ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីដ៏ស្រស់ស្អាត​​នេះ​ធ្វើ​បុរស​ម្នាក់​មាន​អារម្មណ៍​ថា លើស​ហើយ​…

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា នារី​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​បាន​ជះ​លុយ​១១.៤​លាន​ប៉េ​សូ (​ប្រហែល​៦០​ម៉ឺន​ដុល្លារ​) ឲ្យ​ទៅ​មិត្ត​ស្រី​របស់​បុរស​ដែល​ខ្លួន​លង់​ស្នេហ៍ (Crush) ដើម្បី​ឲ្យ​ពួក​គេ​

ម៉ា​ឡេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា នារី​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​បាន​ជះ​លុយ​១១.៤​លាន​ប៉េ​សូ (​ប្រហែល​៦០​ម៉ឺន​ដុល្លារ​) ឲ្យ​ទៅ​មិត្ត​ស្រី​របស់​បុរស​ដែល​ខ្លួន​លង់​ស្នេហ៍ (Crush) ដើម្បី​ឲ្យ​ពួក​គេ​បែក​គ្នា​។ ពិតជា​មិនធម្មតា​មែន !

ការ​លង់​ស្រឡាញ់​នរណា​ម្នាក់​ជា​រឿង​ធម្មតា​ទេ​ក្នុង​ជីវិត​។ តែបើ​ហ៊ាន​តែ​ជ្រុល​ធ្វើ​ដូច​នារី​ស្រស់​សោភា​ខាងលើ គឺ​ប្រាកដជា​មិនល្អ​ទេ​។

នារី​ម្នាក់​នោះ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា មានឈ្មោះ Jocye Lee បាន​ផ្ញើ​សារ​ទៅ​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រឡាញ់​តែ​ម្ខាង ឈ្មោះ​ថា Danny Tan សឹងតែ​ជា​រៀងរាល់ថ្ងៃ​។ នាង​បាន​ផ្ញើ​ជា​រូបថត និង​រៀបរាប់​ប្រាប់​ពី​នេះ​ពី​នោះ​ពាក់ព័ន្ធ​នឹង​ជីវិត​នាង​ប្រចាំ​ថ្ងៃ ដែល​ទាំងនោះ​សុទ្ធតែ​ជា​អ្វី​ដែល​ខាង​ប្រុស​មិន​ចាំបាច់​ត្រូវ​ដឹង​។

ខាង​ប្រុស​ដែល​មាន​មិត្ត​ស្រី​រួច​ហើយ មាន​អារម្មណ៍​ធុញទ្រាន់​នឹង​ទ​ង្វើ​របស់ Jocye យ៉ាង​ខ្លាំង នៅ​ពេល​នាង​បន្ត​ផ្ញើ​សារ និង​តេ​មក​គាត់​មិន​ឈប់​។ នាង​ហៅ​គាត់​សុទ្ធតែ «​ប្តី​សម្លាញ់​» «​ស្នេហា​របស់ខ្ញុំ​អើយ​» ហើយ​ថែម​ទាំង​ថតរូប​ខ្លួន​នាង​ផ្ញើ​ឲ្យ​គាត់​មើល​ថែម​ទៀត​ផង​។

Danny ដែល​ជា​ខាង​ប្រុស​បាន​ប្រាប់​នាង​ឲ្យ​ឈប់​ធ្វើ​បែប​នេះ​តទៅ​ទៀត ព្រោះ​វា​កាន់តែ​លើស​ហើយ​។ គាត់​បាន​ប្រាប់​ថា ទោះបីជា​គាត់​ដូរ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ប៉ុន្មាន​ដង ឬ​ដូរ​លេខ​ទូរស័ព្ទ​ប៉ុន្មាន​ដង​ក៏​ដោយ ក៏​នាង​នៅ​តែ​អាច​រក​ឃើញ​ទាល់តែ​បាន​។

អ្វី​ដែល​កាន់តែ​លើស​ខ្លាំង​នោះ គឺ​នាង​បាន​ទាក់ទង​ទៅ​ខាង​មិត្ត​ស្រី​របស់​លោក Danny ឲ្យ​ដើរ​ចេញពី​រូប​លោក ដោយ​សន្យា​នឹង​ផ្តល់​ជូន​ប្រាក់​៦០​ម៉ឺន​ដុល្លារ​។

មាន​មហាជន​នៅ​លើ​បណ្តាញ​សង្គម​ជា​ច្រើន​បាន​ទាក់​ចិត្តនឹង​រឿង​នេះ ព្រោះ Jocye មាន​សម្រស់​ស្រស់​ស្អាត ក្មេង​ត្រឹម​៣៨​ឆ្នាំ ហើយ​មាន​លុយ​ច្រើន​។ ពួក​គេ​បន់​ឲ្យ​តែ​នាង​មក​លង់​ស្នេហ៍​ពួក​គេ​ទេ​៕