ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួន អ​ម្រិ​ត ទើបបានតំណែង​តួឯក​ក្នុង​រឿង «​បន្តោង​ខ្សែ​.​ក​ពេជ្រ​»

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ជួន អ​ម្រិ​ត មួយ​រយៈពេល​ចុង​ក្រោយ​នេះ​បាន​ចេញ​បទ​ចម្រៀង សម្តែង​ភាពយន្ត និង​ធ្វើ​ពិធីករ​នៅ​ស្ថានីយទូរទស្សន៍ ។

ម្ចាស់​ពានរង្វាន់​ផ្នែក​សុច្ឆន្ទៈ​ក្នុង​កម្មវិធី​ប្រឡង​

រាជធានី​ភ្នំពេញ ៖ លោក​ជួន អ​ម្រិ​ត មួយ​រយៈពេល​ចុង​ក្រោយ​នេះ​បាន​ចេញ​បទ​ចម្រៀង សម្តែង​ភាពយន្ត និង​ធ្វើ​ពិធីករ​នៅ​ស្ថានីយទូរទស្សន៍ ។

ម្ចាស់​ពានរង្វាន់​ផ្នែក​សុច្ឆន្ទៈ​ក្នុង​កម្មវិធី​ប្រឡង​យុវ​តារា​ឆ្នាំ​២០០៩ លោក​ជួន អ​ម្រិ​ត បាន​បង្កើត​ស្នាដៃ​សិល្បៈ​ជា​ច្រើន​ទាំង​ការ​ច្រៀង និង​សម្តែង ។ ភាពយន្ត​ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ស្គាល់​លោក​មាន​ដូច​ជា​រឿង «​កូនឥតខាន់ស្លា​» «​ម្ចាស់​គំនុំ​ម្ចាស់​ស្នេហ៍​»​និង​រឿង «​អច្ឆរិយ​ស្នេហ៍​» ជាដើម ។ នា​ពេល ថ្មី​ៗ​កន្លង​លោក​អ​ម្រិ​ត​បាន​ការងារ​ច្រើន​បន្តបន្ទាប់​គ្នា ក្រោយ​ពេល​លោក​សម្រេចចិត្ត​ទទួលយក​ការងារ​សិល្បៈ​ជាប់លាប់​ជាង​មុន ។ នា​ពេល​កន្លង​ទៅ​មមាញឹក​នឹង​ការងារ​ខាងក្រៅ ទើប​លោក​អ​ម្រិ​ត​មិនសូវ​ជា​ទទួល​ការងារ​សិល្បៈ​។ ពេល​នេះ​លោក​សម្រេចចិត្ត​ចាប់​ការងារ​សិល្បៈ​ដោយ​មិន​ចង់ឱ្យ​របូត​ចេញពី​ដៃ​ទេ ។ ចំពោះ​ការ​សម្តែង​លោក​អ​ម្រិ​ត​ទទួល​តំណែង​តួឯក​ក្នុង​ភាពយន្ត​ភាគ​ថ្មី​របស់​ទូរទស្សន៍ CTN រឿង «​បន្តោង​ខ្សែ​.​ក​ពេជ្រ​» សម្តែង​រួម​ជាមួយ​កញ្ញា​ប៉ែន ស្រី​ពេជ្រ ។

ក្រៅពី​ការ​សម្តែង​នោះ​លោក​ជួន អ​ម្រិ​ត ទើបនឹង​ទទួល​បាន​តំណែង​ជា​ពិធីករ​ក្នុង​កម្មវិធី​ដំណើរ​ផ្សងព្រេង​បែប​ទេសចរណ៍​របស់​ស្ថានីយទូរទស្សន៍​My TV គឺ​កម្មវិធី «​ទិដ្ឋភាព​ថ្មី​លើ​ទឹកដី​សុវណ្ណ​ភូមិ»។ លើស​ពី​នោះ​ទៀត​លោក​បញ្ចេញ​បទ​ចម្រៀង​ថ្មី ដែល​លោក​និពន្ធ​ទំនុកច្រៀង​ដោយ​ខ្លួនឯង គឺ​បទ​«​លះបង់​» ។

តារា​ប្រុស​វ័យ​២៧​ឆ្នាំ​លោក​ជួន អ​ម្រិ​ត បញ្ជាក់​ថា «​ការ​សម្រុក​បញ្ចេញស្នាដៃ​ជា​ច្រើន​ផ្នែក​ព្រម​គ្នា​នេះ គឺ​ដើម្បី​បំពេញ​ការ​សំណូមពរ​របស់​អ្នកគាំទ្រ ហើយ​វា​មិនមែន​ជា​ឧបសគ្គ​សម្រាប់​ខ្ញុំ​ទេ​ព្រោះ​កន្លង​មក​ខ្ញុំ​ធ្លាប់​ចូលរួម​ប្រឡង និង​ធ្វើការ​ហ្វឹកហាត់​ការងារ​សិល្បៈ​គ្រប់​ផ្នែក​រួចរាល់​មក​ហើយ​ដែរ ។ ស្នាដៃ ថ្មី​ៗ​ទាំង​បទ​ចម្រៀង ការ​សម្តែង និង​ជា​ពិធីករ​នេះ​នឹង​អាច​បម្រើ​អារម្មណ៍​ទស្សនិកជន​បាន​ច្រើន ។ ទោះជា​យ៉ាងណា​ក្តី​ខ្ញុំ​ក៏​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លះ​ដែរ​ជុំវិញ​ការ​សាង​ស្នាដៃ​ជា​ច្រើន​ព្រម​គ្នា ទើប​ពេល​ខ្លះ​ខ្ញុំ​មិន​ចង់​ទទួលយក​ការ​សម្តែង ជា​ច្រើន​រឿង ព្រម​ៗ​គ្នា​នោះ » ៕