ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​មែន ! បុរស​ចំណាស់​ម្នាក់​មាន​ដុះ​ស្នែង​លើ​ក្បាល​ប្រវែង​3​អ៊ី​ង

6 ឆ្នាំ មុន

វា​ពិតជា​រឿង​ចម្លែក​ណាស់​ដែល​មាន​មនុស្ស​ដុះ​ស្នែង​នៅ​នឹង​ក្បាល​ដូច​ជា​សត្វ​គោ ក្របី នោះ ដោយឡែក​តាម​សារព័ត៌មាន Metro បាន​ចុះ​ផ្សាយ​ថា

វា​ពិតជា​រឿង​ចម្លែក​ណាស់​ដែល​មាន​មនុស្ស​ដុះ​ស្នែង​នៅ​នឹង​ក្បាល​ដូច​ជា​សត្វ​គោ ក្របី នោះ ដោយឡែក​តាម​សារព័ត៌មាន Metro បាន​ចុះ​ផ្សាយ​ថា នៅ​ឯ​ប្រទេស​ចិន​ឯណោះ​វិញ​មាន​បុរស​ចំណាស់​ម្នាក់​ដែល​ជា​ជនជាតិ​ចិន​ឈ្មោះ Huang Yuanfan អាយុ​៨៤​ឆ្នាំ មាន​ដុះ​ស្នែង​ចម្លែក​លើ​ក្បាល​របស់​គាត់ ។ 

បុរស​ចំណាស់​ខាងលើ​មាន​ដុះ​ស្នែង​លើ​ក្បាល​យ៉ាង​ចម្លែក​ខុស​ពី​មនុស្ស​ធម្មតា​ដែល​មាន​ប្រវែង​ដល់​ទៅ​៣​អ៊ី​ង​ហើយ​ស្នែង​នោះ​អាច​នឹង​មានកា​រវិ​វត្ត និង​លូត​លាត់​ថែម​ទៀត ។ លោកតា​រូប​នេះ​បាន​និយាយ​ថា «​ស្នែង​ចម្លែក​នោះ​បាន​ដុះ​លើ​ក្បាល​របស់​គាត់​កាលពី​២​ឆ្នាំ​មុន ហើយ​គាត់​ធ្លាប់​បានកា​ត់វា​ចេញ​ដែរ ប៉ុន្តែ​វា​នៅ​តែ​ដុះ​ចេញ​មក ។ នៅ​ពេល​ដែល​គាត់​ចេញ​ទៅ​ណា​មក​ណា​ម្តងម្កាល​គាត់​បាន​បិទ​បាំង​វា​ដោយ​ពាក់មួក​ពីលើ​វា ប៉ុន្តែ​វា​មិន​អាច​បិទ​បាំង​បាន​រហូត​នោះ​ទេ ព្រោះតែ​វា​កាន់តែ​វែង​ទៅ​ៗ»  ។ 

លោកតា​បាន​និយាយ​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​គាត់​ទៅ​ណា​មក​ណា​មនុស្ស​ផង​ទាំងឡាយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ក្បាល​របស់​គាត់​ដែល​មាន​ដុះ​ស្នែង​បែប​នេះ ។ ទោះបីជា​បែប​ណា​វេជ្ជបណ្ឌិត​និយាយ​ថា ស្នែង​លើ​ក្បាល​លោកតា​រូប​នេះ​មិនដឹង​ដុះ​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ ៕