ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លក់​ឱសថ​មិនដឹង​ថា គេ​គោរព​បាន​ឬ​អត់​ទេ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់​វិស័យ​សុខាភិបាល ជា​ពិសេស​ឱសថស្ថាន​យល់​ដឹង​ពី​ការ​ប្រើប្រាស់ និង​លក់​ឱសថ​ដែល​មានគុណ​ភាព ជៀសវាង​ការ​លក់​ឱសថ​ហួស​សុពលភាព និង

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់​វិស័យ​សុខាភិបាល ជា​ពិសេស​ឱសថស្ថាន​យល់​ដឹង​ពី​ការ​ប្រើប្រាស់ និង​លក់​ឱសថ​ដែល​មានគុណ​ភាព ជៀសវាង​ការ​លក់​ឱសថ​ហួស​សុពលភាព និង​ឱសថ​ដែល​ខុសច្បាប់ និង​ការ​ធ្វើ​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ មន្ទីរ​សុខាភិបាល​រាជធានី  និង​សមាគម​អ្នកលក់​ឱសថ​កម្ពុជា​បាន​បើក​សិក្ខាសាលា​អប់រំ​អ្នកលក់​ឱសថ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

សិក្ខាសាលា​ស្តី​ពី «​ការ​ប្រើប្រាស់​ឱសថ និង​ការ​លក់​ឱសថ​» ដែល​រៀបចំ​ឡើង​ដោយ​មន្ទីរ​សុខាភិបាល​នៅ​ភ្នំពេញ សហការ​ដោយ​សមាគម​អ្នកលក់​ឱសថ​កម្ពុជា និង​សមាគមយុវជន​សេដ្ឋកិច្ច​កម្ពុជា បាន​ធ្វើ​នៅ​សណ្ឋាគារ High Sky កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ដែល​មាន​ម្ចាស់​ឱសថស្ថាន​ជា​ច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ចូលរួម ។ ជាង​នេះ​ក៏​មានការ​ចូលរួម​ពី​តំណាង​មន្ទីរ​សុខា​ភិបាល​រាជធានី​ភ្នំពេញ និង​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​។

លោក ឡី សុភាព ប្រធាន​សមាគម អ្នកលក់​ឱសថ​កម្ពុជា និង​ជា​ប្រធាន​សមាគម សហព័ន្ធ​វិនិយោគ​គិ​ន បាន​លើក​ឡើង​ថា​សិក្ខា​មាន​គោលបំណង​ដើម្បី​លើកកម្ពស់ វិស័យ​សុខាភិបាល ជា​ពិសេស​ឱសថស្ថាន យល់​ដឹង ពី​ការ​ប្រើប្រាស់ និង​លក់​ឱសថ ដែល​មានគុណ​ភាព ជៀ​វាង​ការ​លក់​ឱសថ ហួស​សុពលភាព និង​ឱសថ ដែល​ខុសច្បាប់ និង​ប្រកបដោយ​វិជ្ជាជីវៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។