ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

3​ខែ​ដើមឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​មក​កម្ពុជា​មាន​កំណើន​11,9%

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​១​ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​១,៥​លាន​នាក់ កើនឡើង​១១,៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​១​ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​១,៥​លាន​នាក់ កើនឡើង​១១,៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ ដែល​ទើប​ទទួល​បាន​នា​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ចំនួន​១,៥​លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​២៧​ម៉ឺន​នាក់ កើនឡើង​២៥,៧% បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​កម្ពុជា ។

ការ​កើនឡើង​នូវ​ភ្ញៀវ​ទេសចរ​ចិន ដោយសារ​មានការ​ភ្ជាប់​ជើងហោះហើរ​កាន់តែ​ច្រើន​ពី​ប្រទេស​ចិន ដែល​រហូត​មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​១២ បាន​ភ្ជាប់​ជើងហោះហើរ​រវាង​ប្រទេស​ចិន និង​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា  ដោយ​ក្នុង​១​ស​ប្តា​ហ៍​មាន​ជើងហោះហើរ​រហូត​ដល់​១២០​លើក ។ តាម​​ការ​ព្យាករ​របស់​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ថា កម្ពុជា​រំពឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន​៥,៤​លាន​នាក់​នៅ​ដំណាច់ឆ្នាំ​នេះ ៕