ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២០ឧសភា នៅតែដិតជាប់​ក្នុង​បេះដូង​រាស្ត្រ​ខ្មែរ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​​​រយៈពេល​ជិត​៤០​ឆ្នាំ​ហើយ​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​តែ​ចង​ចាំ​មិន​អាច​​បំភ្លេច​បាន​នោះ ​គឺ​របប​៣​ឆ្នាំ​៨​ខែ និង​២០​ថ្ងៃ (​​ប៉ុ​ល​ពត​) ដែល​បាន​បង្ក​វិនាសកម្ម​យ៉ាង​សាហា.វ ឃោ​រឃៅ ព្រៃ.ផ្សៃ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​និរាស​ព្រាត់ប្រាស់​ បែកបាក់​ក្រុម​គ្រួសារ​

រាជធានី​ភ្នំពេញ ៖ ​​​រយៈពេល​ជិត​៤០​ឆ្នាំ​ហើយ​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​តែ​ចង​ចាំ​មិន​អាច​​បំភ្លេច​បាន​នោះ ​គឺ​របប​៣​ឆ្នាំ​៨​ខែ និង​២០​ថ្ងៃ (​​ប៉ុ​ល​ពត​) ដែល​បាន​បង្ក​វិនាសកម្ម​យ៉ាង​សាហាវ ឃោ​រឃៅ ព្រៃផ្សៃ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​និរាស​ព្រាត់ប្រាស់​ បែកបាក់​ក្រុម​គ្រួសារ​ ឪពុក ម្តាយ​ ព្រាត់កូន ប្រពន្ធ​ព្រាត់​ប្តី បង​ព្រាត់​ប្អូន​រហូត​មក​ដល់​សព​ថ្ងៃនេះ​ ។ទោះជា​មាន​រយៈពេល​យូ​រ​យ៉ាងនេះ​​ក្តី តែបើ​យើង​នឹក​គិត​ហើយ​ គ្រាន់តែ​បិទ​ភ្នែក​ស្រមៃ​បន្តិច​​នោះ យើង​នឹក​ឃើញ​ភ្លាម​ ហាក់​នៅ​នឹង​ភ្នែក​ស្រស់​ៗ​​នូវ​ភាព​ឈឺចាប់​ទាំងនោះ គឺ​នៅ​តែ​ដិត​ជាប់​​ក្នុង​បេះដូង​ខ្មែរ​តែ​ម្តង ដែល​មិន​អាច​បំភ្លេច​បាន​ឡើយ ។

ជាក់ស្តែង ​នៅ​​ព្រឹក​ថ្ងៃ​ទី​១៨​ ឧសភា​ នេះ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ដោយ​មានការ​រៀបចំ​ពី​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ និង​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​ពិធី​រំលឹក​វិញ្ញាណ​ក្ខន្ធ​ដល់​អ្នក​ដែល​បាន​បាត់បង់​ជីវិត ​នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាស​ន៍ នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាស​ន៍​​ជើងឯក ស្ថិត​ក្នុង​សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នៅក្នុង​ពិធី​នេះ ​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ពី​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ លោក​ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោកប៉ា សុ​ជាតិ​វង្ស​អភិបាល​រាជធានី​ភ្នំពេញ និង​មាន​មហាជន​ចូលរួម​រាប់​ពាន់​នាក់ ដោយ​មានការ​អាន​វិយោគកថា ព្រមទាំង​សំដែង​ឈុត​ឆាក សង្ខេប​ខ្លី​ៗ ពី​ប្រ​វត្ត ខ្លះ​ៗ នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាស​ន៏ ដោយ​ក្រុម​សិ​ល្បះ​នៃ​សាកលវិទ្យាល័យ​វិចិត្រ​សិ​ល្បះ និង​រាប់​បាត​ព្រះសង្ឃ​ចំនួន​២០៧​អង្គ​ផង​ដែរ ។​ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​វិញ្ញាណក្ខន្ធ​ជន​ស្លូតត្រង់​ចំនួន​៨៩៨៥​នាក់​ ដែល​ត្រូវ​បាន​ពួក​ប្រល័យ​ពូជ​សាស​ន៍​ប៉ុ​ល ​ពត យក​មក​សំលាប់​នៅ​ជើងឯក​នេះ ។​​