សុខភាព » សុខភាព

ធាក់​កង់​រយៈពេល​4​នាទី​អាច​ទប់ស្កាត់​អ្វីខ្លះ?

ដោយ ៖ យុំា កំលិញ   

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ១២:២៨   (18-05-2017 12:28)

ការ​ជិះ​កង់​សម្រុក​ខ្លាំង​ក្នុង​រយៈពេល​ត្រឹមតែ​បួន​នាទី​អាច​បញ្ឈប់​ដំណើរកា​រវិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់ ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំង​ក្នុង​រយៈពេល​ខ្លី​ត្រូវ​គេ​រក​ឃើញ​ថា​អាច​បញ្ចៀស​ការ​ខូចខាត​កោសិកា​​នៅ​ពេល​យើង​មាន​អាយុ​កាន់តែ​ចាស់ ។ មាន​មនុស្ស​ជា​ច្រើន​គិត​ថា ការ​ជិះ​កង់​រយៈពេល​វែង ឬ​ការ​ធ្វើ​លំ​ហាត់ប្រាណ​មួយ​ម៉ោង​កន្លះ​នៅ​ឯ​កន្លែង​ហាត់ប្រាណ​គឺជា​ការ​ធ្វើ​លំ​ហាត់ប្រាណ​ល្អ​បំផុត ។ ប៉ុន្តែ​ការ​សិក្សា​របស់​អា​មេ​រិ​កបាន​រក​ឃើញ​ថា ​ការ​ជិះ​កង់​បែប​សម្រុក​ខ្លាំង​ត្រឹមតែ​បួន​នាទី អម​ដោយ​ការ​ជិះ​កង់​ធម្មតា​ចំនួន​បី​នាទី​១២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ រួម​ជាមួយនឹង​ការ​ដើរ​រយៈពេល​៩០​នាទី គឺ​មាន​លក្ខណៈ​វិជ្ជមាន​ចំពោះ​សុខភាព​របស់​យើង ។

ការ​ហាត់ប្រាណ​ខ្លាំងក្លា និង​មាន​ចន្លោះ​ពេល​ឈប់​សម្រាក វា​ល្អ​ប្រសើរ​ជាង​ការ​ជិះ​កង់​រយៈពេល​យូរ និង​កាត់​បន្ថយ​ការ​បំផ្លាញ​ទៅ​លើ​កោសិកា​នៅ​ពេល​យើង​មាន​វ័យ​កាន់តែ​ចាស់ ។

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​គ្លី​នី​ក Mayo ក្នុង​រដ្ឋ Minnesota បាន​រក​ឃើញ​ថា​ការ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​រយៈពេល​ខ្លី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កាយសម្បទា កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ និង​អាច​ការពារ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម ព្រមទាំង​ដោះស្រាយ​បញ្ហា​កោសិកា​វិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់ ។

ការ​ហាត់ប្រាណ​បែប​នេះ​អាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​ច្រើន​ដោយ​បង្កើត​ការ​ប្រើប្រាស់​អុក​ស៊ី​សែន​លើសលប់​ក្រោយ​ការ​ហាត់ប្រាណ ។ ការ​ជិះ​កង់​សម្រុក​ខ្លាំង​ក្នុង​រយៈពេល​ត្រឹមតែ​បួន​នាទី​អាច​ធ្វើ​ឱ្យ​អត្រា​នៃ​ការ​រំលាយ​អាហារ​កើនឡើង​បាន​យូរ​បន្ទាប់​ពី​ការ​ធ្វើ​លំ​ហាត់ប្រាណ ។

ការ​សិក្សា​ចុង​ក្រោយ​បាន​បង្ហាញ​ថា​ការ​ហាត់ប្រាណ​បែប​នេះ​ធ្វើការ​បាន​យ៉ាង​ល្អ​ដើម្បី​ឱ្យ​កោសិកា​បង្កើត​ប្រូ​តេ​អុ​ី​ន​បន្ថែម​ទៀត​សម្រាប់​ភ្នាក់ងារ​ដែល​បង្កើត​ថាមពល​ក្នុង​កោសិកា​ដែល​សមត្ថភាព​នេះ​នឹង​ត្រូវ​បាត់បង់​នៅ​ពេល​យើង​មាន​វ័យចាស់ ៕