ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះជម្ងឺ​រាករូស​នៅ​ស្ទឹង​ត្រង់ស្លា.ប់នាក់2និង​ជាង​9០​នាក់​ចូល​ពេទ្យ

13 ឆ្នាំ មុន

ខេត្ដកំពង់ចាម ៖ ជំងឺ​រាករូស​ស្រួចស្រាវ​បាន​ផ្ទុះ​ឡើង​នៅ​ភូមិ​អូរ​បេង ឃុំ​មេ​.​ស ជ្រៃ​ស្រុក​ស្ទឹង​ត្រង់ ដែល​ក្នុង​រយៈពេល​តែ ២​ថ្ងៃ គឺ​ថ្ងៃ​ទី​១១​និង​ទី​១២ ឧសភា មនុស្ស២​នាក់​បាន​ស្លា.ប់ និង​ជាង​៩០​នាក់ ត្រូវ​បានបញ្ជូន​មក​ធ្វើការ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​មេ​.​ស​ជ្រៃ​ជាង​ ២០​នាក់ និង​ជាង​៧០​នាក់ ទៀត​បាន​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ចំការលើ ដោយ​មានការ​ធ្វើ​អន្ដរាគម​ន៍​ពី​លោក​វេជ្ជបណ្ឌិត​គឹ​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ។ នៅ​ថ្ងៃ​ទី​២ បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះលោក​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ ម៉​ម ប៊ុ​ន​ហេង ក៏​បានអញ្ជើញ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ផង​ដែរ នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​ចំការលើ និង នៅ​មណ្ឌល​សុខភាព​ឃុំ​មេ​.​ស​ជ្រៃ។

ខេត្ដកំពង់ចាម ៖ ជំងឺ​រាករូស​ស្រួចស្រាវ​បាន​ផ្ទុះ​ឡើង​នៅ​ភូមិ​អូរ​បេង ឃុំ​មេ​.​ស ជ្រៃ​ស្រុក​ស្ទឹង​ត្រង់ ដែល​ក្នុង​រយៈពេល​តែ ២​ថ្ងៃ គឺ​ថ្ងៃ​ទី​១១​និង​ទី​១២ ឧសភា មនុស្ស២​នាក់​បាន​ស្លាប់ និង​ជាង​៩០​នាក់ ត្រូវ​បានបញ្ជូន​មក​ធ្វើការ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​មេ​.​ស​ជ្រៃ​ជាង​២០​នាក់ និង​ជាង​៧០​នាក់ ទៀត​បាន​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ចំការលើ ដោយ​មានការ​ធ្វើ​អន្ដរាគម​ន៍​ពី​លោក​វេជ្ជបណ្ឌិត​គឹ​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ។ នៅ​ថ្ងៃ​ទី​២ បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះលោក​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ម៉​ម ប៊ុ​ន​ហេង ក៏​បានអញ្ជើញ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ផង​ដែរ នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​ចំការលើ និង នៅ​មណ្ឌល​សុខភាព​ឃុំ​មេ​.​ស​ជ្រៃ។

អាស្រ័យ​ដោយ​ស្ថានភាព​មន្ទីរពេទ្យបង្អែក​ស្រុក​មិន​អាច​ធានា​ចំនួន​អ្នកជំងឺ​នៅ តាម​បន្ទប់​សំរាក​ព្យាបាល​បាន  លោក​រដ្ឋមន្ដ្រី ក៏​បាន​ណែនាំ​ជា​បន្ទាន់​ឱ្យ​មានការ​ធ្វើ​រោង​នៅក្រៅ​អគារ​បន្ថែម​ទៀត សំរាប់​ឱ្យ​អ្នកជំងឺ​បានសំរាក​ព្យាបាល​បាន​សមរម្យ ។
លោក​វេជ្ជបណ្ឌិត​គឹ​ម សូរ​ភិ​រុណ ប្រធានមន្ទីរ​សុខាភិបាល​ខេត្ដ​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថាកាលពី​ល្ងាច​ថ្ងៃ​ទី​១១ ឧសភា រូប​លោក​បានទទួល​ព័ត៌មាន​ពី​ជំងឺ​រាករូស​ចំនួន​១៦​ករណី បាន​កើតឡើងហើយ​លោក​បាន​ចាត់​កំលាំងជំនាញ​ក្រោម​ឱវាទ​ឱ្យ​ចុះ​ទៅ​កាន់​ភូមិ​អូរ​បេងនិង​ភូមិ​ត្រ​ញំ​ង​ឈូក​ជា​បន្ទាន់ដើម្បី​រក​មូលហេតុ​ដែល​បង្ក​ឱ្យ​ផ្ទុះ​ជំងឺ​នេះ។

