ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ចម្លែក​ធំ​មួយ​ទើរ​​លើ​ឆ្នេរសមុទ្រ

6 ឆ្នាំ មុន

វេ​ប​សាយ​«Jakerta Globe» របស់​ឥណ្ឌូ​ណេ​ស៊ី បាន​ផ្សាយ​ដោយ​យោង​តាម​សម្ដី​របស់​អ្នកស្រុក​អាយុ​៣៧​ឆ្នាំ​ម្នាក់​ថា បាន​ប្រទះ​ឃើញ​ខ្មោចសត្វ​សមុទ្រ​ចម្លែក​ប្រវែង​១៥​ម៉ែត្រ អណ្ដែត​នៅ​តំបន់ឆ្នេរ​កាលពី

វេ​ប​សាយ​«Jakerta Globe» របស់​ឥណ្ឌូ​ណេ​ស៊ី បាន​ផ្សាយ​ដោយ​យោង​តាម​សម្ដី​របស់​អ្នកស្រុក​អាយុ​៣៧​ឆ្នាំ​ម្នាក់​ថា បាន​ប្រទះ​ឃើញ​ខ្មោចសត្វ​សមុទ្រ​ចម្លែក​ប្រវែង​១៥​ម៉ែត្រ អណ្ដែត​នៅ​តំបន់ឆ្នេរ​កាលពី​ពេលថ្មី​ៗ​កន្លង​មក ។ ពី​ដំបូង​យល់​ថា អាច​ជានា​វា​អណ្ដែត​ទៅ​ទើរ​លើ​ឆ្នេរ ប៉ុន្ដែ​ក្រោយមក​យល់​ថា​អាច​ជា​ត្រី​មឹក​យក្ស ឬ​ជា​បា​ឡែ​ន​ប្រវែង​ប្រហែល​១៦​ម៉ែត្រ ។

ក្រោយ​ពី​អ្នកស្រុក​ដឹង​ក៏​នាំ​គ្នា​ទៅ​មើល​នៅ​តំបន់ឆ្នេរ​«Hulung» នៃ​កោះ​Seram ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ នៅ​ពេល​ឃើញ​ដំបូង​គេ​ប៉ាន់​ប្រមាណ​ថា សត្វ​ចម្លែក​នោះ​ងាប់​រយៈពេល​៣​ថ្ងៃ​មក​ហើយ ។

អ្នកស្រុក​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ​រំ​សត្វ​ចម្លែក​នោះ​ចេញ​ព្រោះ​វា​ចាប់ផ្ដើម​ស្អុយរលួយ​ខ្លាច​ធ្វើ​ឱ្យ​ប៉ះពាល់​បរិស្ថាន ។

អ្នក​វិទ្យាសាស្ដ្រ​ខា​ង​សមុទ្រ​បាន​យក​គំរូ​ខ្មោចសត្វ​នោះ​ទៅ​ពិសោធន៍ ។ វេ​ប​សាយ​«Mashable» បញ្ជាក់​ពី​ការ​យល់​ឃើញ​របស់​មន្ទីរ​ប្រវត្ដិសាស្ដ្រ​ធម្មជាតិ​«Lee Kong Chian» ប្រទេស​សិង្ហ​បុរី​ថា មើល​តាម​វី​ដេ​អូ​ឃ្លី​ប​អាច​ជា​ត្រី​បា​ឡែ​ន​«​បាលី​ន​» មាន​លក្ខណៈ​ដូច​ត្រី​បា​ឡែ​ន​ខ្នង​គម និង​ត្រី​បា​ឡែ​ន​«​មីង​» ។ ដោយសារ​វា​រលួយ​ទៅ​ហើយ​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​បញ្ជាក់ពី​ទ្រង់ទ្រាយ ។

ទោះបីជា​បែប​ណា​ក៏​ដោយ ត្រី​ចម្លែក​នោះ​មិនមែន​ជា​មឹក​យក្ស​ទេ ព្រោះ​មិន​ធ្លាប់​មាន​ប្រវត្ដិ​មឹក​យក្ស​ប្រទះ​ឃើញ​នៅ​ដែនសមុទ្រ​ឥណ្ឌូ​ណ​ស៊ី ៕