ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បើក​ទិវា​វេជ្ជសាស្ត្រ​-​ស​ល្យ​សាស្ត្រ​លើក​ទី​១៩

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​សាល​ប្រជុំ​មន្ទីរ​កាល់​ម៉ែ​ត​បាន​រៀបចំ​បើក​ទិវា​វេជ្ជសាស្ត្រ​-​ស​ល្យ​សាស្ត្រ​លើក​ទី​១៩​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត

រាជធានី​ភ្នំពេញ ៖ នៅ​សាល​ប្រជុំ​មន្ទីរ​កាល់​ម៉ែ​ត​បាន​រៀបចំ​បើក​ទិវា​វេជ្ជសាស្ត្រ​-​ស​ល្យ​សាស្ត្រ​លើក​ទី​១៩​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​មានការ​ចូលរួម​ពី​លោក​-​លោកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឱសថ​បណ្ឌិត ជា​ច្រើន​រូប​ទៀត ។ ក្នុង​ពិធី​បើក​ទិវា​វេជ្ជសាស្ត្រ​-​ស​ល្យ​សាស្ត្រ​លើក​ទី​១៩​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​លោក​សាស្ត្រាចារ្យ ឈាង រ៉ា បាន​មាន​ប្រសាសន៍​ថា មន្ទីរពេទ្យ​កាល់​ម៉ែ​ត​មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែល​បាន​រៀបចំ​ទិវា​វេជ្ជសាស្ត្រ​-​ស​ល្យ​សាស្ត្រ​លើក​ទី​១៩​ប្រចាំឆ្នាំ​២០១៧​នេះ ហើយ​ជា​ឱកាស​ពោរពេញ​ដោយ​សេចក្តី​សោមនស្ស​រីករាយ និង​មោ​ទ​ភាព​យ៉ាង​ក្រៃ​លែង និង​មានការ​ចូលរួម​ជា​អធិបតីភាព​ពី​លោក​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ។ វត្តមាន​លោក​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង ពេល​នេះ​នឹង​ជម្រុញ​ឲ្យ​ទិវា​វេជ្ជសាស្ត្រ​-​ស​ល្យ​សាស្ត្រ​លើក​ទី​១៩​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​កាន់តែ​មាន​អត្ថន័យ និង​មាន​សារៈសំខាន់​ពិសេស​ក្រុម​គ្រូពេទ្យ​ឯកទេស​ជំនាញ​ដែល​នឹង​ត្រូវធ្វើ​បទ​បង្ហាញ និង​សហ​ភាត​រះ​ដែល​ចូលរួម​ស្តាប់​ទាំងអស់​កាន់តែ​មាន​កម្លាំងចិត្ត​យកចិត្តទុកដាក់​ក្រេប​យក​នូវ​គ្រប់​បទ​បង្ហាញ​ខាងលើ​ទុក​ធ្វើ​ជា​មេរៀន​ដើម្បី​បង្កើន​នូវ​ចំណេះដឹង​ផ្នែក​វេជ្ជសាស្ត្រ​ជឿនលឿន​ជា​គុណប្រយោជន៍​សម្រាប់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ។

លោក​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក៏​បាន​មាន​មតិ​ថា ក្នុង​ពិធី​ដ៏​មហោឡារិក​នេះ​លោក​សូម​សម្តែង​នូវ​ការ​កោតសរសើរ​ដោយ​ស្មោះ​អស់ពី​ចិត្ត​ចំពោះ​គ​ណះ​ក​ម្មា​ធិ​ការ​ទិវា​វេជ្ជសាស្ត្រ និង​ស​ល្យ​សាស្ត្រ​ដែល​បាន​ខិតខំ​រួបរួម​គ្នា​យ៉ាង​ជិត​សិ្ន​ទ្ធិ​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​ការ​ប្រារព្ធ​បើក​ទិវា​នេះ​ឡើង ។ ទិវា​វេជ្ជសាស្ត្រ​-​ស​ល្យ​សាស្ត្រ​លើក​ទី​១៩​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បើក​នា​ថ្ងៃនេះ​ពិតជា​មាន​សារៈសំខាន់​ដោយ​បាន​បញ្ជាក់​នូវ​សាមគ្គីភាព​យ៉ាង​ស្អិតរ​មួ​ត​រវាង​បណ្តាល​អ្នកឯកទេស​តាម​ជំនាញ​ដើម្បី​បង្ហាញ​នូវ​ប្រធានបទ​ជា​ច្រើន និង​ពិភាក្សា​ដក​យក​បទ​ពិសោធន៍​​ពី​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ដំណើរ​ជឿនលឿន​តាម​បច្ចេកទេស​វេជ្ជសាស្ត្រ​ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ទាន់​បច្ចុប្បន្នភាព និង​ជម្រុញ​ឲ្យ​ឈាន​ទៅ​រក​ការ​អភិវឌ្ឍន៍​កាន់តែ​ប្រសើរ​ថែម​ទៀត ។ 

លើស​ពី​នេះ​ចំណេះដឹង​ថ្មី​ៗ​ដែល​បង្ហាញ​ជូន​ក្នុង​ទិវា​នេះ​ជា​ទុន​ដ៏​ប្រសើរ​ថែម​ទៀត​សម្រាប់​សហ​ភាត​រះ​របស់​យើង​ទាំងអស់​ទទួល​បាន​នូវ​បច្ចេកវិជ្ជា​ខ្ពស់​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​សម្រាប់​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​លើ​វិស័យ​វេជ្ជសាស្ត្រ ។ ហើយ​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ជួយ​ឧបត្ថម្ភ​គាំទ្រ និង​ផ្តល់​អាទិភាព​ដល់​វិស័យ​សុខាភិបាល​ផង​ដែរ ៕