ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចប្តូរដាក់ទឹកកាមខ្លួនឯង​ឱ្យអតិថិ​ជនជាច្រើននាក់​

6 ឆ្នាំ មុន

ហូ​ឡង់​៖ តាម​ប្រភព​ពី Metro ​ឱ្យ​​ដឹង​ថា ម្ចាស់​ធនាគារ​​ទឹកកាម​មួយ​​កន្លែង ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​លួច​ប្តូរ​ទឹកកាម​របស់​អ្នក​បរិ​ច្ចាគ​ ដោយបាន​ដាក់​​ទឹកកាម​របស់​ខ្លួនឯង​ចូល ហើយ​ក្លាយ​ខ្លួន​ទៅ​ជា​ឪពុក​របស់​កូន​៦០​​នាក់ ​។ គួរបញ្ជាក់ថា លោក Jan Karbaat ​បាន​ស្លា.ប់​ក្នុង​​អាយុ​៨៩​ឆ្នាំ ​កាលពី​ខែ​មុន ។

ហូ​ឡង់​៖ តាម​ប្រភព​ពី Metro ​ឱ្យ​​ដឹង​ថា ម្ចាស់​ធនាគារ​​ទឹកកាម​មួយ​​កន្លែង ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​លួច​ប្តូរ​ទឹកកាម​របស់​អ្នក​បរិ​ច្ចាគ​ ដោយបាន​ដាក់​​ទឹកកាម​របស់​ខ្លួនឯង​ចូល ហើយ​ក្លាយ​ខ្លួន​ទៅ​ជា​ឪពុក​របស់​កូន​៦០​​នាក់ ​។ គួរបញ្ជាក់ថា លោក Jan Karbaat ​បាន​ស្លាប់​ក្នុង​​អាយុ​៨៩​ឆ្នាំ ​កាលពី​ខែ​មុន ។

​​ចំនួន​២៣​គ្រួសារ ​ដែល​ធ្លាប់​យក​ទឹកកាម​ពី​ធនាគារ​របស់​​លោក ​ក្នុង​​ទីក្រុង Rotterdam ​ប្តឹង​​ថា ​បាន​លួច​ប្តូរ​ទឹកកាម​គេ ដោយប្តូរ​ដាក់​ទឹកកាម​របស់​ខ្លួន​លោកទៅវិញ ​។ លោក​​​ជាប់​ពាក់ព័ន្ធ​នឹង​​ការ​រុះរើ​ឯកសារ​ទិន្នន័យ​របស់​អ្នក​​បរិច្ចាគ ដែល​ធ្វើ​ឱ្យ​​ទឹកកាម​​ពី​អ្នក​បរិច្ចាគ​ម្នាក់ ​អាច​យក​ទៅ​ប្រើប្រាស់​បាន​ដល់​ទៅ​៦​គ្រួសារ​ ។

ធនាគារ​ផ្ទុក​ទឹកកាម Bidjorp Medical Centre ដែល​បាន​បិទទ្វារ​កាលពី​ឆ្នាំ​២០០៩មកនោះ ​។ មុន​នឹង​ស្លាប់ លោក Jan ក៏​បាន​ទទួល​​សារភាព​ថា លោក​ពិតជា​ឪពុក​របស់​ក្មេង​ទាំង​៦០​នាក់​​ពិត​មែន ដោយសារ​តែ​ពួក​គេ​មានកំណើត​ដោយសារ​ទឹកកាម​របស់លោក ​។ ​ពេល​នេះ​ គ្រួសារ​ទាំង​២៣ បាន​ទាមទារ​រក​ការ​​តេស្ត DNA ថា​ តើ​ម្ចាស់​ធនាគារ​ទឹកកាម ​ដែល​បាន​ស្លាប់​ទៅ​​នោះ ពិតជា​ប្រើប្រាស់​ទឹក​កាម​ខ្លួនឯង ​ដាក់​ឲ្យ​គេ​មែនឬ​?