ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​បង្ហាញ​ថា​ទទួលទាន​ជាតិ​កាក​សរសៃ​មិន​គ្រប់

6 ឆ្នាំ មុន

ជាតិ​កាក​សរសៃ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របប​អាហារ​របស់​យើង ។ វា​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​មាន​ស្ថិរភាព និង​ល្អ​សម្រាប់​សុខភាព​បេះដូង ប៉ុន្ដែ​យើង​ភាគច្រើន​ទទួលទាន

ជាតិ​កាក​សរសៃ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របប​អាហារ​របស់​យើង ។ វា​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យ​មាន​ស្ថិរភាព និង​ល្អ​សម្រាប់​សុខភាព​បេះដូង ប៉ុន្ដែ​យើង​ភាគច្រើន​ទទួលទាន​ជាតិ​កាក​សរសៃ​នេះ​មិន​បាន​គ្រប់គ្រាន់ ។

ខាងក្រោម​នេះ​ជា​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា​អ្នក​ត្រូវការ​ជាតិ​កាក​សរសៃ​បន្ថែម​ទៀត​ក្នុង​របប​អាហារ​របស់​អ្នក ៖
១-​អ្នកមាន​បញ្ហា​ទល់លាមក ឬ​ហើមពោះ
 សញ្ញា​ដំបូង​នៅ​ពេល​ដែល​អ្នក​ទទួលទាន​ជាតិ​កាក​សរសៃ​មិន​គ្រប់គ្រាន់ គឺ​ការ​ទល់លាមក​និង​ហើមពោះ ឬ​ភាព​មិន​ប្រក្រតី​ណាមួយ​នៅ​ក្នុង​ចលនា​ពោះវៀន ។ ជាតិ​កាក​សរសៃ​បន្ថែម​បរិមាណ​ទៅ​លាមក​របស់​អ្នក ដែល​ផ្តល់​នូវ​កាក​សំណល់​ដើម្បី​ឱ្យ​វា​អាច​ឆ្លងកាត់​ពោះវៀនធំ​របស់​អ្នក ។

២-​អ្នក​ឃ្លាន​បន្ទាប់​ពី​ទើបតែ​បរិភោគ​អាហារ​រួច
ជាតិ​កាក​សរសៃ​មាន​សារសំខាន់​ដើម្បី​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​ឆ្អែត ។ បើ​គ្មាន​ជាតិ​កាក​សរសៃ​នៅ​ក្នុង​របប​អាហារ​របស់​អ្នក នោះ​អ្នក​នឹង​មិន​ទទួល​បាន​អារម្មណ៍​ថា​ឆ្អែត​នោះ​ឡើយ ហើយនឹង​ឃ្លាន ភ្លាម​ៗ​បន្ទាប់​ពី​ទើបតែ​បរិភោគ​អាហារ​រួច ។

៣-​អ្នក​ឡើង​ទម្ងន់
បើ​ទោះបីជា​មាន​កត្តា​ជា​ច្រើន​រួមចំណែក​ដល់​ការ​ឡើង​ទម្ងន់ ជាតិ​កាក​សរសៃ​អាច​ជួយ​កាត់​បន្ថយ​ការ​ឡើង​ទម្ងន់ ដោយ​ការ​បង្កើន​ភាពឆ្អែត​និង​កំណត់​ការ​កើនឡើង​នូវ​ជាតិ​ស្ករ និង​អាំង​ស៊ុ​យ​លី​ន​ក្នុង​ឈាម ដែល​អាច​រួមចំណែក​ដល់​ការ​ឡើង​ទម្ងន់ ។

៤-​អ្នកមាន​ជាតិ​ខ្លាញ់ ឬ​សម្ពាធ​ឈាម​ខ្ពស់
ប្រសិនបើ​កម្រិត​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​របស់​អ្នក​ខ្ពស់ ការ​បង្កើន​ការ​ទទួលទាន​ជាតិ​កាក​សរសៃ​អាច​ជួយ​ធ្វើ​ឱ្យ​ពួក​វា​ចុះ​មក​វិញ ។ ជាតិ​កាក​សរសៃ​អាច​កាត់​បន្ថយ​ទ្រី​គ្លី​សេរី​(​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​) និង​បង្កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​HDL ក្នុង​រាង​កាយ ៕