លោក​ប្រធានមន្ទីរ​សុខាភិបាល​បាន​បន្ដ​ថាស្ថានភាព​ជំងឺ រាករូស​ធ្ងន់ធ្ងរ ជា​ហេតុ​បណ្ដាល​ឱ្យ​ប្រជា​ពលរដ្ឋ​ចំនួន​២​នាក់​ស្លាប់​បន្ដបន្ទាប់​គ្នា ក្នុង​នោះម្នាក់​អាយុ​៧០​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​១៣ឆ្នាំ​។ រីឯ​អ្នកជំងឺ​ដែល​មាន​សភាព​ធ្ងន់ធ្ងរដែរត្រូវ​បាន​ដឹក​ជញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ​តាម​រយៈ​រថយន្ដ​សា​មុ​យ​ចំនួន​២​គ្រឿង។ ឯ​អ្នកជំងឺ​ស្រាលប្រមាណ​ជាង​៣០​នាក់​ត្រូវ​បាន​ទទួល​ការព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​មេ​.​ស​ជ្រៃ​។ លោក​កត់​សំគាល់ថាគ្រាន់តែ​រយៈពេល​២ ថ្ងៃ​មានប្រជាពល
រដ្ឋ​ទាំង​ក្មេង​ទាំង​ចាស់ ប្រុស ស្រី​ចំនួន​ជាង​៧០​នាក់ ត្រូវ​បាន​នាំ​មកសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ ដែល​ប្រជាពលរដ្ឋ​ទាំង​អស់នេះរស់នៅ​ឃុំ មេ​.​ស​ជ្រៃ ។ ទោះបីជា​បែប​ណារហូត​មក ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ជំងឺ បាន​នៅ​ទ្រឹងមិនឃើញ​កើត​មាន​ករណី​ថ្មីបន្ថែម​ទៀត​ទេ ព្រោះ​មន្ដ្រី​សុខាភិបាល​បានជួយ​ជ្រោមជ្រែង​យ៉ាង​សស្រាក់សស្រាំ​បំផុតដើម្បី​សង្គ្រោះ​អាយុជីវិត​ឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​នៃ​ជំងឺឆ្លង​នេះ ។

ស្ដ្រី​អ្នក​ភូមិ​ឈ្មោះ​ហុ​ន ឈុ​ន​ហេង អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​បេង​បាន​ប្រាប់​ថាកូនប្រុស​របស់​នាង​អាយុ​ជាង​៩​ខែ​បាន​ក្ដៅខ្លួន ខុស​ពី​ធម្មតាព្រមទាំង​រាករូស​ជា​ញឹកញាប់នា​ល្ងាច​ថ្ងៃ​ទី​១១ ឧសភា ។ ដោយ​ឃើញស្ថានភាព​ចេះ​តែ​ធ្ងន់ធ្ងរ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី ១២ ឧសភា បានឱ្យ​ប្ដី​ឌុ​ប​តាម​ម៉ូតូ​នាំ​មកសង្គ្រោះ​នៅ​មណ្ឌល​សុខភាព​មេ​.​ស​ជ្រៃ​។ ក្នុង​ពេល​នោះគ្រូពេទ្យ​ពិនិត្យ​ឃើញ​មានសភាព​ធ្ងន់ធ្ងរ​ក៏​បាន​ដឹក​តាម​រថយន្ដ​សា​មុ​យមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកចំការលើ​បន្ដ​ទៀត ។ ក្រោយ​ពី​បន្ដោង​សេរ៉ូម​និង លេបថ្នាំ បាន​ធ្វើ​ឱ្យ​ជំងឺ​កូនប្រុស​ធូរស្បើយមួយ​កំរិត ។

បុរស​អ្នក​ភូមិ​ឈ្មោះ​ផ​ន សា​វុន អាយុ ៤២​ឆ្នាំ រស់នៅ​ភូមិ​អូរ​បេង​ដែរ​បាន​ប្រាប់​ថានា ល្ងាច​ថ្ងៃ​ទី​១១ ឧសភា គាត់​បាន​ទៅ ទិញ​ស៊ុប​ពី​ផ្សារ​ស្រែ​វាល​យក​មក​ហូប​ជុំ​គ្នាជាមួយ​ប្រពន្ធ​កូន​ៗ២​នាក់ ដោយ​រូប​គាត់ហូប​ច្រើន​ជាងគេ និង​បាន​ដងទឹក​អណ្ដូង​មកផឹក​តាម​ទំលាប់​ធម្មតាមិន​បាន​ដាំ​ឱ្យ​ពុះទេ​​។ លុះ​មក​ដល់​ម៉ោងជាង​៣​ទៀប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ស្រាប់តែឈឺពោះ​រាករូស​៥ ទៅ​៦​ដង បណ្ដាល​ឱ្យ​ហេវហត់​អស់កំលាំង​ជា​ខ្លាំង​ក៏​ប្រញាប់ប្រញាល់មក​កាន់​មណ្ឌល​សុខភាព​មេ​.​ស​ជ្រៃ ហើយត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​មានសភាព​ធ្ងន់ធ្ងរ​ក៏​ធ្វើការ​សង្គ្រោះ​បន្ទាន់​ដឹកតាម​រថយន្ដ​មក​កាន់​មន្ទីរពេទ្យ​ស្រុកចំការលើ ។

