ស្រាវជ្រាវ » ប្លែក​ៗ ពី​នេះ​...​ពី​នោះ

​មើលទាំងអស់គ្នា...! តើអ្នកកាសែតម្នាក់នេះ ​​មានចេតនា ឬ​គ្មាន?

ដោយ ៖ គង់ រិទ្ឋរីណា   

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ១៣:៤៧   (18-05-2017 13:47)

អង់គ្លេស ៖ តាម​ប្រភព​ពី​ Metro ឱ្យ​​ដឹង​ថា បុរស​ម្នាក់​​ ដែល​ជា​អ្នករាយការណ៍​ព័ត៌មាន​របស់ BBC បាន​​ចាប់​សុដន់​​របស់​​ស្ត្រី​ម្នាក់ នៅ​ពេល​កំពុង​ផ្សាយ​ផ្ទាល់​ ​ហើយត្រូវ​​ស្ត្រី​ម្នាក់នោះបាន​​ស្រែក​ដាក់​កាមេរ៉ា​ថា  «​ពិតជា​អស្ចារ្យ​ណាស់​» ​។

លោក Ben Brown ដែល​ជា​អ្នករាយការណ៍​ព័ត៌មាន​បាន​ច្រាន​នាង​​ចេញ តែ​ដៃ​របស់​លោក​​បាន​ប៉ះ​ចំ​សុដន់​របស់​នាង ដែល​ធ្វើ​ឲ្យ​នាង​​ទះ​​លោក​មួយ​​ដៃ មុន​នឹង​​ដើរ​ចេញ​ ។

នៅ​លើ Twitter លោក Ben និយាយ​ថា​ ការ​ចាប់​សុដន់​នេះ​ គឺ​ពិតជា​គ្មាន​ចេតនា​ទេ ​។ លោក​បាន​សរសេរ​ថា លោក​គ្រាន់តែ​ចង់​កាត់​បន្ថយ​ការ​រំខាន​ពេល ​លោក​កំពុងនិយាយ​ផ្សាយ​ផ្ទាល់​ប៉ុណ្ណោះ មិនមែន​ទៅ​ចង់​ប៉ះ​សុដន់​របស់​ស្ត្រី​ម្នាក់​នោះ​ទេ​ ។ លោក​បន្ត​ទៀត​ថា វា​ពិតជា​គ្មាន​ចេញពី​ចេតនា​​របស់​លោក​ឡើយ ក្នុង​ការ​ប៉ះ​សុដន់​បែប​នេះ​ ។