ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ិ​ក​ស៊ិ​ក​​​​ថា ពួក​​គេ​​មាន​​វិធី​​​ច្រើន​​

6 ឆ្នាំ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ ម៉ិ​ក​ស៊ិ​កបាន​ផ្ញើ​សារ​មួយ​ក្នុង​ស​ប្តា​ហ៍​មុន​ថា ពួក​យើង​មាន​មិត្តភក្តិ​ជា​ច្រើន​ទៀត​នៅ​ក្រៅ​អា​មេ​រិ​ក​ខាងជើង ។ មន្ត្រី​មក​ពី​ក្រសួងកសិកម្ម បាន​នាំ​ក្រុមហ៊ុន ម៉ិ​ក​ស៊ិ​ក​ចំនួន​១៧ ទៅ​កាន់​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ ម៉ិ​ក​ស៊ិ​កបាន​ផ្ញើ​សារ​មួយ​ក្នុង​ស​ប្តា​ហ៍​មុន​ថា  ពួក​យើង​មាន​មិត្តភក្តិ​ជា​ច្រើន​ទៀត​នៅ​ក្រៅ​អា​មេ​រិ​ក​ខាងជើង ។ មន្ត្រី​មក​ពី​ក្រសួងកសិកម្ម បាន​នាំ​ក្រុមហ៊ុន ម៉ិ​ក​ស៊ិ​ក​ចំនួន​១៧ ទៅ​កាន់​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ស​ប្តា​ហ៍​មុន ដើម្បី​ពិភាក្សា​ពី​ការ​ទិញ​គ្រាប់​ធញ្ញជាតិ សណ្តែកសៀង និង​ពោត​បន្ថែម​ពី​អា​មេ​រិ​ក​ខាងត្បូង ។ គួរ​បញ្ជាក់​ថា ប្រទេស ម៉ិ​ក​ស៊ិ​ក គឺជា​អ្នកទិញ​ពោត​សហរដ្ឋអាមេរិក​ធំ​ជាងគេ ។

លេខាធិការ​សេដ្ឋកិច្ច ម៉ិ​ក​ស៊ិ​ក លោក Ildefonso Guajardo បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន នា​ខែកញ្ញា​ខាង​មុខ​ផង​ដែរ ។
ការ​សម្រេចចិត្ត​នេះ​កើត​មាន​ឡើង ខណៈ​លោក​ត្រាំ ផ្ញើ​ការ​គំរាមកំហែង​ដល់​ម៉ិ​ក​ស៊ិ​ក​។ លោក​គំរាម​ថា នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម NAFTA រវាង​កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក​។ លោក​ត្រាំ ក៏​បាន​គំរាម​ថា នឹង​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ម៉ិ​ក​ស៊ិ​ក និង​ក្រុមហ៊ុន​ដែល​នាំ​ការងារ​ទៅ​កាន់​ម៉ិ​ក​ស៊ិ​ក​ផង​ដែរ ។ ផែនការ​ធ្វើ​ទស្សនកិច្ច​របស់​ម៉ិ​ក​ស៊ិ​កកើត​មាន​ឡើង ស្រប​ពេល​ការ​បញ្ជាក់​ពី​ព្រឹទ្ធសភា​អា​មេ​រិ​កថា ការ​ចរចា​លើ NAFTA គួរតែ​ចាប់ផ្តើម​ក្នុង​ខែសីហា ឬ​កញ្ញា​នេះ ។
លោក Guajardo បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ៖ « វា​បង្ហាញ​ថា ពួក​យើង​មាន​វិធី​ផ្សេង​ទៀត​ជា​ច្រើន » ។ មិន​ត្រឹមតែ​ប្រទេស​ប្រេ​ស៊ី​ល និង​ចិន​ទេ មន្ត្រី​ម៉ិ​ក​ស៊ិ​ក​កំពុង​តែ​ព​ន្លឿ​ន​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ភាគី​ខាង​សហភាព​អឺរ៉ុប​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផង​ដែរ ។ ពួក​គេ​ក៏​នឹង​ជួប​ជាមួយ​មន្ត្រី​របស់​ប្រទេស​អា​ហ្ស​ង់​ទី​ន​ទៀត​ផង ។

លោក Raul Urteaga អ្នកសម្របសម្រួល​ផ្នែក​កិច្ចការ​អន្តរជាតិ​សម្រាប់​ក្រសួងកសិកម្ម​ម៉ិ​ក​ស៊ិ​ក ប្រាប់​ថា ៖ « ពួក​យើង​បាន​រៀបចំ​រួច​ហើយ និង​គ្មាន​ការ​ព្រួយបារម្ភ​ទេ ។ ពួក​យើង​ពិតជា​មាន​ចំណាប់អារម្មណ៍​ណាស់​ក្នុង​ការ​បើក​ទីផ្សារ​ថ្មី​ៗ​សម្រាប់​នាំ​ចេញ និង​មាន​ដៃគូ​ពាណិជ្ជកម្ម​ដែល​អាច​ជឿជាក់​បាន » ​៕