ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ខ្លី​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក ធ្វើ​ឱ្យ​ទន្សាយ​រក្ស​ងាប់
ម្ចាស់​ទន្សាយ​យក្ស​«Simon» ដែល​ងាប់​ក្នុង​ពេល​ធ្វើ​ដំណើរ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​United Airline កំពុង​ទាមទារ​ប្រាក់​សំណង​ពី​ក្រុមហ៊ុន​ធ្វើ​ឱ្យ​ទន្សាយ​ងាប់ ។

១-​ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក ធ្វើ​ឱ្យ​ទន្សាយ​រក្ស​ងាប់
ម្ចាស់​ទន្សាយ​យក្ស​«Simon» ដែល​ងាប់​ក្នុង​ពេល​ធ្វើ​ដំណើរ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​United Airline កំពុង​ទាមទារ​ប្រាក់​សំណង​ពី​ក្រុមហ៊ុន​ធ្វើ​ឱ្យ​ទន្សាយ​ងាប់ ។

២-​ឃ្លាំង​រក្សា​ទុក​កាំជ្រួច​នៅ​ម៉ិក​ស៊ិ​ក​​ផ្ទុះ​ស្លាប់​១៤​នាក់
មាន​អ្នក​ស្លាប់​ចំនួន​១៤​នាក់ ក្នុង​នោះ​មាន​ក្មេង​១១​នាក់ និង​របួស​ជា​ច្រើន​នាក់ ដោយសារ​ឃ្លាំង​ស្ដុក​កាំជ្រួច​ភ្លើង​មួយ​នៅ​រដ្ឋ​ពួយ​ប្លា​ភាគ​កណ្ដាល​ប្រទេស​ម៉ិក​ស៊ិ​ក​ផ្ទុះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៣-​រូង​ក្រោម​ដី​រក្សា​ទុក​កាក​សំណល់​វិទ្យុសកម្ម​លេច​ធ្លាយ​នៅ​អា​មេ​រិ​ក
ផ្នែក​មួយ​នៅ​ក្រោម​ដី​ផ្ទុក​កាក​សំណល់​វិទ្យុសកម្ម​ក្នុង​រដ្ឋ​វ៉ា​ស៊ី​ន​តោន បាន​បែកធ្លាយ​ឧស្ម័ន ប៉ុន្ដែ​គ្មាន​សារធាតុ​វិទ្យុសកម្ម​បំផ្លាញ​កម្មករ​ដែល​កើតឡើង​ទេ​នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៧ ។

៤-​ក្រិ​ក​ស្នើ​ច្បាប់​អនុញ្ញាត​ឱ្យ​រើស​ភេទ​ក្នុង​អត្ដសញ្ញាណប័ណ្ណ
រដ្ឋាភិបាល​ក្រិ​ក បាន​ស្នើ​សេចក្ដីព្រាងច្បាប់​មួយ​ដោយ​ផ្ដល់​ឱកាស​ដល់​មនុស្ស​ពេញវ័យ​ដែល​មិន​ទាន់​រៀប​ការ គួរ​ជ្រើសរើស​យក​ភេទ​នៅ​ក្នុង​អត្ដសញ្ញាណប័ណ្ណ ។

៥-​ត្រៀម​បិទ​ជួសជុល​រោងល្ខោន​«Opera» នៅ​ស៊ីដ​នី
អាជ្ញាធរ​រដ្ឋ​ញូ​វ​សៅ​វ៉ែ​ល ប្រទេស​អូស្ដ្រាលី ត្រៀម​បិទ​ជួសជុល​មួយ​ផ្នែក​នៃ​រោងល្ខោន​Opera ដោយ​ចំណាយពេល​ជួសជុល​ប្រហែល​៧​ខែ ចាប់ពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៧ ។

៦-​សមាជិក​ព្រឹទ្ធសភា​អូស្ដ្រាលី​បំបៅ​ដោះ​កូន​ក្នុង​ពេល​ប្រជុំ
លោកស្រី​Larissa Waters សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ហ្គ្រី​ន​របស់​អូស្ដ្រាលី បាន​បង្កើត​ប្រវត្ដិសាស្ដ្រ​នយោបាយ​ថ្មី​ក្លាយជា​នារី​លើក​ដំបូង​នៅ​លើ​ពិភពលោក ដែល​បំបៅ​ដោះ​កូន​ក្នុង​ពេល​ប្រជុំ កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៧ ។

៧-​ក្មេង​លេង​នៅ​ដ​ណ្ដើ​រយ​ន្ដ​កៀប​ជើង
កុមារ​អាយុ​៩​ឆ្នាំ ជនជាតិ​តួ​ក​គី​លេង​លើ​ជណ្ដើរយន្ដ​ក្នុង​ហាង​មួយ​ត្រូវ​កៀប​ជើង​ចូល​ទៅ​ខាងក្រោម កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៧ ។

៨-​បាតុករ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ប្រើ​លាមក​វាយប្រហារ​ប៉ូលិស
ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ត្រៀម​អាវុធ​ជាលា​មក​វាយប្រហារ​លើ​ប៉ូលិស​ដោយ​ជះ ឬ​គប់​ដាក់​ប៉ូលិស​ជំនួស​ការ​ប្រើ​ដុំ​ថ្ម ។

៩-​អា​មេ​រិ​ក​ផ្ដល់​រង្វាន់​១០​លាន​ដុល្លារ​ចាប់​មេខ្លោង​ឧទ្ទាម​ស៊ី​រី
ប្រធានាធិបតី​អា​មេ​រិ​ក ប្រកាស​ផ្ដល់​រង្វាន់​ខ្ពស់​ដល់​ទៅ​១០​លាន​ដុល្លារ​ដល់​អ្នក​ដែល​បង្ហាញ​តម្រុយ ឬ​កន្លែង​ស្នាក់​នៅ​របស់​មេ​ឧទ្ទាម​អាល់​កៃ​ដា ក្នុង​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៧ ។

១០-​កន្លែង​ប្រសូត​របស់​ព្រះពុទ្ធ «​លុម្ពិនី​» សំបូរ​ជាតិពុល
អាជ្ញាធរ​នេ​ប៉ា​ល់ បាន​ក្រើនរំលឹក​ថា ទីតាំង​ប្រ​សូត្រ​របស់​ព្រះពុទ្ធ កំពុង​ប្រឈម​មុខ​នឹង​អាកាសធាតុ​មាន​ជាតិពុល​ដោយសារ​ការ​រីក​រាលដាល​នៃ​ឧស្សាហកម្ម និង​ការ​ដឹក​ជញ្ជូន​ឆ្លង​ដែន​ជាមួយ​ឥណ្ឌា ៕