ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាំុ​មី​អាយុ​3000​ឆ្នាំ​មុនត្រូវបានរក​ឃើញ

6 ឆ្នាំ មុន

AFP​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុមហ៊ុន​បុរាណវិទ្យា​ជនជាតិ​អេ​ហ្ស៊ីប​បាន​រក​ឃើញ​គ្រោង​ម៉ាំ​មី​ចំនួន​១៧​គ្រោង​ក្នុង​ផ្នូរ​ក្រោម​ដី នៅ​ភូមិ​Tuna Al-Gabal ខេត្ត​មីន​យ៉ា ភាគ​កណ្តាល​ប្រទេស​

AFP​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុមហ៊ុន​បុរាណវិទ្យា​ជនជាតិ​អេ​ហ្ស៊ីប​បាន​រក​ឃើញ​គ្រោង​ម៉ាំ​មី​ចំនួន​១៧​គ្រោង​ក្នុង​ផ្នូរ​ក្រោម​ដី នៅ​ភូមិ​Tuna Al-Gabal ខេត្ត​មីន​យ៉ា ភាគ​កណ្តាល​ប្រទេស​អេ​ហ្ស៊ី ។

លោក​Akaled Aniani​រដ្ឋមន្ត្រីក្រសួង​បុរាណ​ស្ថាន​របស់​អេ​ហ្ស៊ីប ឱ្យ​ដឹង​ថា វា​គឺជា​ការ​រក​ឃើញ​គ្រោង​ម៉ាំ​មី​ដ៏​ច្រើន​លើក​ដំបូង​នៅ​ភាគ​កណ្តាល ។

ចំណែក​លោក​សាឡា អាល់​កូ​លី​(Salah Al-Kholi)​សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​គែរ​ជា​ប្រធាន​ក្រុម​អ្នក​បុរាណវិទ្យា​ដែល​ប្រទះ​ឃើញ​គ្រោង​ម៉ាំមី​ថ្លែង​ថា​ក្រុម​ជំនាញ​ប្រទះ​ឃើញ​ផ្នូរ​នៅ​ខាងក្រោម​ដី​គឺជា​ទីកន្លែង​បញ្ចុះ​ម៉ាំ​មី​ចំនួន​១៧​គ្រោង ។

លោក​ម៉ូ​ហា​ម៉េ​ដ ហេម​សា នាយក​ផ្នែក​រុករក​វត្ថុ​បុរាណ​នៅ​មហាវិទ្យាល័យ​បាន​ថ្លែង​ថា​«​ការ​រក​ឃើញ​នេះ​មាន​សារសំខាន់​បំផុត និង​មិន​ធ្លាប់​កើត​មាន​ពី​មុន​មក ។ ចាត់​ទុក​ថា​ជា​ការ​រក​ឃើញ​លើក​ដំបូង​នៅ​តំបន់​នោះ ព្រោះ​មាន​អាយុកាល​ចំណាស់​ប្រហែល​៣​សតវត្ស​មុន​គ្រឹ​ស្ត​សករាជ​» ៕