សុខភាព » សុខភាព

វិធី​ព្យាបាល​ស្បែក​ខូច​ដោយសារ​ពន្លឺ​ថ្ងៃ

ដោយ ៖ យុំា កំលិញ   

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ០៧:០០   (18-05-2017 07:00)

រយៈពេល​ពេញ​មួយ​ឆ្នាំ ស្បែក​របស់​យើង​រង​ការ​ខូចខាត​ដោយ​សារភាព​កខ្វក់ ធូលី ការ​បំពុលបរិស្ថាន និង​កត្តាបរិស្ថាន ផ្សេង​ៗ​ទៀត ។​ទោះជា​យ៉ាងណា​ក្តី អំឡុង​ពេល​រដូវក្តៅ ស្បែក និង​សក់​របស់​អ្នក​នឹង​រង​ការ​ខូ​ត​ខា​ច​កាន់តែ​ខ្លាំង ។​យើង​តែងតែ​ណែនាំ​ការ​ព្យាបាល​ស្បែក​ខូច​ដោយសារ​កម្តៅថ្ងៃ​តាម​វិធី​ធម្មជាតិ ។

លើស​ពី​នេះ​ទៅ​ទៀត ដោយសារ​តែ​កាំរស្មី UV នៃ​ព្រះអាទិត្យ វា​អាច​នាំ​ឱ្យ​មានការ​រលាក​ស្បែក ដែល​ពេល​ខ្លះ​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ក្នុង​ការ​កើត​ជំងឺមហារីក​ស្បែក ។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​បញ្ហា​ស្បែក​ដែល​ខូច​ដោយសារ​ពន្លឺ​ថ្ងៃ ខាងក្រោម​នេះ ជា​វិធី​ព្យាបាល​តាម​បែប​ធម្មជាតិ​មួយ​ចំនួន​ក្នុង​ការ​ថែរក្សា​ស្បែក​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ ។

១-​ជែ​ល​ប្រទាល​កន្ទុយក្រពើ
ការ​ប្រើប្រាស់​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លាប​នៅ​លើ​ស្បែករ​របស់​អ្នក​អាច​ធ្វើ​ឱ្យ​ស្បែក​មាន​ភាព​ស្រស់​ស្អាត និង​ភ្លឺ​រលោង ។ ដោយសារ​តែ​ជាតិ​ទឹក​ជាង​៩0%​ដែល​មាន​វត្ត​មាននៅ​ក្នុង​ជែ​ល
នេះ វា​អាច​ជួយ​ក្នុង​ការ​ព្យាបាល​ស្បែក​ដែល​ខូចខាត​ដោយសារ​កម្តៅថ្ងៃ ។ ស្របគ្នា​នេះ​ដែរ ដោយសារ​តែ​ជាតិ​វីតាមីន និង​ប្រូ​តេ​អុ​ី​ន​នៅ​ក្នុង​ជែ​ល​នេះ វា​ក៏​អាច​ជួយ​ព្យាបាល​ស្បែក​ដែល​ខូច​ដោយសារ​កម្តៅថ្ងៃ​ផង​ដែរ ។

២-​ទឹកដោះគោ
ការ​ប្រើប្រាស់​ទឹកដោះគោ​ដើម្បី​ព្យាបាល​ស្បែក​ដែល​ខូចខាត​ដោយសារ​ពន្លឺ​ថ្ងៃ គឺជា​ជម្រើស​ដ៏​ល្អ​មួយ ។ ដោយសារ​តែ​ជាតិ​ប្រូ​តេ​អុ​ី​ន ជាតិ​ខ្លាញ់ និង​វីតាមីន​ដែល​មាន​វត្ត​មាននៅ​ក្នុង​ទឹកដោះគោ អាច​ជួយ​ក្នុង​ការ​លើកកម្ពស់​ការ​ផលិត​ស្រទាប់​កូ​ឡា​ជែ​ន ដូច្នេះ​អាច​ជួយ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមាន​សុខភាព​ល្អ ។

៣-​ម្សៅ​ដុត​នំ
ការ​ប្រើប្រាស់​ម្សៅ​ដុត​នំ​នៅ​លើ​ស្បែក​អាច​ជួយ​ទ្រទ្រង់​ការ​ព្យាបាល​បាន​លឿន​ជាង​មុន​ហេតុ​ដូចនេះ​ហើយ​វា​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​ក្នុង​ការ​ព្យាបាល​ស្បែក​ដែល​ខូច​ដោយសារ​កម្តៅថ្ងៃ ។

៤-​តែ​បៃតង
ដោយសារ​តែ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ច្រើន​ដែល​មាន​ក្នុង​តែ​បៃតង វា​អាច​ជួយ​ក្នុង​ការ​ព្យាបាល​កន្លែង​ដែល​មាន​បញ្ហា​ខូចខាត​ដោយសារ​កម្តៅថ្ងៃ​បាន​យ៉ាង​ងាយស្រួល ។

៥-​ត្រសក់
ត្រសក់​មាន​ផ្ទុក​អង់ស៊ីម​សកម្ម​ដែល​អាច​ជួយ​ព្យាបាល​ស្បែក​ខូច​ដោយសារ​កម្តៅថ្ងៃ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ៕