លោក​វេជ្ជបណ្ឌិត​ស៊ុ​យ បូ​រិ​ន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ​បានឱ្យ​ដឹង​ថាករណី​ជំងឺ​រាករូស​រយៈពេល​២​ថ្ងៃនេះ​អ្នក ជំងឺ​ចំនួន​៧២​នាក់ ត្រូវ​បាន​នាំ​មក​សង្គ្រោះចំណែក​ចំនួន​៤៦​នាក់​ទៀត​ព្យាបាល​នៅមណ្ឌល​សុខភាព​មេ​.​ស​ជ្រៃ ។ អ្នកជំងឺ​ដែលរាករូស​ខ្លាំង​ជាងគេ​នោះ គឺ​អ្នក​ភូមិ​អូរ​បេង ប្រមាណ​ជា​៩០% ។ អ្នកជំងឺ​ដែល​ស្លាប់​២ នាក់​ម្នាក់​ឈ្មោះ​វេ​ត អាយុ​៧០​ឆ្នាំ រស់នៅ ភូមិ​ត្រ​ញំ​ង​ឈូក​២ ឈ្មោះ​សាន ស៊ុ​យ ភេទ ប្រុស អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​បេង ។ ការ​រាករូស​នេះ​ត្រូវ​បាន​សន្និដ្ឋាន​ថាបណ្ដាលមក​ពី​ការ​ទទួលទាន​ទឹក​អណ្ដូង និង​ទឹកអូរដោយ​មិន​បាន​ដាំ​ឱ្យ​ពុះ ។

លោក​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល​ដែល​បាន​ចុះ​សួរសុខទុក្ខ​អ្នកជំងឺមាន​ប្រសាសន៍​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ថាការ​សំខាន់​បងប្អូន​ត្រូវ​ចេះ​អនាម័យគឺ​ត្រូវបន្ទោ​របង់​តែ​ក្នុង​បង្គន់ ហើយ​លាងដៃ​ដោយសាប៊ូ​ឱ្យ​ស្អាត​មុន​ទទួលទាន​អាហារ​។ ចំណែកទឹក​ត្រូវ​ដាំ​ឱ្យ​ពុះ​ជា​និច្ច​មុន​ទទួលទានបើ គ្មាន​បង្គន់​ត្រូវ​ជីកដី​កប់ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺរាក​រូស​បែប​នេះ ។ករណី​នេះ​មិនមែន​ជា​ការ​ផ្ទុះ​ជំងឺ​រាករូសស្រួច​ស្រាវ​ទី​១​នោះ​ទេ ព្រោះ​កាលពី​ពេលថ្មី​ៗ​នេះនៅ​ខេត្ដក្រចេះ ក៏​បាន​កើត​មាន​ជំងឺ បែប​នេះ​ដែរ ដែល​បាន​បណ្ដាល​ឱ្យ​មនុស្ស​៧នាក់​ស្លាប់ និង​មាន​អ្នកជំងឺ​ត្រូវ​បាន​ដឹក​មកសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​រាប់​សិបនាក់​ទៀត។ នៅ​ខេត្ដកំពត​ក៏​មាន​ជំងឺរាករូស​ដែរ ដែល​គេ​បានឱ្យ​ដឹង​ថាមាន​ស្លាប់​ម្នាក់ ធ្វើ​ឱ្យ​អ្នក​ភូមិ​ភ័យ​ខ្លាច​នាំ​គ្នា​ធ្វើ​ទីងមោង​ដាក់​មុខ​ផ្ទះ​រៀង​ៗ​ខ្លួន​ផង​ដែរ។
មន្ដ្រី​សុខាភិបាល​បាន​និយាយ​ថាការងាយ​នឹង​កើត​មាន​ជំងឺ​នេះ គឺ​កា​បរិភោគ​ទឹកមិន​ស្អាត ហើយ​ស្រប​ពេល​ដែល​មាន​អាកាសធាតុ​ក្ដៅ​ហួតហែង​មិន​ធ្លាប់​មាន​ផង​នោះក៏អាច​បង្ក​ឱ្យ​មាន​បញ្ហា ហើយ​ការ​បរិភោគចំណីអាហារ​ផ្ដេសផ្ដាស ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ផងដែរ៕