយ ឯ​កីឡាករ​ថៃ​ដែល​គេ​ត្រូវ​ជួប​ក្នុង​ពេល​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើសង្វៀន​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ ដូច្នេះ​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​ថៃ​រូប​នេះ​អត់​មាន​អ្នក​ណា​ដឹង​ច្បាស់​ឡើយ ។ ឡេះ តើក ជា​អ្នក​ប្រដាល់​ពូកែ​ខាង​ប្រើ​កម្លាំងបាយ ទម្លាប់​របស់គេ​ចូល​ចិត្ត​ឱ្យ​គេ​វាយ​ឈឺ​សាច់​មុន​ទើប​វាយ​តបត​វិញ និង​មិន​ងាយ​បោះបង់​ចោលការ​ប្រកួត​ទោះបី​គូប្រកួត​វាយ​ត្រូវ​យ៉ាងណា​ក៏​ដោយ ។ សម្រាប់​ការ​បាត់​មុខ​ពីលើ​សង្វៀន​មួយ​រយៈ​នេះ​មិនដឹង​ថា វិជ្ជា​គុន​និង​ទម្លាប់​របស់​កីឡាករ​រូប​នេះ​មានការ​ប្រែប្រួល​ខុស​ប្លែក​ពី​មុន​ឬ​អត់​នោះ​ទេ ។

មឿ​ន សុខ​ហ៊ុ​ច ជា​អ្នក​ប្រដាល់​មាន​ថ្វីដៃ​ប្រកួត​ខ្លាំង​មិនធម្មតា ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ចៃ ស៊ូ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ក៏​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ពី​មុន​មក​ដែរ ប៉ុន្តែ​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​បាន​អះអាង​ថា គេ​ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​មួយ​រូបនៅ​ក្នុង​ប្រទេស​ថៃ បើ​មិន​ដូច្នោះ​ទេ​មិន​អាច​ដាក់​ឱ្យ​ប្រកួត​ជាមួយ មឿ​ន សុខ​ហ៊ុ​ច បាន​ឡើយ ។

ចំណែក​មឿ​ន សុខ​ហ៊ុ​ច ជា​ជើង​ខ្លាំង​មួយ​រូបដែល​ពិបាក​រក​គូប្រកួត​ជាមួយ ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​ប្រហែលជា​គេ​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អស់សង្ឃឹម​ទេ​មើលទៅ ។ ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​ដែល​ត្រូវបង្ហាញមុខ​នៅ​លើ​សង្វៀន​នេះ​ដែរ​មាន​កីឡាករ អេ​រ៉ា​វ៉ា​ន់ ចាន់​រាជ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ ឡុ​ង រ៉ា​មី មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ និង​កីឡាករ សុខ ចិន្ដា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ រិ​ន សា​រ័​ត្ន មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ៕