ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ ភូ​ថង នឹង​ឡើង​សង្វៀន​ប្រដាល់​ម្ដងទៀត​នៅ​ខែ​ក្រោយ​ដើម្បី​យក​ប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​អ្នក​ប្រដាល់​ដ៏​ល្បី​ដែល​មាន​រហស្សនាម​ថា​«​កែង​ឆេះ​ជង្គង់​ហោះ​» អេ ភូ​ថង នឹង​ឡើង​សង្វៀន​ប្រដាល់ម្តងទៀត​នៅ​ដើមខែ​ក្រោយ​បន្ទាប់​ពី​ខកខាន​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​ចាប់​អាជីព​ជា​គ្រូបង្វឹក​វិញ ។

យោង​តាម​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន និង​ទូរទស្សន៍ PNN អ្នក​ប្រដាល់​វ័យ​៤៣​ឆ្នាំ​រូប​នេះ បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ឡើង​សង្វៀន​ប្រកួត​ម្តងទៀត​គឺ​សង្វៀន​ទូរទស្សន៍ PNN នៅ​ដើមខែ​ក្រោយ ដោយ​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ដើម្បី​យក​ប្រាក់​ដែល​បាន​មក​ពី​ការ​ប្រកួត​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

ទោះបី​យ៉ាងណា គេ​ពុំ​ទាន់​ដឹង​ថា គូប្រកួត​ដែល​ជា​កីឡាករ​ថៃ​នោះ​មានឈ្មោះ​អ្វី ទម្ងន់​ប៉ុន្មាន និង​មាន​សមត្ថភាព​ខ្លាំង​ប៉ុនណា​ទេ ក្នុងពេល​លោក អេ ភូ​ថង បញ្ជាក់​ថា គេ​មិន​ដែល​យក​ក្មេង​មក​វ៉ៃ​ជាមួយ​ចាស់​នោះ​ទេ ។

ចំពោះ​ការ​ប្រកួត​ខាង​មុខ​នេះ លោក អេ ភូ​ថង ដែល​ជា​គ្រូ​ប្រដាល់​គុន​ខ្មែរ​ជម្រើសជាតិ​រូប​នេះ​បាន​និយាយ​ថា ទោះបី​លោក​មាន​វ័យ​កាន់តែ​ជ្រេ និង​ខ្លួនប្រាណ​រាង​ជ្រាយ​បន្តិច​មែន ប៉ុន្តែ​លោក​នឹង​ខំប្រឹង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ​មើលឃើញ​ពី​គុណ​តម្លៃ​នៃ​ការ​លេង​កីឡា ៕