យីសាហា.វម៉្លេះ! ចាប់មនុស្សបោះចូលភ្លើងទាំងរស់
លោកJuan Rocha អាយុ២៣ឆ្នាំ គ្រូបង្រៀនផ្នែកសាសនានៅវិហារប្រូតេស្តង់បានឡើងសវនាការនៅក្រុងម៉ាណាហា កាលពីថ្ងៃទី៩ ឧសភា ២០១៧ ហើយត្រូវតុលាការសម្រេចដាក់គុក៣០ឆ្នាំ ពីបទធ្វើពិធីប
លោកJuan Rocha អាយុ២៣ឆ្នាំ គ្រូបង្រៀនផ្នែកសាសនានៅវិហារប្រូតេស្តង់បានឡើងសវនាការនៅក្រុងម៉ាណាហា កាលពីថ្ងៃទី៩ ឧសភា ២០១៧ ហើយត្រូវតុលាការសម្រេចដាក់គុក៣០ឆ្នាំ ពីបទធ្វើពិធីប
លោក Juan Rocha អាយុ២៣ឆ្នាំ គ្រូបង្រៀនផ្នែកសាសនានៅវិហារប្រូតេស្តង់បានឡើងសវនាការនៅក្រុងម៉ាណាហា កាលពីថ្ងៃទី៩ ឧសភា ២០១៧ ហើយត្រូវតុលាការសម្រេចដាក់គុក៣០ឆ្នាំ ពីបទធ្វើពិធីបណ្តេញបិសាចបណ្តាឱ្យស្ត្រីអាយុ២៥ឆ្នាំម្នាក់ស្លាប់ ។
AFP កាលពីពេលថ្មីៗកន្លងមកផ្សាយថា លោកJuan Rocha និងបក្សពួក៤នាក់ទៀត ត្រូវតុលាការសម្រេចដាក់គុក៣០ឆ្នាំ ពីបទរួមគំនិតគ្នាធ្វើឃាតនាងVilma Trujillo អាយុ២៥ឆ្នាំ ក្នុងពិធីប្រើវេទមន្តបណ្តេញបិសាចកាលពីថ្ងៃទី២២ កុម្ភៈ នៅភូមិEl Cortezal ភាគខាងកើតឆៀងខាងជើងប្រទេសនីការ៉ាហ្គា ។
ក្នុងសវនាការនោះជនជាប់ចោទទាំង៥នាក់ បានសារភាពប្រាប់តុលាការថា នាងTrujillo «ត្រូវបិសាចចូលសណ្ឋិត» ប៉ុន្តែបញ្ជាក់ថា មិនបានសម្លាប់នាងទេ ។
សាក្សីនៅក្នុងភូមិរៀបរាប់ថា នារីរងគ្រោះត្រូវក្រុមរបស់លោកRocha អូសទៅបង្ខាំងទុកក្នុងវិហារតាំងពីថ្ងៃទី១៥ ដល់២១ កុម្ភៈ ២០១៧ ដោយបង្អត់អាហារ និងទឹក ។ ក្រោយមកបានចាប់បោះនាងចូលទៅក្នុងភ្នក់ភ្លើង តែត្រូវសាច់ញាតិចូលទៅជួយ ។
នាងត្រូវភ្លើងឆេះខ្លួនប្រាណរបួសធ្ងន់ និងស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យម៉ាណាហ្គាក្នុងរយៈពេលក្រោយមក ។
លោកAlfredo Silva ជាចៅក្រមថ្លែងថា «ភាពឈឺចាប់វេទនាដែលនាងTrujillo បានទទួល គឺជារឿងមួយមិនគួរកើតមាន» ។
លើសពីនេះតុលាការបានពិន័យជាប្រាក់លើចុងចោទទាំង៥នាក់ ក្នុងម្នាក់៥២២ដុល្លារ ចាត់ទុកថាច្រើនបំផុតសម្រាប់ជនជាតិនីការ៉ាហ្គា ដែលមានប្រាក់ឈ្នួលមធ្យមមិនដល់៤០០ដុល្លារក្នុងមួយខែ។
លោកRocha គឺជាសមាជិកក្នុងវិហារមួយឈ្មោះChurch of the Assembly of Good ប៉ុន្តែត្រូវគណៈកម្មការក្នុងវិហារបដិសេធជាសមាជិក និងបញ្ជាក់ថាមិនធ្លាប់តែងតាំងជាអាចារ្យផ្នែកសាសនាទេ ៕
ចែករំលែកព័តមាននេះ