ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ត្រៀម​ថវិកា​200​លាន​បាតដើម្បី…

6 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​ផ្តល់​ថវិកា​២០០​លាន​បាត​ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​ក្នុងស្រុក​ចំនួន​១០០​នៅ​ទូ​ទាំង​ប្រទេស ដែល​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​ឆ្នាំ​នេះ ។ « សកម្មភាព​នេះ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ដល់​អ្នកមាន​អាជីវកម្ម​ខ្នាត

ប្រទេស​ថៃ ៖ ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​ផ្តល់​ថវិកា​២០០​លាន​បាត​ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​ក្នុងស្រុក​ចំនួន​១០០​នៅ​ទូ​ទាំង​ប្រទេស ដែល​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​ឆ្នាំ​នេះ  ។
« សកម្មភាព​នេះ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ដល់​អ្នកមាន​អាជីវកម្ម​ខ្នាត​តូច » ។ នេះ​បើ​តាម​អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក Sontirat Sontijirawong បាន​មាន​ប្រសាសន៍​នា​ពេល​កន្លង​មក ។ កម្មវិធី​នេះ​នឹង​ផ្តោត​លើ​គោលដៅ​ទេសចរណ៍​នៅ​តាម​ខេត្ត​ជា​ច្រើន​ដូច​ជា ខេត្ត​ឈៀង​ម៉ៃ ឈៀង​រ៉ៃ ប៉ា​តា​យ៉ា ភូ​កេ​ត ហាត​យ៉ៃ និង​នគររាជ​សីមា ។ វា​នឹង​អភិវឌ្ឍន៍​ទីផ្សារ​លក់​ផលិតផល​ផលិត​ក្នុងស្រុក​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ ។
លោក Sontirat ឱ្យ​ដឹង​ថា ៖ « មាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​២៥​លាន​នាក់​ក្នុង​១​ឆ្នាំ​បាន​មក​កម្សាន្ត​នៅ​ប្រទេស​ថៃ ។ ពួក​គេ​មើល​ពី​វប្បធម៌ របៀបរបប​រស់នៅ និង​ផលិតផល​ក្នុងស្រុក​របស់​ថៃ » ។

លោក​បន្ត​ថា ៖ « ការ​មក​ទស្សនកិច្ច​ទីផ្សារ​ក្នុងស្រុក ជា​វិធី​រៀន​អំពី​របៀប​រស់នៅ​របស់​ជនជាតិ​ថៃ ហើយ​ជា​លទ្ធផល ក្រសួង​មាន​គោលនយោបាយ​លើកទឹកចិត្ត​ទីផ្សារ​ក្នុងស្រុក​ឱ្យ​មាន​ស្តង់ដា​សមរម្យ​សម្រាប់​បម្រើភ្ញៀវ​ទេសចរ​ទាំងនោះ » ។ លោក​បន្ថែម​ថា ក្រសួងពាណិជ្ជកម្ម​ក៏​មាន​ផែនការអភិវឌ្ឍន៍​ហាង​តូច​ៗ​ក្នុងស្រុក​ផង​ដែរ ក្រោម​គម្រោង Pracha Rat ជា​ការ​សហការ​រវាង​វិស័យ​សាធារណៈ និង​ឯកជន ។ គោលបំណង គឺ​ដើម្បី​ឱ្យ​មាន​ហាង​ប្រភេទ​នេះ​ចំនួន​៥​ពាន់​កន្លែង​ក្នុង​រយៈពេល​៣​ឆ្នាំ ​៕