ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​កមិន​ទាន់​ចាក​ចេញពី​ដែនទឹក​ឧបទ្វីប​កូរ៉េ

6 ឆ្នាំ មុន

ដោយ​ពុំ​ខ្ចី​រសើប​ចំពោះ​ការ​គំរាមកំហែង​របស់​ក្រុង​ព្យុ​ង​យ៉ាង​បា.ញ់​ពន្លិច​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ CARL VINSON មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ប្រកាស​ថា នាវា​នេះ​នឹង​ពុំ​ចាក​ចេញពី​តំបន់​ឧបទ្វីប​កូរ៉េ​ឡើយ ហើយ

ដោយ​ពុំ​ខ្ចី​រសើប​ចំពោះ​ការ​គំរាមកំហែង​របស់​ក្រុង​ព្យុ​ង​យ៉ាង​បាញ់​ពន្លិច​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ CARL VINSON មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ប្រកាស​ថា នាវា​នេះ​នឹង​ពុំ​ចាក​ចេញពី​តំបន់​ឧបទ្វីប​កូរ៉េ​ឡើយ ហើយនឹង​ចូលរួម​ក្នុង​បណ្តា​ប្រតិបត្តិការ​រួម​ជាមួយ​កូរ៉េ​ខាងត្បូង ។

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ដែល​ដកស្រង់​ប្រភព​ព័ត៌មាន​យោធា​រាយការណ៍​នា​ថ្ងៃ​ទី​១៦ ឧសភា ថា សមយុទ្ធ​យោធា​រួម​កំពុង​ប្រព្រឹត្ត​ទៅ​រវាង​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក​ជាមួយ​ការ​ចូលរួម​របស់​នាវា​ផ្ទុក​យន្តហោះ​នេះ ។

YONHAP បញ្ជាក់​ថា កង​យោធា​ពុំ​បាន​ប្រាប់​ថា តើ​ពេល​ណា​ប្រតិបត្តិការ​ទាំងនេះ​ត្រូវ​បញ្ចប់​ឡើយ ។

កង​នាវាចម្បាំង​អា​មេ​រិ​ក​នាំមុខ​ដោយ​នាវាផ្ទុក​យន្តហោះ USS CARL VINSON បាន​មក​ដល់​ក្បែរ​ឧបទ្វីប​កូរ៉េ​កាលពី​ថ្ងៃ​ទី​២៩ មេ​សា ។ ពេល​បើក​ឆ្ពោះ​មក​កាន់​សមុទ្រ​ជប៉ុន ហៅ​សមុទ្រ​ខាងកើត នាវា​ផ្ទុក​យន្តហោះ​នេះ​បាន​ចូលរួម​ក្នុង​សមយុទ្ធ​រួម​ដំបូង​ជាមួយ​កងកម្លាំង​អាកាស​ជប៉ុន បន្ទាប់​មក​ជាមួយ​កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង ។ នាវា CARL VINSON ផ្ទុក​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ប្រមាណ​៧០​គ្រឿង ក្នុង​នោះ​មាន​បណ្តា​យន្តហោះ​មានមុខ​ងារ​ច្រើន​ធុន F/A17  យន្តហោះ​ផ្គត់ផ្គង់​២​គ្រឿង យន្តហោះ​ប្រឆាំង​នាវាមុជទឹក S-3A ១០​គ្រឿង ឧទ្ធម្ភាគចក្រ​ប្រឆាំង​នាវាមុជទឹក​ធុន SH-3H ៦​គ្រឿង យន្តហោះ​សង្គ្រាម​អេ​ឡិច​ត្រូ​និក​ធុន EA-6B ៤​គ្រឿង ព្រមទាំង​យន្តហោះ​ស៊ើបការណ៍ E-2 ចំនួន​៤​គ្រឿង ។

ក្រៅពី​នាវា CARL VINSON កង​នាវាចម្បាំង​នេះ​រួម​មាន​នាវា​បាញ់​មី​ស៊ី​ល LAKE CHAMPLAIN នាវា​ពិឃាត MICHAEL MURPHY និង WAYNE E MEYER បំពាក់​ដោយ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ឈានមុខ AEGIS ៕