ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវភាព​អតីត​តារាភាពយន្ត​ខៃ ប្រ​សិ​ដ្ឋ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត​លោក​ខៃ ប្រ​សិ​ដ្ឋ បាន​បង្ហាញ​ជីវភាព​ហ៊ឺហា នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី ទី​ដែល​លោក​កំពុង​តែ​សាង​គ្រួសារ​ថ្មី ក្រោយ​ចាក​ចេញពី​ស្រុក​កំណើត​ប្រមាណ​ជាង​១០​ឆ្នាំ​មកនេះ ។

រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត​លោក​ខៃ ប្រ​សិ​ដ្ឋ បាន​បង្ហាញ​ជីវភាព​ហ៊ឺហា នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី ទី​ដែល​លោក​កំពុង​តែ​សាង​គ្រួសារ​ថ្មី ក្រោយ​ចាក​ចេញពី​ស្រុក​កំណើត​ប្រមាណ​ជាង​១០​ឆ្នាំ​មកនេះ ។

រូបភាព​ចំនួន​៣​សន្លឹក​ត្រូវ​លោក​សា​វិ​ន ហ្វី​លី​ព ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​លោក​ខៃ ប្រ​សិ​ដ្ឋ បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នា​ពេល ថ្មី​ៗ​កន្លង​មក​បង្ហាញ​ពី​ភាព​ហ៊ឺហា​របស់​អតីត​តារាភាពយន្ត​ជើង​ចាស់​រូប​លោក ។

រូបភាព​ដែល​បង្ហោះ​នោះ​គឺ​លោក​ខៃ ប្រ​សិ​ដ្ឋ បាន​បង្ហាញ​រថយន្ត Range Rover និង​វីឡា​ធំ​មួយ​នៅ​ប្រទេស​អូស្ត្រាលី ក្នុង​ពេល​លោក​កំពុង​តែ​មមាញឹក​នឹង​ហាង​អាហារ​ថៃ​ដែល​លោក​ទើបតែ​បើក​ថ្មី ។

លោក​សា​វិ​ន ហ្វី​លី​ព បញ្ជាក់​ថា លោក​ខៃ ប្រ​សិ​ដ្ឋ មិនសូវ​មាន​ពេលទំនេរ​លេង​ហ្វេ​ស​ប៊ុ​ក​ទេ ព្រោះ​លោក​រវល់​នឹង​ហាង​អាហារ​ថៃ ដែល​ទើបតែ​បើក​ថ្មី ។ បច្ចុប្បន្ន​លោក​ខៃ ប្រ​សិ​ដ្ឋ រស់នៅ​ក្នុង​រដ្ឋ Brisbane ជាមួយ​កូនប្រុស​ច្បង​វ័យ​ប្រមាណ​ជិត​២៥​ឆ្នាំ ឈ្មោះ​ខៃ​សិ​ដ្ឋ​លី​ស័​ក្ត ហៅ​ម៉ៃ​ឃើ​ល ជា​តំណក់ឈាម​ជាមួយ​អ្នក​នាង​ពិសិដ្ឋ ពិ​លី​កា រួម​រស់នៅ​ជាមួយ​ភរិយា​ថ្មី​របស់​លោក​ដែល​មានកូន​ប្រុស​-​ស្រី​ចំនួន​៣​នាក់​ទៀត ។

លោក​ខៃ ប្រ​សិ​ដ្ឋ បាន​ចាក​ចេញពី​ទឹកដី​កំណើត​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​អំឡុង​ឆ្នាំ​១៩៩៩ ។ ផ្ញើប្រាណ​លើ​ទឹកដី​ស៊ី​វី​ល័យ​ថ្មី​នោះ​លោក​បញ្ចប់​អាជីព​សិល្បៈ​ទាំងស្រុង ហើយ​ចូល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​អគ្គិសនី ។

លោក​ខៃ ប្រ​សិ​ដ្ឋ និង​អ្នក​នាង​ពិសិដ្ឋ ពិ​លី​កា បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​នៅ​ក្នុង​ឆ្នាំ​១៩៩០ និង​មានកូន​ប្រុស​ម្នាក់ មុន​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​បែកបាក់​គ្នា​នា​អំឡុង​ឆ្នាំ​១៩៩៨​។ បន្ទាប់​ពី​លែងលះ​គ្នា​នោះ​មក លោក​ខៃ ប្រ​សិ​ដ្ឋ បាត់​មុខ​ពី​ពិភព​សិល្បៈ​ទៅ​រស់់នៅ​ប្រទេស​អូស្ត្រាលី​។

លោក​ខៃ ប្រ​សិ​ដ្ឋ ធ្លាប់​មក​លេង​ស្រុក​ខ្មែរ​ម្តង​ជា​ពីរ​ដង​មក​ហើយ ប៉ុន្តែ​តែងតែ​លាក់បាំង​ដោយ​មិន​ចង់ឱ្យ​គេ​ដឹង​ពី​ដំណើរ​របស់​លោក  ទេ ។ ទោះជា​យ៉ាងណា​ក្តី​គេ​ដឹង​ថា លោក​ធ្លាប់​ធ្វើ​ដំណើរ​មក​លេង​ស្រុក​កាលពី​ឆ្នាំ​២០០៨ ដើម្បី​លក់​ផ្ទះ ហើយ​នៅ​ឆ្នាំ​២០១៣ ត្រឡប់​មក​ម្តងទៀត ដើម្បី​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធី​មង្គល​ការកូន​របស់​តារា​កំប្លែង​ជើង​ចាស់​នាយ​ត្រដក់ និង​អ្នក​នាង​ជុំ រស្មី ហៅ​ស្រី​ទូច ៕